Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 35:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 អញ​នឹង​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​ខូច​បង់​ទៅ ហើយ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 យើង​នឹង​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​ខូច‌អស់ ហើយ​អ្នក​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 យើង​នឹង​កម្ទេច​ក្រុង​ទាំង‌ឡាយ​របស់​អ្នក អ្នក​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 យើង​នឹង​កំទេច​ក្រុង​ទាំង‌ឡាយ​របស់​អ្នក អ្នក​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 35:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ទូល​ឆ្លើយ​ថា ទូលបង្គំ​បាន​ឃើញ​ពួក​អ៊ីស្រាអែល​ខ្ចាត់​ខ្ចាយ​ទៅ នៅ​លើ​ភ្នំ ប្រៀប​ដូច​ជា​ហ្វូង​ចៀម ដែល​គ្មាន​អ្នក​គង្វាល ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ថា ពួក​ទាំង​នេះ​គ្មាន​ចៅហ្វាយ​ទេ ចូរ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ផ្ទះ​រៀង​ខ្លួន​វិញ ដោយ​សេចក្ដី​សុខ​ចុះ


នោះ​អញ​នឹង​បណ្តាល​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង​ឡើង ហើយ​ទ្រង់​នឹង​ដេញ​តាម តែ​អញ​នឹង​បាន​កិត្តិសព្ទ ដោយ‌សារ​ផារ៉ោន នឹង​ពួក​ទ័ព​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត គេ​ក៏​ធ្វើ​សំរេច​ដូច្នោះ។


ដ្បិត​ម្តង​នេះ អញ​នឹង​ដាក់​សេចក្ដី​វេទនា​ទាំង​អស់ មក​ទាស់​នឹង​ចិត្ត​ឯង នឹង​ពួក​មហា‌តលិក ហើយ​នឹង​រាស្ត្រ​ឯង​ផង ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា នៅ​គ្រប់​លើ​ផែនដី​គ្មាន​អ្នក​ឯ​ណា​ដូច​អញ​ឡើយ


នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​គឺ​ព្រះ‌យេហូវ៉ាបាន​ឮ​អស់​ទាំង​ពាក្យ​ត្មះ‌តិះដៀល ដែល​ឯង​បាន​ពោល ទាស់​នឹង​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែលទាំង​ប៉ុន្មាន​ថា ស្រុក​គេ​ត្រូវ​ចោល​ស្ងាត់​ហើយ គឺ​បាន​ប្រគល់​មក​ឲ្យ​យើង​ត្របាក់​លេប


ឯង​បាន​អរ​សប្បាយ​ពី​ដំណើរ​មរដក​នៃ​ពួក​វង្ស​អ៊ីស្រាអែល ដោយ​ព្រោះ​បាន​ត្រូវ​ចោល​ស្ងាត់​ជា​យ៉ាង​ណា នោះ​អញ​នឹង​ធ្វើ​ដល់​ឯង​យ៉ាង​នោះ​ដែរ ឱ​ភ្នំ​សៀរ នឹង​ស្រុក​អេដំម​ទាំង​មូល​អើយ ឯង​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


អញ​នឹង​ធ្វើ​ឲ្យ​ឯង​នៅ​ស្ងាត់‌ច្រៀប​ជានិច្ច​ត​ទៅ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​នឹង​គ្មាន​មនុស្ស​ណា​នៅ​ទៀត​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


ស្រុក​អេស៊ីព្ទ​នឹង​ត្រូវ​ស្ងាត់​ច្រៀប ហើយ​ស្រុក​អេដំម​នឹង​ទៅ​ជា​ទី​រហោ‌ស្ថាន ដោយ​ព្រោះ​ការ​ច្រឡោត​ដែល​បាន​ធ្វើ​ដល់​ពួក​កូន​ចៅ​យូដា ដ្បិត​គេ​បាន​កំចាយ​ឈាម​ឥត​ទោស​នៅ​ក្នុង​ស្រុក​គេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម