ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 16:63 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដើម្បី​ឲ្យ​ឯង​បាន​នឹក​ចាំ ហើយ​ត្រូវ​ជ្រប់​មុខ ឥត​ដែល​ហើប​មាត់​ឯង​ឡើង​ទៀត​ឡើយ ដោយ​ឯង​មាន​សេចក្ដី​អៀន‌ខ្មាស ក្នុង​កាល​ដែល​អញ​បាន​អត់​ទោស​ដល់​ឯង ចំពោះ​គ្រប់​ទាំង​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​នោះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដើម្បី​ឲ្យ​អ្នក​បាន​នឹក​ចាំ ហើយ​ត្រូវ​ជ្រប់​មុខ​ឥត​ដែល​ហើប​មាត់​អ្នក​ទៀត​ឡើយ ដោយ​អ្នក​អៀន​ខ្មាស ក្នុង​កាល​ដែល​យើង​បាន​អត់​ទោស​ដល់​អ្នក ចំពោះ​គ្រប់​ទាំង​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​នឹង​នឹក​ឃើញ ពី​កិរិយា‌មារយាទ​ដ៏​អាក្រក់​របស់​ខ្លួន ហើយ​នឹក​ខ្មាស។ យើង​នឹង​លើក‌លែង​ទោស​ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ប្រព្រឹត្ត ពេល​នោះ នាង​នឹក​ស្ដាយ​រក​អ្វី​ថ្លែង​ពុំ​បាន» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក

អាល់គីតាប

នាង​នឹង​នឹក​ឃើញ ពី​កិរិយា‌មារយាទ​ដ៏​អាក្រក់​របស់​ខ្លួន ហើយ​នឹក​ខ្មាស។ យើង​នឹង​លើក‌លែង​ទោស​ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ប្រព្រឹត្ត ពេល​នោះ នាង​នឹក​ស្ដាយ​រក​អ្វី​ថ្លែង​ពុំ​បាន» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក



អេ‌សេ‌គាល 16:63
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​មាន​សេចក្ដី​ខ្មាស ហើយ​ក៏​ក្រហម​មុខ នឹង​ងើប​មើល​ទៅ​ទ្រង់ ជា​ព្រះ​នៃ​ទូលបង្គំ​ផង ពី​ព្រោះ​ការ​ទុច្ចរិត​របស់​យើង​ខ្ញុំ​បាន​ចំរើន​ជា​ច្រើន​ឡើង ដល់​លិច​ក្បាល​យើង​ខ្ញុំ ហើយ​ទោស​របស់​យើង​ខ្ញុំ​ក៏​កើន​ឡើង ដល់​ផ្ទៃ​មេឃ​ដែរ


ទូលបង្គំ​បាន​នៅ​ជា​គ ឥត​ហើប​មាត់​សោះ ដ្បិត​គឺ​ជា​ទ្រង់​ដែល​បាន​ធ្វើ​ការ​នោះ


អស់​ទាំង​សេចក្ដី​ទុច្ចរិត​តែង‌តែ​ឈ្នះ​ទូលបង្គំ ឯ​ការ​រំលង​របស់​យើង​ខ្ញុំ នោះ​ទ្រង់​នឹង​ជំរះ​ចោល​ចេញ


ប៉ុន្តែចំណែក​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា បាន​ជា​ទ្រង់​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​មិន​បាន​បំផ្លាញ​គេ​ទេ អើ ទ្រង់​បាន​បង្វែរ​សេចក្ដី​ខ្ញាល់​ទ្រង់​ចេញ​ជា​ញយៗ ឥត​ឲ្យ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ផុល​ឡើង​ទាំង​អស់​ឡើយ


ឱ​ព្រះ​ដ៏​ជួយ​សង្រ្គោះ​យើង​ខ្ញុំ​អើយ សូម​ជួយ​យើង​ខ្ញុំ ដោយ​យល់​ដល់​សិរី‌ល្អ​នៃ​ព្រះ‌នាម​ទ្រង់ សូម​ប្រាស​ឲ្យ​យើង​ខ្ញុំ​រួច ហើយ​អត់​ទោស​អំពើ​បាប របស់​យើង​ខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់


៙ ទ្រង់​បាន​ដក​សេចក្ដី​ក្រោធ​នៃ​ទ្រង់​ចេញ​អស់​ហើយ ទ្រង់​បាន​បែរ​ចេញ​ពី​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់


ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង គេ​នឹង​មិន​ថា​ខ្ញុំ​ឈឺ​ទៀត​ឡើយ ព្រះ‌ទ្រង់​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​ប្រជា‌ជន​ផង។


អញ​បាន​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដូច​ជា​ពពក​យ៉ាង​ក្រាស់ នឹង​អំពើ​បាប​ឯង​ដូច​ជា​ពពក​ផង ចូរ​វិល​មក​ឯ​អញ​វិញ ពី​ព្រោះ​អញ​បាន​លោះ​ឯង​ហើយ


ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​រស់​ត្រូវ​ត្អូញ‌ត្អែរ គឺ​មនុស្ស​ណា​ដែល​រង​ទោស ដោយ​ព្រោះ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ដូច្នេះ។


នោះ​ឯង​នឹង​នឹក​ឃើញ​ពី​ផ្លូវ​របស់​ឯង ហើយ​នឹង​មាន​សេចក្ដី​ខ្មាស ក្នុង​កាល​ដែល​ឯង​ទទួល​បង​ប្អូន​ស្រី​ឯង គឺ​បង​បង្អស់​របស់​ឯងនឹង​ប្អូន​ឯង​ផង គ្រា​នោះអញ​នឹង​ឲ្យ​បង​ប្អូន​នោះ​ដល់​ឯង ទុក​ជា​កូន​ស្រី​វិញ តែ​មិន​មែន​តាម​សេចក្ដី​សញ្ញា​របស់​ឯង​ទេ


ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា


នៅ​ក្នុង​ស្រុក​នោះ ឯង​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​អស់​ទាំង​អំពើ នឹង​កិរិយា​ទាំង​ប៉ុន្មាន​របស់​ខ្លួន ជា​ការ​ដែល​នាំ​ឲ្យ​ឯង​ស្មោក‌គ្រោក នោះ​ឯង​រាល់​គ្នា​នឹង​ខ្ពើម​ខ្លួន ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ធ្វើ​នោះ


ឯ​ក្រោយ​ដែល​គេ​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស នឹង​គ្រប់​ទាំង​អំពើ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​អញ ក្នុង​គ្រា​ដែល​គេ​នៅ​ក្នុង​ស្រុក​ខ្លួន ដោយ​សុខ‌សាន្ត ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ


ឯ​ឯង កូន​មនុស្ស​អើយ ចូរ​បង្ហាញ​ព្រះ‌វិហារ​នេះ​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ចុះ ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​ឲ្យ​គេ​វាស់​គំរូ​ផង


គេ​មិន​ត្រូវ​ចូល​មក​ជិត​អញ ដើម្បី​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ ឬ​ចូល​ទៅ​ជិត​របស់​បរិសុទ្ធ​ណា​មួយ ក្នុង​អស់​ទាំង​វត្ថុ​បរិសុទ្ធ​បំផុត​របស់​អញ​ឡើយ គឺ​គេ​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន នឹង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​គេ​បាន​ប្រព្រឹត្ត​នោះ


ដូច្នេះ ឱ​មនុស្ស​អើយ អស់​អ្នក​ណា​ដែល​ថ្កោល​ទោស​គេ នោះ​គ្មាន​សេចក្ដី​ដោះ‌សា​ចំពោះ​ខ្លួន​ឡើយ ដ្បិត​ដែល​អ្នក​ថ្កោល​ទោស​គេ នោះ​ឈ្មោះ​ថា​កាត់​ទោស​ខ្លួន​ឯង​ហើយ ពី​ព្រោះ​អ្នក​ឯង​ដែល​ថ្កោល​ទោស​គេ ក៏​ប្រព្រឹត្ត​ដូច​គ្នា​ដែរ


រីឯ​គ្រប់​ទាំង​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​បង្គាប់ នោះ​យើង​ដឹង​ថា បង្គាប់​ដល់​តែ​ពួក​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ​ទេ ដើម្បី​ឲ្យ​គ្រប់​ទាំង​មាត់​ត្រូវ​បិទ ហើយ​ឲ្យ​លោកីយ​ទាំង​មូល​ជាប់​មាន​ទោស​នៅ​ចំពោះ​ព្រះ


ដូច្នេះ តើ​សេចក្ដី​អួត​អាង​នៅ​ឯ​ណា គឺ​ត្រូវ​លើក​ចោល​ហើយ តើ​ច្បាប់​ណា​ដែល​លើក​ចោល​នោះ តើ​ជា​ច្បាប់​ខាង​ឯ​ការ​ប្រព្រឹត្ត​ឬ មិន​មែន​ទេ គឺ​ជា​ច្បាប់​ខាង​ឯ​សេចក្ដី​ជំនឿ​វិញ​ទេ​តើ


កាល​ណោះ​តើ​អ្នក​រាល់​គ្នា​បាន​ផល​អ្វី​ខ្លះ​ក្នុង​អំពើ​ដែល​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​អៀន‌ខ្មាស​វិញ ដ្បិត​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ​ជា​សេចក្ដី​ស្លាប់


ដ្បិត​តើ​អ្នក​ណា​បាន​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ពី​គេ តើ​អ្នក​មាន​អ្វី​ខ្លះ ដែល​អ្នក​មិន​បាន​ទទួល ចុះ​បើ​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ដូច​ជា​មិន​បាន​ទទួល​វិញ


ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​សរសើរ​ដល់​រាស្ត្រ​ទ្រង់​ចុះ ដ្បិត​ទ្រង់​នឹង​សង‌សឹក​ចំពោះ​ឈាម​ពួក​បាវ​បំរើ​ទ្រង់ គឺ​នឹង​សង​ដល់​ពួក​អ្នក​ដែល​តតាំង​នឹង​ទ្រង់ ហើយ​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​ស្រុក​ទ្រង់ ព្រម​ទាំង​រាស្ត្រ​ទ្រង់​ផង។