ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់ឡើយ
អេសាយ 66:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានអ្នកណាដែលឮនិយាយពីការយ៉ាងនោះ តើអ្នកណាដែលបានឃើញឬ តើនឹងឲ្យស្រុក១កើតឡើងក្នុងថ្ងៃតែ១បានឬ តើនគរ១នឹងលេចចេញមកភ្លាម១រំពេចឬអី ដ្បិតវេលាដែលក្រុងស៊ីយ៉ូនបានឈឺចាប់ នោះក៏បានសំរាលកូនទាំងប៉ុន្មានមកភ្លាម ព្រះគម្ពីរខ្មែរសាកល តើនរណាធ្លាប់ឮការបែបនេះ? តើនរណាធ្លាប់ឃើញការដូច្នេះ? តើនគរមួយអាចកើតមានក្នុងមួយថ្ងៃឬ? តើប្រជាជាតិមួយអាចកើតមកក្នុងមួយរំពេចឬ? យ៉ាងណាមិញ កាលណាស៊ីយ៉ូនបានឈឺពោះឆ្លងទន្លេ នាងបានសម្រាលកូនៗរបស់នាងភ្លាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានអ្នកណាដែលឮនិយាយពីការយ៉ាងនោះ? តើអ្នកណាដែលបានឃើញ? តើនឹងឲ្យស្រុកមួយកើតឡើងក្នុងថ្ងៃតែមួយបានឬ? តើនគរមួយនឹងលេចចេញមកភ្លាមមួយរំពេចឬ? ដ្បិតវេលាដែលក្រុងស៊ីយ៉ូនបានឈឺចាប់ នោះក៏បានសម្រាលកូនទាំងប៉ុន្មានមកភ្លាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនរណាធ្លាប់ឮហេតុការណ៍យ៉ាងនេះ? តើនរណាធ្លាប់ឃើញហេតុការណ៍ដូច្នេះ? តើនគរមួយអាចកើតឡើង ក្នុងរយៈពេលតែមួយថ្ងៃបានឬ? តើប្រជាជាតិមួយអាចកើត ក្នុងពេលតែមួយបានឬ? ចំណែកឯក្រុងស៊ីយ៉ូនវិញ នាងទើបនឹងចាប់ផ្ដើមឈឺផ្ទៃ ក៏សម្រាលកូនចៅ! អាល់គីតាប តើនរណាធ្លាប់ឮហេតុការណ៍យ៉ាងនេះ? តើនរណាធ្លាប់ឃើញហេតុការណ៍ដូច្នេះ? តើនគរមួយអាចកើតឡើង ក្នុងរយៈពេលតែមួយថ្ងៃបានឬ? តើប្រជាជាតិមួយអាចកើត ក្នុងពេលតែមួយបានឬ? ចំណែកឯក្រុងស៊ីយ៉ូនវិញ នាងទើបនឹងចាប់ផ្ដើមឈឺផ្ទៃ ក៏សំរាលកូនចៅ! |
ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់ឡើយ
ហេតុនោះព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរស៊ើបសួររកនៅកណ្តាលសាសន៍ដទៃទាំងប៉ុន្មានចុះ តើដែលមានអ្នកណាឮនិយាយពីការយ៉ាងនេះឬទេ នាងក្រមុំនៃពួកអ៊ីស្រាអែលបានប្រព្រឹត្តការដ៏ពន្លឹកគួរស្បើម
នោះពួកអ្នកដែលទទួលពាក្យរបស់គាត់ដោយអំណរ ក៏បានទទួលបុណ្យជ្រមុជទឹក ហើយនៅថ្ងៃដដែលនោះ មានប្រហែលជា៣ពាន់នាក់ថែមកើនឡើងទៀត។
គេឮដូច្នោះ ក៏សរសើរដំកើងដល់ព្រះ រួចនិយាយទៅប៉ុលថា បងអើយ បងដឹងថា មានសាសន៍យូដាប៉ុន្មានម៉ឺនបានជឿហើយ គេសុទ្ធតែមានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតកាន់តាមក្រិត្យវិន័យទាំងអស់គ្នា
ប៉ុន្តែ ឯពួកអ្នកដែលឮព្រះបន្ទូល នោះមានគ្នាជាច្រើនបានជឿ ហើយពួកដែលជឿ ក៏បានកើនឡើង មានប្រុសៗ ប្រហែលជា៥ពាន់នាក់។
ដូចមានសេចក្ដីចែងទុកមកថា «សេចក្ដីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្ដីនោះឯងដែលព្រះបានរៀបចំទុក សំរាប់ពួកអ្នកដែលស្រឡាញ់ទ្រង់»