Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 29:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 យើង​នឹង​ឃ្លុំ​មាត់​អ្នក យើង​យក​ត្រី​នៅ​តាម​ទន្លេ​មក​ដាក់​ជាប់​នឹង​ស្រកា​របស់​អ្នក យើង​នឹង​អូស​អ្នក​ចេញ​ពី​ទន្លេ ដោយ​មាន​ត្រី​នៅ​ជាប់​នឹង​ស្រកា​អ្នក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 យើង​នឹង​ដាក់​តម្ពក់​នៅ​ក្នុង​មាត់​អ្នក ហើយ​នឹង​ឲ្យ​ត្រី​នៅ​ទន្លេ​មក​ភ្ជាប់​ខ្លួន​នៅ​នឹង​ស្រកា​អ្នក ក៏​នឹង​នាំ​អ្នក​ឡើង​ចេញ​ពី​កណ្ដាល​ទន្លេ​អ្នក​នោះ ដោយ​ទាំង​ត្រី​ជា​ច្រើន​ដែល​នៅ​ទន្លេ ជាប់​នឹង​ស្រកា​អ្នក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 អញ​នឹង​ដាក់​ទំពក់​នៅ​ក្នុង​មាត់​ឯង ហើយ​នឹង​ឲ្យ​ត្រី​នៅ​ទន្លេ​ឯង មក​ភ្ជាប់​ខ្លួន​នៅ​នឹង​ស្រកា​ឯង ក៏​នឹង​នាំ​ឯង​ឡើង​ចេញ​ពី​កណ្តាល​ទន្លេ​ឯង​នោះ ដោយ​ទាំង​ត្រី​ទាំង​ប៉ុន្មាន​ដែល​នៅ​ទន្លេ​ឯង​ជាប់​នឹង​ស្រកា​ឯង​មក​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 យើង​នឹង​ឃ្លុំ​មាត់​អ្នក យើង​យក​ត្រី​នៅ​តាម​ទន្លេ​មក​ដាក់​ជាប់​នឹង​ស្រកា​របស់​អ្នក យើង​នឹង​អូស​អ្នក​ចេញ​ពី​ទន្លេ ដោយ​មាន​ត្រី​នៅ​ជាប់​នឹង​ស្រកា​អ្នក​ផង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 29:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នក​ច្រឡោត​ខឹង​នឹង​យើង យើង​បាន​ឮ​ពាក្យ​សម្ដី​ព្រហើនៗ​របស់​អ្នក ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​កន្លុះ មក​ដាក់​ច្រមុះ​អ្នក និង​យក​បង្ហៀរ​មក​ដាក់​មាត់​អ្នក ហើយ​ដឹក​អ្នក​វិល​ត្រឡប់​ទៅ​ស្រុក​របស់​អ្នក​វិញ តាម​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​មក។


អ្នក​ច្រឡោត​ខឹង​នឹង​យើង យើង​បាន​ឮ​ពាក្យ​សម្ដី​ព្រហើនៗ​របស់​អ្នក ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​កន្លុះ មក​ដាក់​ច្រមុះ​អ្នក និង​យក​បង្ហៀរ​មក​ដាក់​មាត់​អ្នក ហើយ​ដឹក​អ្នក​វិល​ត្រឡប់​ទៅ​ស្រុក​របស់​អ្នក​វិញ តាម​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​មក។


នៅ​ថ្ងៃ​នោះ សាក‌សព​របស់​អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ប្រហារ​នឹង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផែនដី គ្មាន​នរណា​កាន់​ទុក្ខ គ្មាន​នរណា​ប្រមូល​សព​ពួក​គេ​យក​ទៅ​បញ្ចុះ​ឡើយ គឺ​សាក‌សព​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ជី​នៅ​លើ​ដី។


យើង​នឹង​បង្ខំ​អ្នក យក​បង្ហៀរ​មក​ដាក់​ក្នុង​មាត់​អ្នក យើង​នឹង​នាំ​អ្នក កង‌ទ័ព​ទាំង​មូល​របស់​អ្នក សេះ និង​ទ័ព​សេះ​ដែល​ប្រដាប់​ខ្លួន​យ៉ាង​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ទាហាន​យ៉ាង​ច្រើន​ដែល​កាន់​ខែល​តូច​ធំ ហើយ​ប្រសប់​ប្រើ​ដាវ​ទាំង​អស់​គ្នា។


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់ ក្នុង​នាម​ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ​ថា៖ «នៅ​គ្រា​ខាង​មុខ គេ​នឹង​ដោត​អ្នក​រាល់​គ្នា ដូច​ដោត​ត្រី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម