Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 22:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​ថា អ្នក​ជា​ស្រុក​ដែល​មិន​បាន​ជម្រះ​សម្អាត​ឡើយ ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​អ្នក ក្នុង​គ្រា​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ក្រុង​យេរូ‌សាឡឹម​ទៀត​ថា: អ្នក​ជា​ទឹក​ដី​មិន​បរិសុទ្ធ ជា​ដី​ដែល​គ្មាន​ភ្លៀង​ស្រោច​ស្រព នៅ​ថ្ងៃ​យើង​ខឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​ថា ឯង​ជា​ស្រុក​ដែល​មិន​បាន​ជំរះ​សំអាត​ឡើយ ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ឯង ក្នុង​គ្រា​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

24 «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ក្រុង​យេរូ‌សាឡឹម​ទៀត​ថា: អ្នក​ជា​ទឹក​ដី​មិន​បរិសុទ្ធ ជា​ដី​ដែល​គ្មាន​ភ្លៀង​ស្រោច​ស្រព នៅ​ថ្ងៃ​យើង​ខឹង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 22:24
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​ជា​នៅ​គ្រា​ដែល​មាន​សេចក្ដី​ទុក្ខ​វេទនា​យ៉ាង​នេះ​ក៏​ដោយ ព្រះបាទ​អ័ហាស​នៅ​តែ​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា​ថែម​ទៀត។


ហេតុ​អ្វី​អ្នក​រាល់​គ្នា​ចង់​ត្រូវ​រំពាត់? ហេតុ​អ្វី​ចេះ​តែ​បះ‌បោរ​កាន់​តែ​ច្រើន​ឡើង​ដូច្នេះ? ក្បាល​របស់​អ្នក​រាល់​គ្នា​ក៏​ឈឺ ហើយ​គ្រប់គ្នា​មាន​ចិត្ត​ល្វើយ​ហើយ។


រីឯ​បណ្ដា‌ជន​ទាំង‌ឡាយ គេ​មិន​បាន​វិល​មក​ឯ​ព្រះ ដែល​ព្រះ‌អង្គ​បាន​វាយ​ផ្ចាល​គេ ក៏​មិន​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ឡើយ។


ការ​ដែល​យើង​បាន​វាយ​ផ្ចាល​ពួក​កូន​ចៅ​អ្នក នោះ​ជា​ឥត​អំពើ​ទេ វា​មិន​ព្រម​រាង​ចាល​ឡើយ គឺ​ជា​ដាវ​របស់​ខ្លួន​អ្នក​រាល់​គ្នា ដែល​បាន​ត្របាក់​លេប​ពួក​ហោរា​របស់​អ្នក ដូច​ជា​សិង្ហ​ដែល​ហែក​បំផ្លាញ​វិញ។


ឱ​ព្រះ‌យេហូវ៉ា ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ តើ​ទត​មិន​ឃើញ​សេចក្ដី​ពិត​ទេ​ឬ? ព្រះ‌អង្គ​បាន​វាយ​គេ តែ​គេ​មិន​បង្រះ​សោះ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​អន្តរធាន​ទៅ តែ​គេ​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ទេ គេ​បាន​តាំង​មុខ​រឹង​ជាង​ថ្ម គេ​មិន​ព្រម​វិល​មក​វិញ​ឡើយ។


ឯ​ស្នប់​ក៏​សប់​យ៉ាង​ខ្លាំង សំណ​បាន​សូន្យ​បាត់​ទៅ ការ​ដែល​គេ​នៅ​តែ​សម្រង់​ទៀត នោះ​ជា​ឥត​អំពើ​សោះ ដ្បិត​ពួក​អាក្រក់​មិន​ទាន់​បាន​ដក​ចេញ​នៅ​ឡើយ។


ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


មាន​ការ​អាស្រូវ​បារាយណ៍ នៅ​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក ដ្បិត​យើង​បាន​ដុស​ជម្រះ​អ្នក តែ​អ្នក​មិន​បាន​ស្អាត​ទេ ដូច្នេះ អ្នក​នឹង​មិន​បាន​ស្អាត ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក​ទៀត​ឡើយ ដរាប​ដល់​យើង​ឲ្យ​សេចក្ដី​ក្រោធ​របស់​យើង ចំពោះ​អ្នក​បាន​សម្រាក​វិញ។


គេ​មិន​ស្តាប់​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ដែរ។ គេ​មិន​ទុក​ចិត្ត​ព្រះ‌យេហូវ៉ា​សោះ ក៏​មិន​ចូល​ទៅ​ជិត​ព្រះ​របស់​ខ្លួន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម