អេសេគាល 19:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរថា តើម្តាយឯងជាអ្វី គឺជាសិង្ហញី ដែលបានក្រាបនៅកណ្តាលសិង្ហឈ្មោល ក៏បំបៅកូននៅកណ្តាលពួកសិង្ហស្ទាវ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរថា តើម្តាយអ្នកថាអ្វី? គឺជាសិង្ហញី ដែលបានក្រាបនៅកណ្ដាលសិង្ហឈ្មោល ក៏បំបៅកូន នៅកណ្ដាលពួកសិង្ហស្ទាវ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ម្ដាយរបស់អ្នកជាសិង្ហញី ដេកនៅក្នុងចំណោមសិង្ហឈ្មោល ហើយបំបៅកូននៅក្នុងចំណោមសិង្ហស្ទាវ។ អាល់គីតាប «ម្ដាយរបស់អ្នកជាសិង្ហញី ដេកនៅក្នុងចំណោមសិង្ហឈ្មោល ហើយបំបៅកូននៅក្នុងចំណោមសិង្ហស្ទាវ។ |
ឱព្រះអង្គអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់គេ ឱព្រះយេហូវ៉ាអើយ សូមបំបាក់ចង្កូមនៃពួកសិង្ហស្ទាវ
សូរសន្ធឹករបស់ពួកនោះនឹងបានដូចជាសូរគ្រហឹមរបស់មេសិង្ហ គេនឹងគ្រហឹមដូចជាកូនសិង្ហ អើ គេនឹងគ្រហឹម ហើយចាប់រំពាយកទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ
ក៏បានចិញ្ចឹមកូន១ ដែលត្រឡប់ទៅជាសិង្ហស្ទាវ ហើយបានហាត់ចាប់រំពា វាក៏ត្របាក់លេបមនុស្សទៅ
កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយប្រាប់វាថា ពីដើម ឯងប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសំបើមនៅក្នុងសមុទ្រ ឯងបានធ្លាយចេញមកជាមួយនឹងទន្លេទាំងប៉ុន្មានរបស់ឯង ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងឯង ព្រមទាំងឲ្យទន្លេគេល្អក់ទាំងអស់ផង
មានឮសំឡេងពួកគង្វាលទ្រហោយំ សេចក្ដីរុងរឿងរបស់គេបានត្រូវបំផ្លាញ ក៏ឮសំឡេងស្រែកគ្រហឹមនៃសិង្ហស្ទាវ ដ្បិតសេចក្ដីអំនួតរបស់ទន្លេយ័រដាន់បានត្រូវខូចបង់ទៅ។