នេះសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។ មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា អ្នកយាមអើយ តើយប់យ៉ាងណាទៅ អ្នកយាមអើយ តើយប់យ៉ាងណាទៅ
អេសេគាល 35:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ |
នេះសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។ មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា អ្នកយាមអើយ តើយប់យ៉ាងណាទៅ អ្នកយាមអើយ តើយប់យ៉ាងណាទៅ
ដ្បិតដាវរបស់អញបានឆ្អែតហើយ នៅលើមេឃ មើល នឹងចុះមកលើស្រុកអេដំម គឺលើសាសន៍ដែលអញបានដាក់បណ្តាសា ដើម្បីនឹងធ្វើទោសដល់គេទៀត
តើអ្នកណាហ្ន៎ ដែលមកពីស្រុកអេដំម ស្លៀកពាក់ដោយសំពត់ពណ៌ពីក្រុងបុសរ៉ា គឺអ្នកនោះដែលមានសំលៀកបំពាក់រុងរឿង ហើយក៏ដើរមកដោយឫទ្ធិយ៉ាងខ្លាំង គឺអញនេះដែលនិយាយដោយសេចក្ដីសុចរិត ជាអ្នកពូកែនឹងសង្គ្រោះ
ពីសាសន៍អេដំម។ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា តើគ្មានប្រាជ្ញានៅក្នុងក្រុងថេម៉ានទៀតទេឬ តើសេចក្ដីប្រឹក្សាបានសូន្យបាត់ពីពួកមនុស្សឆ្លៀវឆ្លាតឬអី តើប្រាជ្ញារបស់គេបានរលាយបាត់ទៅឬ
ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា ដោយព្រោះពួកសាសន៍អេដំម បានប្រព្រឹត្តទាស់នឹងពួកវង្សយូដាដោយការសងសឹក ហើយមានទោសយ៉ាងធ្ងន់ ដោយការសងសឹកតបនឹងគេដូច្នេះ
ឯឯងរាល់គ្នាដែលជាហ្វូងចៀមរបស់អញ គឺជាហ្វូងចៀមនៅទីឃ្វាលរបស់អញ ឯងរាល់គ្នាជាមនុស្ស ហើយអញជាព្រះនៃឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់សាសន៍អេដំម អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានកាន់ដាវ ដេញតាមបងប្អូនខ្លួន ព្រមទាំងសង្កត់រំលត់សេចក្ដីមេត្តាប្រណីរបស់ខ្លួនផង ឯសេចក្ដីកំហឹងរបស់គេបានចេះតែហែកហួរជានិច្ច ក៏រក្សាសេចក្ដីក្រោធទុកនៅដរាប
នេះជាការជាក់ស្តែងរបស់អូបាឌា។ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលពីដំណើរសាសន៍អេដំមដូច្នេះ យើងបានឮដំណឹងមកពីព្រះយេហូវ៉ា ហើយមានទូត១បានចាត់ឲ្យមកនៅកណ្តាលសាសន៍ទាំងប៉ុន្មានដោយពាក្យថា ចូរឯងរាល់គ្នាប្រុងប្រៀបឡើង យើងនឹងលើកគ្នាឡើងទៅច្បាំងនឹងគេ
ដ្បិតសេចក្ដីទំនាយមិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្តាលវិញ។