ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 24:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អេសេ‌គាល​នឹង​ធ្វើ​ជា​ទី​សំគាល់ ដល់​ឯង​រាល់​គ្នា​យ៉ាង​នោះ​ឯង ឯង​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​ការ​ដែល​គាត់​បាន​ធ្វើ​នោះ​ដែរ កាល​ណា​ការ​នេះ​កើត​មក នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អេសេ‌គាល​នឹង​ធ្វើ​ជា​ទី​សម្គាល់ ដល់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ឯង អ្នក​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​ការ​ដែល​គាត់​បាន​ធ្វើ​នោះ​ដែរ កាល​ណា​ការ​នេះ​កើត​មក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​ពិត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អេសេ‌គាល​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​ដូច​គាត់​បាន​ធ្វើ​ដែរ។ ពេល​ហេតុ‌ការណ៍​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌ជា‌អម្ចាស់​មែន”។

សូមមើលជំពូក

អាល់គីតាប

អេសេ‌គាល​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​ដូច​គាត់​បាន​ធ្វើ​ដែរ។ ពេល​ហេតុ‌ការណ៍​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មែន”។

សូមមើលជំពូក



អេ‌សេ‌គាល 24:24
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អេសាយ​ជា​អ្នក​បំរើ​អញ បាន​ដើរ​ខ្លួន​អាក្រាត ហើយ​ជើង​ទទេ​គ្រប់​៣​ឆ្នាំ​នេះ ទុក​ជា​ទី​សំគាល់ ហើយ​ជា​ទី​អស្ចារ្យ​ពី​ដំណើរ​សាសន៍​អេស៊ីព្ទ នឹង​សាសន៍​អេធីយ៉ូពី​យ៉ាង​ណា


មើល ខ្ញុំ ហើយ​នឹង​កូន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ យើង​ខ្ញុំ​សំរាប់​ជា​ទី​សំគាល់​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ជា​ទី​អស្ចារ្យ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល។


មើល គេ​សួរ​ទូលបង្គំ​ថា តើ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នៅ​ឯ​ណា ឲ្យ​ការ​នោះ​មក​ឥឡូវ​ចុះ


ចូរ​ប្រាប់​ថា ខ្ញុំ​ជា​ទី​សំគាល់​ដល់​អ្នក​រាល់​គ្នា ឯ​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ នោះ​នឹង​មាន​គេ​ធ្វើ​យ៉ាង​នោះ​ដល់​ពូជ‌ពង្ស​អ៊ីស្រាអែល​ដែរ គេ​នឹង​ត្រូវ​និរទេស​ទៅ ព្រម​ទាំង​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ផង


ត្រូវ​ឲ្យ​ឯង​លី​អីវ៉ាន់​ឯង​នៅ​មុខ​គេ​ចេញ​ទៅ​ក្នុង​ងងឹត ក៏​ត្រូវ​បាំង​មុខ ដើម្បី​មិន​ឲ្យ​ឃើញ​ស្រុក​ឡើយ ដ្បិត​អញ​បាន​តាំង​ឯង​ឡើង ទុក​ជា​ទី​សំគាល់ ដល់​ពូជ‌ពង្ស​អ៊ីស្រាអែល


ដូច្នេះ​អស់​ទាំង​ដើម​ឈើ​នៅ​ផែនដី​នឹង​ដឹង​ថា អញ គឺ​យេហូវ៉ា អញ​បាន​បន្ទាប​ដើម​ឈើ​ខ្ពស់​ចុះ​មក ហើយ​បាន​ដំកើង​ដើម​ឈើ​ទាប​ឡើង​វិញ អញ​បាន​ធ្វើ​ឲ្យ​ដើម​ឈើ​ខ្ចី​ស្វិត​ក្រៀម​ទៅ ហើយ​ឲ្យ​ដើម​ឈើ ដែល​ស្វិត​ក្រៀម​បាន​ប៉ិច​ឡើង​វិញ គឺ​អញ យេហូវ៉ា​នេះ​ហើយ ដែល​បាន​ចេញ​វាចា ព្រម​ទាំង​ធ្វើ​ការ​នេះ​ផង។


នោះ​ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​ប្រព្រឹត្ត​នឹង​ឯង ដោយ​យល់​ដល់​ឈ្មោះ​អញ មិន​មែន​តាម​អំពើ​អាក្រក់​របស់​ឯង​រាល់​គ្នា ឬ​តាម​កិរិយា​ស្មោក‌គ្រោក​របស់​ឯង​នោះ​ទេ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


អញ​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ដល់​សាសន៍​ម៉ូអាប់ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


អញ​នឹង​ផ្តល់​ការ​សង‌សឹក​របស់​អញ ទៅ​លើ​សាសន៍​អេដំម ដោយ‌សារ​ដៃ​នៃ​អ៊ីស្រាអែល ជា​រាស្ត្រ​អញ ដែល​នឹង​ធ្វើ​ដល់​សាសន៍​អេដំម តាម​សេចក្ដី​កំហឹង នឹង​សេចក្ដី​ក្រេវ‌ក្រោធ​របស់​អញ នោះ​គេ​នឹង​ស្គាល់​សេចក្ដី​សង‌សឹក​របស់​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


អញ​នឹង​សំរេច​ការ​សង‌សឹក​យ៉ាង​ធំ​ដល់​គេ ដោយ​សេចក្ដី​ផ្ចាញ់‌ផ្ចាល​ដ៏​ក្តៅ​ក្រហាយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​ទំលាក់​សេចក្ដី​សង‌សឹក​ទៅ​លើ​គេ។


អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​រ៉ាបាត​ទៅ​ជា​ក្រោល​សំរាប់​សត្វ​អូដ្ឋ ហើយ​ឲ្យ​ស្រុក​ពួក​កូន​ចៅ​អាំម៉ូន​ទៅ​ជា​ទី​សំរាប់​ឲ្យ​ហ្វូង​ចៀម​ដេក​នៅ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


ហេតុ​នោះមើល អញ​បាន​លូក​ដៃ​ទៅ​លើ​ឯង​ហើយ អញ​នឹង​ប្រគល់​ឯង​ទៅ​សំរាប់​ជា​របឹប​ដល់​សាសន៍​ដទៃ អញ​នឹង​កាត់​ឯង​ចេញ​ពី​ពួក​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​ឯង​វិនាស​បាត់​ពី​អស់​ទាំង​ប្រទេស​ទៅ អញ​នឹង​បំផ្លាញ​ឯង​បង់ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


ត្រូវ​ឲ្យ​យក​បន្ទះ​ដែក​មក​ដាក់​កណ្តាល​ឯង ហើយ​នឹង​ទី​ក្រុងទុក​ជា​កំផែង​ដែក រួច​ឲ្យ​ដំរង់​មុខ​ឯង​ទាស់​នឹង​វា នោះ​ទី​ក្រុង​នឹង​ត្រូវ​គេ​ឡោម‌ព័ទ្ធ​ហើយ ដោយ​ឯង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​គេ​ដូច្នេះ ការ​នេះ​នឹង​បាន​ជា​ទី​សំគាល់ ដល់​ពួក​វង្ស​អ៊ីស្រាអែល។


ពួក​អ្នក​ដែល​ត្រូវ​សំឡាប់ គេ​នឹង​ដួល​នៅ​កណ្តាល​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


ឯ​ស្តេច ទ្រង់​នឹង​ទួញ​ពិលាប ហើយ​ពួក​ចៅហ្វាយ​នឹង​ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាំង‌កាំង ឯ​ដៃ​នៃ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក នោះ​នឹង​ត្រូវ​ញ័រ​រន្ធត់ អញ​នឹង​ធ្វើ​ដល់​គេ​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត ហើយ​នឹង​ជំនុំ‌ជំរះ​គេ តាម​គួរ​នឹង​ទោស​របស់​គេ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ពិត។


ភ្នែក​អញ​នឹង​មិន​ប្រណី​ឡើយ អញ​ក៏​មិន​អាណិត​មេត្តា​ដល់​ឯង​ដែរ អញ​នឹង​សង​ឯង​តាម​អំពើ​ដែល​ឯង​ប្រព្រឹត្ត ហើយ​របស់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​នៅ​កណ្តាល​ឯង​ដែរ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា គឺ​អញ​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ដែល​វាយ​ឯង​ពិត។


ប៉ុន្តែ​ការ​នោះ​នឹង​ត្រឡប់​ប្រែ​ជា​ឱកាស ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​វិញ


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​ឥឡូវ​នេះ មុន​ដែល​ការ​នោះ​កើត​មក ដើម្បី​កាល​ណា​បាន​កើត​មក​ដល់ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា គឺ​ខ្ញុំ​នេះ​ហើយ


ឥឡូវ​នេះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា មុន​ដែល​ការ​នោះ​មក​ដល់ ដើម្បី​កាល​ណា​មក​ហើយ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ


តែ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​កាល​ណា​ពេល​វេលា​នោះ​មក​ដល់ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​នឹក​ឃើញ​ថា ខ្ញុំ​ប្រាប់​ហើយ ខ្ញុំ​មិន​បាន​ប្រាប់​កាល​ពី​ដើម​ទេ ពី​ព្រោះ​ខ្ញុំ​កំពុង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ