ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 22:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​ថា ឯង​ជា​ស្រុក​ដែល​មិន​បាន​ជំរះ​សំអាត​ឡើយ ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ឯង ក្នុង​គ្រា​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​ថា អ្នក​ជា​ស្រុក​ដែល​មិន​បាន​ជម្រះ​សម្អាត​ឡើយ ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​អ្នក ក្នុង​គ្រា​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ក្រុង​យេរូ‌សាឡឹម​ទៀត​ថា: អ្នក​ជា​ទឹក​ដី​មិន​បរិសុទ្ធ ជា​ដី​ដែល​គ្មាន​ភ្លៀង​ស្រោច​ស្រព នៅ​ថ្ងៃ​យើង​ខឹង។

សូមមើលជំពូក

អាល់គីតាប

«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ក្រុង​យេរូ‌សាឡឹម​ទៀត​ថា: អ្នក​ជា​ទឹក​ដី​មិន​បរិសុទ្ធ ជា​ដី​ដែល​គ្មាន​ភ្លៀង​ស្រោច​ស្រព នៅ​ថ្ងៃ​យើង​ខឹង។

សូមមើលជំពូក



អេ‌សេ‌គាល 22:24
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​នៅ​គ្រា​ដែល​មាន​សេចក្ដី​ទុក្ខ​វេទនា នោះ​ស្តេច គឺ​អ័ហាស​នេះ​ឯង ទ្រង់​បាន​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា​ថែម​ទៀត


ឯង​រាល់​គ្នា​ចង់​ត្រូវ​រំពាត់​ទៀត​ធ្វើ​អី បាន​ជា​ចេះ​តែ​បះ‌បោរ​កាន់​តែ​ច្រើន​ឡើង​ដូច្នេះ គ្រប់​ទាំង​ក្បាល​ក៏​ឈឺ គ្រប់​ទាំង​ចិត្ត​បាន​ល្វើយ​ផង​ហើយ


រីឯ​បណ្តាជន​ទាំង‌ឡាយ គេ​មិន​បាន​វិល​មក​ឯ​ព្រះ ដែល​ទ្រង់​បាន​វាយ‌ផ្ចាល​គេ ក៏​មិន​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ឡើយ


ការ​ដែល​អញ​បាន​វាយ‌ផ្ចាល​ពួក​កូន​ចៅ​ឯង នោះ​ជា​ឥត​អំពើ​ទេ វា​មិន​ព្រម​រាង‌ចាល​ឡើយ គឺ​ជា​ដាវ​របស់​ខ្លួន​ឯង​រាល់​គ្នា ដែល​បាន​ត្របាក់​លេប​ពួក​ហោរា​របស់​ឯង ដូច​ជា​សិង្ហ​ដែល​ហែក​បំផ្លាញ​វិញ


ឱ​ព្រះ‌យេហូវ៉ា ព្រះ‌នេត្រ​ទ្រង់ តើ​ទត​មិន​ឃើញ​សេចក្ដី​ពិត​ទេ​ឬ​អី ទ្រង់​បាន​វាយ​គេ តែ​គេ​មិន​បង្រះ​សោះ ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​អន្តរ‌ធាន​ទៅ តែ​គេ​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ទេ គេ​បាន​តាំង​មុខ​រឹង​ជាង​ថ្ម គេ​មិន​ព្រម​វិល​មក​វិញ​ឡើយ។


ឯ​ស្នប់​ក៏​សប់​យ៉ាង​ខ្លាំង សំណ​បាន​សូន្យ​បាត់​ទៅ ការ​ដែល​គេ​នៅ​តែ​សំរង​ទៀត នោះ​ជា​ឥត​អំពើ​សោះ ដ្បិត​ពួក​អាក្រក់​មិន​ទាន់​បាន​ដក​ចេញ​នៅ​ឡើយ


ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា


មាន​ការ​អាស្រូវ​បារាយណ៍ នៅ​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​ឯង ដ្បិត​អញ​បាន​ដុស​ជំរះ​ឯង តែ​ឯង​មិន​បាន​ស្អាត​ទេ ដូច្នេះ ឯង​នឹង​មិន​បាន​ស្អាត ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​ឯង​ទៀត​ឡើយ ដរាប​ដល់​អញ​ឲ្យ​សេចក្ដី​ក្រោធ​របស់​អញចំពោះ​ឯង​បាន​សំរាក​វិញ


វា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ ហើយ​មិន​ទុក​ចិត្ត​ទ្រង់​សោះ ក៏​ឥត​ចូល​ទៅ​ជិត​ព្រះ​នៃ​ខ្លួន​ឡើយ