ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 59:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ភ្ញាស់​ពង​របស់​ពស់‌វែក ហើយ​ក៏​ព័ទ្ធ​ជា​មង​ពីង‌ពាង អ្នក​ណា​ដែល​ស៊ី​ពង​នោះ នោះ​រមែង​ស្លាប់​ទៅ ហើយ​ពង​ណា​ដែល​ត្រូវ​ជាន់​បែក នោះ​ក៏​ញាស់​ចេញ​ជា​ពស់‌វែក

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ភ្ញាស់​ពង​របស់​ពស់ពិស ហើយ​ព័ទ្ធ​ជា​សំណាញ់​ពីងពាង​; អ្នកដែល​ហូប​ពង​របស់ពួកវា​នឹង​ស្លាប់ ហើយ​ពងដែល​ជាន់បែក ក៏​ញាស់ចេញ​ជា​ពស់វែក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ភ្ញាស់​ពង​របស់​ពស់​វែក ហើយ​ក៏​ព័ទ្ធ​ជា​មង​ពីងពាង អ្នក​ណា​ដែល​ស៊ី​ពង​នោះ រមែង​ស្លាប់​ទៅ ហើយ​ពង​ណា​ដែល​ត្រូវ​ជាន់​បែក ក៏​ញាស់​ចេញ​ជា​ពស់​វែក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គម្រោង‌ការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង ស៊ុត​ពស់​អសិរ‌ពិស អ្នក​ណា​បរិភោគ​ស៊ុត​នេះ​មុខ​ជា​ត្រូវ​ស្លាប់ ហើយ​បើ​គេ​បំបែក​ស៊ុត​ណា​មួយ នោះ​នឹង​មាន​ពស់​វែក​ចេញ​មក។

សូមមើលជំពូក

អាល់គីតាប

គម្រោង‌ការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង ស៊ុត​ពស់​អសិរ‌ពិស អ្នក​ណា​បរិភោគ​ស៊ុត​នេះ​មុខ​ជា​ត្រូវ​ស្លាប់ ហើយ​បើ​គេ​បំបែក​ស៊ុត​ណា​មួយ នោះ​នឹង​មាន​ពស់​វែក​ចេញ​មក។

សូមមើលជំពូក



អេសាយ 59:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​ពួក​មនុស្ស​ដែល​ទី​ពឹង​របស់​គេ​នឹង​ត្រូវ​បាក់​ដាច់​ចេញ ឯ​ទី​សង្ឃឹម​របស់​គេ គឺ​ជា​មង​នៃ​ពីង‌ពាង​ប៉ុណ្ណោះ


ដ្បិត​ដល់​ចុង​បំផុត​នឹង​ចឹក​ដូច​ជា​ពស់​វិញ ហើយ​អុច​ដូច​ជា​ពស់​ហនុមាន​ផង


គឺ​ថា នែ ពួក​ភីលីស្ទីន​អើយ កុំ​ឲ្យ​រីក‌រាយ​ពេញ​ល្បុង ដោយ​ព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​ឯង​បាន​ចាក់​ហើយ​នោះ​ឡើយ ដ្បិត​នឹង​កើត​មាន​ពស់‌វែក​ចេញ​ពី​ពូជ​សត្វ​ពស់​មក ហើយ​កូន​របស់​វា​នឹង​ទៅ​ជា​ពស់​ភ្លើង​ហោះ


ពស់‌វែក​នឹង​ធ្វើ​សំបុក​នៅ​ទី​នោះ ព្រម​ទាំង​ពង ហើយ​ញាស់​កូន​ផង រួច​ប្រមូល​កូន​មក​ការ‌ពារ អើ ពួក​រអាត​នឹង​មក​ទាំង​គូៗ ប្រជុំ​នៅ​ទី​នោះ​ដែរ។


ពូជ​ពស់‌វែក​អើយ ដែល​អ្នក​រាល់​គ្នា​អាក្រក់​ម៉្លេះ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ពោល​សេចក្ដី​ល្អ​បាន ពី​ព្រោះ​មាត់​តែង​និយាយ តាម​សេចក្ដី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត


តែ​កាល​គាត់​ឃើញ​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី មក​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​ជា​ច្រើន​ដែរ នោះ​ក៏​សួរ​គេ​ថា ឱ​ពូជ​ពស់‌វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​ចេញ ពី​សេចក្ដី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ