Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 20:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អេសាយ​ជា​អ្នក​បំរើ​អញ បាន​ដើរ​ខ្លួន​អាក្រាត ហើយ​ជើង​ទទេ​គ្រប់​៣​ឆ្នាំ​នេះ ទុក​ជា​ទី​សំគាល់ ហើយ​ជា​ទី​អស្ចារ្យ​ពី​ដំណើរ​សាសន៍​អេស៊ីព្ទ នឹង​សាសន៍​អេធីយ៉ូពី​យ៉ាង​ណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 នោះ​ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ដូចដែល​អេសាយ​អ្នកបម្រើ​របស់យើង​បាន​ដើរ​អាក្រាត ទាំង​ជើងទទេ​ក្នុង​បី​ឆ្នាំ ទុកជា​ទីសម្គាល់ និង​ជា​ប្រផ្នូល​ទាស់នឹង​អេហ្ស៊ីប និង​អេត្យូពី​យ៉ាងណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «អេសាយ​ជា​អ្នក​បម្រើ​របស់​យើង​បាន​ដើរ​ខ្លួន​អាក្រាត ហើយ​ជើង​ទទេ​គ្រប់​បី​ឆ្នាំ​នេះ​ទុក​ជា​ទី​សម្គាល់ ហើយ​ជា​ទី​អស្ចារ្យ​ពី​ដំណើរ​សាសន៍​អេស៊ីព្ទ និង​ពួក​អេធី‌យ៉ូពី យ៉ាង​ណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អេសាយ​ជា​អ្នក​បម្រើ​របស់​យើង ដើរ​ខ្លួន​ទទេ ហើយ​ឥត​ពាក់​ស្បែក​ជើង​ដូច្នេះ ទុក​ជា​ទី​សម្គាល់ និង​ជា​ប្រផ្នូល​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ស្រុក​អេស៊ីប និង​ស្រុក​អេត្យូ‌ពី ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «អេសាយ​ជា​អ្នក​បម្រើ​របស់​យើង ដើរ​ខ្លួន​ទទេ ហើយ​ឥត​ពាក់​ស្បែក​ជើង​ដូច្នេះ ទុក​ជា​ទី​សំគាល់ និង​ជា​ប្រផ្នូល​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ស្រុក​អេស៊ីប និង​ស្រុក​អេត្យូ‌ពី ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ទៀត

សូមមើលជំពូក ចម្លង




អេសាយ 20:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អញ​នឹង​ប្រគល់​សាសន៍​អេស៊ីព្ទ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ម្ចាស់​១​យ៉ាង​សាហាវ ជា​ស្តេច​គួរ​ស្ញែង‌ខ្លាច​ដែល​នឹង​សោយ‌រាជ្យ​លើ​គេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ស្តេច​បាន​ឮ​និយាយ​ពី​ទារ‌ហា‌កា ជា​ស្តេច​អេធីយ៉ូពី ថា​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ លុះ​ទ្រង់​បាន​ឮ​ដូច្នោះ ក៏​ចាត់​សារ​ទៅ​ឯ​ហេសេគា​ដោយ​ពាក្យ​ថា


ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ជា​ព្រះ​ដ៏​សង្គ្រោះ​របស់​ឯង អញ​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​ឯង ព្រម​ទាំង​ស្រុក​អេធីយ៉ូពី នឹង​ស្រុក​សេបា ជំនួស​ឯង​ផង


មើល ខ្ញុំ ហើយ​នឹង​កូន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ យើង​ខ្ញុំ​សំរាប់​ជា​ទី​សំគាល់​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ជា​ទី​អស្ចារ្យ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​ទៅ​ទិញ​សំពត់​ទេស​ឯក​សំរាប់​ក្រវាត់​ខ្លួន ហើយ​ក្រវាត់​នៅ​ចង្កេះ​ឯង​ទៅ កុំ​ឲ្យ​បោក​ទឹក​ឡើយ


ត្រូវ​ឲ្យ​ឯង​លី​អីវ៉ាន់​ឯង​នៅ​មុខ​គេ​ចេញ​ទៅ​ក្នុង​ងងឹត ក៏​ត្រូវ​បាំង​មុខ ដើម្បី​មិន​ឲ្យ​ឃើញ​ស្រុក​ឡើយ ដ្បិត​អញ​បាន​តាំង​ឯង​ឡើង ទុក​ជា​ទី​សំគាល់ ដល់​ពូជ‌ពង្ស​អ៊ីស្រាអែល


នឹង​មាន​ដាវ​មក​លើ​ស្រុក​អេស៊ីព្ទ ហើយ​សេចក្ដី​តក់‌ស្លុត​នៅ​ក្នុង​ស្រុក​អេធីយ៉ូពី គឺ​ក្នុង​កាល​ដែល​មនុស្ស​ត្រូវ​របួស​ដួល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គេ​នឹង​ដឹក‌នាំ​ពួក​ជន​ទាំង‌ឡាយ​របស់​វា​ចេញ​ទៅ ហើយ​ឫស​វា​នឹង​ត្រូវ​បំផ្លាញ​បង់


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ឯ​ពួក​អ្នក​ដែល​ទប់‌ទល់​ស្រុក​អេស៊ីព្ទ គេ​នឹង​ដួល​ដែរ ហើយ​ទាំង​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា នឹង​ត្រូវ​បន្ទាប​ចុះ​ផង គេ​នឹង​ដួល​ដោយ​ដាវ នៅ​ក្នុង​ស្រុក​នោះ ចាប់​តាំង​ពី​ប៉ម​ស៊ីយេន​រហូត​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា


មួយ​ទៀត កូន​មនុស្ស​អើយ ចូរ​យក​ក្បឿង​១​មក ដាក់​នៅ​មុខ​ឯង ហើយ​គូរ​ផែន​ទី​ក្រុង​យេរូ‌សាឡិម​នៅ​លើ​ក្បឿង​នោះ


ត្រូវ​ឲ្យ​យក​បន្ទះ​ដែក​មក​ដាក់​កណ្តាល​ឯង ហើយ​នឹង​ទី​ក្រុងទុក​ជា​កំផែង​ដែក រួច​ឲ្យ​ដំរង់​មុខ​ឯង​ទាស់​នឹង​វា នោះ​ទី​ក្រុង​នឹង​ត្រូវ​គេ​ឡោម‌ព័ទ្ធ​ហើយ ដោយ​ឯង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​គេ​ដូច្នេះ ការ​នេះ​នឹង​បាន​ជា​ទី​សំគាល់ ដល់​ពួក​វង្ស​អ៊ីស្រាអែល។


ឯ​ឯង​រាល់​គ្នា ជា​សាសន៍​អេធីយ៉ូពី ក៏​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​របស់​អញ​ដែរ


ឱ​យេសួរ​ជា​សំដេច​សង្ឃ​អើយ ចូរ​ស្តាប់​ឥឡូវ ព្រម​ទាំង​ពួក​អ្នក​ដែល​អង្គុយ​ជា​មួយ​នឹង​ឯង​ផង ព្រោះ​គេ​ជា​ពួក​ដែល​ជា​ទី​អស្ចារ្យ ដ្បិត​មើល អញ​នឹង​ឲ្យ​អ្នក​បំរើ​របស់​អញ​ឈ្មោះ«លំពង់»ចេញ​មក


ឯង​រាល់​គ្នា​នឹង​ត្រូវ​ទ្រាំ‌ទ្រ​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ឯង​អស់​៤០​ឆ្នាំ តាម​ចំនួន​ថ្ងៃ​ដែល​បាន​ដើរ​សង្កេត​មើល​ក្នុង​ស្រុក​នោះ គឺ​ជា​៤០​ថ្ងៃ ក្នុង​១​ថ្ងៃ​ទុក​ជា​១​ឆ្នាំ នោះ​ឯង​រាល់​គ្នា​នឹង​ស្គាល់​សណ្ឋាន​ដែល​ឥត​ពី​អញ​ទៅ ជា​យ៉ាង​ណា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម