ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 27:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​ទាំង​នាវា​ស្រុក​តើស៊ីស​ជា​ពួក​ដឹក​ទំនិញ​ឯង ឯង​បាន​ចំរើន​ជា​ពោរ‌ពេញ​ឡើង ហើយ​បាន​ថ្កុំ‌ថ្កើង​យ៉ាង​ក្រៃ‌លែង នៅ​កណ្តាល​សមុទ្រ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​ទាំង​នាវា​ស្រុក​តើស៊ីស​ជា​ពួក​ដឹក​ទំនិញ​អ្នក អ្នក​បាន​ចម្រើន​ជា​ពោរ‌ពេញ​ឡើង ហើយ​បាន​ថ្កុំ‌ថ្កើង​យ៉ាង​ក្រៃ‌លែង​នៅ​កណ្ដាល​សមុទ្រ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សំពៅ​ពី​ស្រុក​តើស៊ីស​ដឹក​ជញ្ជូន​ទំនិញ​របស់​អ្នក អ្នក​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​លើស‌លុប ដូច​សំពៅ​ពេញ​ទៅ​ដោយ​ទំនិញ នៅ​កណ្ដាល​សមុទ្រ។

សូមមើលជំពូក

អាល់គីតាប

សំពៅ​ពី​ស្រុក​តើស៊ីស​ដឹក​ជញ្ជូន​ទំនិញ​របស់​អ្នក អ្នក​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​លើស‌លប់ ដូច​សំពៅ​ពេញ​ទៅ​ដោយ​ទំនិញ នៅ​កណ្ដាល​សមុទ្រ។

សូមមើលជំពូក



អេ‌សេ‌គាល 27:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​យ៉ាវ៉ាន​គឺ អេលីសា តើស៊ីស ពួក​គីទីម នឹង​ពួក​ដូដា‌នីម


ដ្បិត​ស្តេច​ទ្រង់​មាន​ក្រុម​នាវា​តើស៊ីស ដើរ​ផ្លូវ​សមុទ្រ ជា​មួយ​នឹង​នាវា​របស់​ហ៊ីរ៉ាម ក្រុម​នាវា​តើស៊ីស​នោះ ក៏​ដឹក​យក​មាស ប្រាក់ ភ្លុក ទោច នឹង​ក្ងោក​មក​ក្នុង​៣​ឆ្នាំ​១​ដង។


ទ្រង់​បាន​បំបាក់​បំបែក​នាវា​តើស៊ីស ដោយ​ខ្យល់​ពី​ទិស​ខាង​កើត


នាង​ធៀប​ដូច​ជា​នាវា​ដឹក​ទំនិញ គឺ​នាង​នាំ​យក​អាហារ​មក​ពី​ទី​ឆ្ងាយ


នឹង​លើ​អស់​ទាំង​នាវា​ស្រុក​តើស៊ីស ហើយ​លើ​អ្វីៗ​ទាំង​អស់​ដែល​គាប់​ដល់​ភ្នែក​ដែរ


ឱ​ពួក​នាវា​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ទី​មាំ‌មួន​របស់​ឯង​បាន​ត្រូវ​បំផ្លាញ​ហើយ


ពិត​ប្រាកដ​ជា​អស់​ទាំង​កោះ​នឹង​រង់‌ចាំ​អញ ហើយ​នាវា​ពី​ស្រុក​តើស៊ីស​នឹង​មក​មុន​គេ ដើម្បី​នឹង​នាំ​ពួក​កូន​ប្រុសៗ​របស់​ឯង​មក​ពី​ស្រុក​ឆ្ងាយ មាន​ទាំង​មាស​ប្រាក់​របស់​គេ​មក​ជា​មួយ​ផង ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ដ្បិត​ទ្រង់​បាន​លើក​ដំកើង​ឯង​ឡើង។


ពួក​ទាំង​នេះ​បាន​យក​ទំនិញ​យ៉ាង​ល្អ វេច​ដោយ​សំពត់​ពណ៌​ខៀវ​ហើយ​ប៉ាក់ នឹង​សំលៀក‌បំពាក់​មាន​ដំឡៃ​ដាក់​ចុះ​ក្នុង​ហឹប​ធ្វើ​ពី​ឈើ​តាត្រៅ ហើយ​ចង​ដោយ​ខ្សែ មក​លក់​ដូរ​នឹង​ឯង