តើយកសាច់ឈើវាទៅធ្វើអ្វីបានឬ តើមនុស្សនឹងយកកំណាត់១បោះភ្ជាប់សំរាប់ព្យួរប្រដាប់ណាបានឬ
តើយកសាច់ឈើវាទៅធ្វើអ្វីបានឬ? តើមនុស្សនឹងយកកំណាត់មួយបោះភ្ជាប់ សម្រាប់ព្យួរប្រដាប់ណាបានឬ?
តើគេអាចយកដើមទំពាំងបាយជូរនេះទៅឆ្លាក់ធ្វើវត្ថុអ្វីមួយ ឬក៏យកទៅប្រើសម្រាប់ព្យួរអ្វីមួយបានឬ?
ឯផ្លែល្វាអាក្រក់ ដែលនឹងបរិភោគមិនបាន ដោយព្រោះអាក្រក់ក្រៃពេក នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលជាប្រាកដថា អញនឹងឲ្យសេដេគា ជាស្តេចយូដា បានយ៉ាងដូច្នោះដែរ ព្រមទាំងពួកចៅហ្វាយនឹងសំណល់មនុស្សនៅក្រុងយេរូសាឡិម ដែលសល់នៅក្នុងស្រុកនេះ ហើយនឹងពួកដែលនៅស្រុកអេស៊ីព្ទផង
កូនមនុស្សអើយ តើដើមទំពាំងបាយជូរវិសេសជាងដើមឈើណាទៀត ឬមែកឈើណានៅក្នុងព្រៃផង
មើល គេបោះទៅក្នុងភ្លើងទុកជាឱសវិញ ភ្លើងក៏ឆេះចុងសងខាង ហើយកណ្តាលក៏ឆេះដែរ តើមានប្រយោជន៍នឹងធ្វើការអ្វីបានឬទេ
អ្នករាល់គ្នាជាអំបិលនៃផែនដី បើអំបិលបាត់ជាតិប្រៃហើយ នោះតើនឹងយកអ្វី ដើម្បីធ្វើឲ្យប្រៃឡើងវិញបាន ជារបស់គ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ
អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើនឹងយកអ្វីដើម្បីឲ្យប្រៃឡើងវិញបាន
ឯយ៉ាអែលជាប្រពន្ធហេប៊ើរ នាងក៏យកចំរ៉ឹងត្រសាល១ នឹងញញួរកាន់នៅដៃ ដើរថ្នមៗ ចូលទៅឯលោក បោះចំរ៉ឹងនោះនៅត្រង់តើក ធ្លុះទៅដល់ដីស្លាប់ទៅ