ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 29:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​នឹង​ដាក់​ទំពក់​នៅ​ក្នុង​មាត់​ឯង ហើយ​នឹង​ឲ្យ​ត្រី​នៅ​ទន្លេ​ឯង មក​ភ្ជាប់​ខ្លួន​នៅ​នឹង​ស្រកា​ឯង ក៏​នឹង​នាំ​ឯង​ឡើង​ចេញ​ពី​កណ្តាល​ទន្លេ​ឯង​នោះ ដោយ​ទាំង​ត្រី​ទាំង​ប៉ុន្មាន​ដែល​នៅ​ទន្លេ​ឯង​ជាប់​នឹង​ស្រកា​ឯង​មក​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​ដាក់​តម្ពក់​នៅ​ក្នុង​មាត់​អ្នក ហើយ​នឹង​ឲ្យ​ត្រី​នៅ​ទន្លេ​មក​ភ្ជាប់​ខ្លួន​នៅ​នឹង​ស្រកា​អ្នក ក៏​នឹង​នាំ​អ្នក​ឡើង​ចេញ​ពី​កណ្ដាល​ទន្លេ​អ្នក​នោះ ដោយ​ទាំង​ត្រី​ជា​ច្រើន​ដែល​នៅ​ទន្លេ ជាប់​នឹង​ស្រកា​អ្នក​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​ឃ្លុំ​មាត់​អ្នក យើង​យក​ត្រី​នៅ​តាម​ទន្លេ​មក​ដាក់​ជាប់​នឹង​ស្រកា​របស់​អ្នក យើង​នឹង​អូស​អ្នក​ចេញ​ពី​ទន្លេ ដោយ​មាន​ត្រី​នៅ​ជាប់​នឹង​ស្រកា​អ្នក​ផង។

សូមមើលជំពូក

អាល់គីតាប

យើង​នឹង​ឃ្លុំ​មាត់​អ្នក យើង​យក​ត្រី​នៅ​តាម​ទន្លេ​មក​ដាក់​ជាប់​នឹង​ស្រកា​របស់​អ្នក យើង​នឹង​អូស​អ្នក​ចេញ​ពី​ទន្លេ ដោយ​មាន​ត្រី​នៅ​ជាប់​នឹង​ស្រកា​អ្នក​ផង។

សូមមើលជំពូក



អេ‌សេ‌គាល 29:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ព្រោះ​ឯង​ខឹង​នឹង​អញ​ដូច្នេះ ហើយ​ដោយ​ព្រោះ​សេចក្ដី​ព្រហើន​របស់​ឯង បាន​ឮ​មក​ដល់​ត្រចៀក​អញ នោះ​អញ​នឹង​ដាក់​កន្លុះ​របស់​អញ​នៅ​ច្រមុះ​ឯង នឹង​ដែក​បង្ខាំ​របស់​អញ​នៅ​មាត់​ឯង ហើយ​អញ​នឹង​ញាក់​ឯង ឲ្យ​វិល​ទៅ​តាម​ផ្លូវ ដែល​ឯង​បាន​មក​នោះ​វិញ។


ដោយ​ព្រោះ​ឯង​ខឹង​នឹង​អញ​ដូច្នេះ ហើយ​ដោយ​ព្រោះ​សេចក្ដី​ព្រហើន​របស់​ឯង បាន​ឮ​មក​ដល់​ត្រចៀក​អញ នោះ​អញ​នឹង​ដាក់​កន្លុះ​របស់​អញ នៅ​ច្រមុះ​ឯង នឹង​ដែក​បង្ខាំ​របស់​អញ​នៅ​មាត់​ឯង ហើយ​អញ​នឹង​ញាក់​ឯង​ឲ្យ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​ដដែល​ដែល​ឯង​បាន​មក​នោះ​វិញ។


នៅ​ថ្ងៃ​នោះ សាក‌សព​នៃ​មនុស្ស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រហារ នឹង​នៅ​រាយ​ពេញ ពី​ចុង​ផែនដី​ម្ខាង ទៅ​ដល់​ចុង​ផែនដី​ម្ខាង ឥត​មាន​អ្នក​ណា​សោក​ស្តាយ​គេ ឬ​ប្រមូល​ខ្មោច​គេ​ទៅ​កប់​ឡើយ គឺ​គេ​នឹង​ទៅ​ជា​ជី​នៅ​លើ​ដី


អញ​នឹង​ធ្វើ​ឲ្យ​ឯង​បែរ​មក អញ​នឹង​ដាក់​ទំពក់​នៅ​ថ្គាម​ឯង ហើយ​នឹង​នាំ​ឯង​ចេញ​មក ព្រម​ទាំង​ពល‌ទ័ព​ឯង​ទាំង​ប៉ុន្មាន ទាំង​សេះ នឹង​ពល​សេះ​ផង គ្រប់​គ្នា​ស្លៀក‌ពាក់​ជា​គ្រឿង​សឹក​សព្វ​គ្រប់ ជា​កង‌ទ័ព​យ៉ាង​ធំ មាន​ទាំង​ខែល​ធំ ខែល​តូច ហើយ​កាន់​ដាវ​គ្រប់​គ្នា​ផង


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ស្បថ​ដោយ​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់​ថា ចាំ​មើល​ចុះ នឹង​មាន​គ្រា​មក​លើ​ឯង​រាល់​គ្នា ជា​គ្រា​ដែល​គេ​នឹង​ដឹក​អូស​នាំ​ឯង​រាល់​គ្នា​ចេញ​ទៅ ដោយ‌សារ​ទំពក់ នឹង​សំណល់​នៃ​ឯង​រាល់​គ្នា​ដោយ​សន្ទូច