ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 59:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សេចក្ដី​យុត្តិ‌ធម៌ បាន​ត្រឡប់​ថយ​ចេញ​ទៅ ហើយ​សេចក្ដី​សុចរិត​ក៏​ឈរ​នៅ​ទី​ឆ្ងាយ ដ្បិត​សេចក្ដី​ពិត​បាន​ដួល​នៅ​កណ្តាល​ផ្លូវ ហើយ​សេចក្ដី​ទៀង​ត្រង់​ចូល​មក​មិន​បាន

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ សេចក្ដីយុត្តិធម៌​បាន​ថយទៅវិញ ហើយ​សេចក្ដីសុចរិត​ក៏​ឈរ​នៅ​ឆ្ងាយ ដ្បិត​សេចក្ដីពិត​បាន​ជំពប់​នៅ​កន្លែងសាធារណៈ ហើយ​សេចក្ដី​ទៀងត្រង់​ក៏​មិនអាច​ចូលមក​បាន​ដែរ​;

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​សេចក្ដី​យុត្តិ‌ធម៌ បាន​ត្រឡប់​ថយ​ចេញ​ទៅ ហើយ​សេចក្ដី​សុចរិត​ក៏​ឈរ​នៅ​ទី​ឆ្ងាយ ដ្បិត​សេចក្ដី​ពិត​បាន​ដួល​នៅ​កណ្ដាល​ផ្លូវ ហើយ​សេចក្ដី​ទៀង​ត្រង់​ចូល​មក​មិន​បាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​រក​យុត្តិធម៌ ឲ្យ​យើង​ខ្ញុំ​ទេ ព្រះអង្គ​ក៏​មិន​សង្គ្រោះ​យើង​ខ្ញុំ​ដែរ ដ្បិត​នៅ​ក្នុង​ក្រុង​របស់​យើង​ខ្ញុំ គ្មាន​សេចក្ដី​ពិត​ទេ យើង​ខ្ញុំ​គ្មាន​ចិត្ត​ទៀង​ត្រង់​សោះ។

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​មិន​រក​យុត្តិធម៌ ឲ្យ​យើង​ខ្ញុំ​ទេ ទ្រង់​ក៏​មិន​សង្គ្រោះ​យើង​ខ្ញុំ​ដែរ ដ្បិត​នៅ​ក្នុង​ក្រុង​របស់​យើង​ខ្ញុំ គ្មាន​សេចក្ដី​ពិត​ទេ យើង​ខ្ញុំ​គ្មាន​ចិត្ត​ទៀង​ត្រង់​សោះ។

សូមមើលជំពូក



អេសាយ 59:14
25 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​នាំ​មនុស្ស​ខូច​អាក្រក់​២​នាក់​មក ឲ្យ​ឈរ​នៅ​មុខ​វា ដើម្បី​ធ្វើ​បន្ទាល់​ទាស់​នឹង​វា​ថា វា​បាន​ប្រមាថ​ដល់​ព្រះ ហើយ​ដល់​ស្តេច​ផង ស្រេច​ហើយ ចូរ​នាំ​វា​ចេញ​ទៅ​ក្រៅ ចោល​នឹង​ថ្ម​សំឡាប់​ទៅ។


ពួក​មនុស្ស​នៅ​ក្រុង​របស់​គាត់ គឺ​ជា​ពួក​ចាស់‌ទុំ នឹង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ដែល​នៅ​ទី​ក្រុង​ជា​មួយ​នឹង​គាត់ គេ​ក៏​ធ្វើ​តាម​សេចក្ដី​ដែល​យេសិ‌បិល​បាន​បង្គាប់ ដូច​ជា​សេចក្ដី​ដែល​ព្រះ‌នាង​បាន​សរសេរ​ចុះ​ក្នុង​សំបុត្រ ផ្ញើ​ទៅ​គេ


ពួក​អ្នក​ដែល​រត់​តាម​សេចក្ដី​អាក្រក់ គេ​មក​កាន់​តែ​ជិត គេ​នៅ​ឆ្ងាយ​ពី​ក្រិត្យ‌វិន័យ​ទ្រង់​ទេ


១​សោត​ទៀត យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ​ថា នៅ​កន្លែង​វិនិច្ឆ័យ នោះ​មាន​សេចក្ដី​ទុច្ចរិត ហើយ​នៅ​កន្លែង​នៃ​សេចក្ដី​សុចរិត នោះ​មាន​សេចក្ដី​អយុត្តិ‌ធម៌​វិញ


ទី​ក្រុង​ស្មោះ‌ត្រង់​បាន​ក្បត់​ជា​សំផឹង​ដូច្នេះ​ដែរ​ហ្ន៎ គឺ​ទី​ក្រុង​ដែល​បាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាន​សេចក្ដី​សុចរិត​អាស្រ័យ​នៅ​ក្នុង​នោះ​ដែរ តែ​ឥឡូវ​នេះ មាន​សុទ្ធ​តែ​ពួក​អ្នក​កាប់​សំឡាប់​វិញ


ឱ​ពួក​អ្នក​មាន​ចិត្ត​រឹង ដែល​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដី​សុចរិត​អើយ ចូរ​ស្តាប់​អញ​ចុះ


ជា​ពួក​អ្នក​ដែល​ស៊ី​សំណូក ដើម្បី​រាប់​មនុស្ស​អាក្រក់​ថា​ជា​សុចរិត​វិញ ហើយ​ដក​សេចក្ដី​សុចរិត​របស់​មនុស្ស​សុចរិត​ចេញ។


ពី​ព្រោះ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នោះ​គឺ​ជា​ពូជ‌ពង្ស​របស់​អ៊ីស្រាអែល នឹង​ពួក​យូដា ជា​ដំណាំ​ដែល​គាប់​ដល់​ព្រះ‌នេត្រ​ទ្រង់ ហើយ​ទ្រង់​ប្រាថ្នា​ចង់​បាន​សេចក្ដី​យុត្តិ‌ធម៌ តែ​មើល បាន​តែ​ការ​កំចាយ​ឈាម​វិញ ក៏​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុចរិត​ដែរ តែ​មើល​បាន​តែ​សំរែក​ក្រលួច​វិញ។


យើង​ខ្ញុំ​គ្រហឹម​ទាំង​អស់​គ្នា ដូច​ជា​ខ្លា‌ឃ្មុំ ហើយ​ថ្ងូរ​ជា​ខ្លាំង ដូច​ជា​ព្រាប យើង​ខ្ញុំ​រង់‌ចាំ​សេចក្ដី​យុត្តិ‌ធម៌ តែ​គ្មាន​សោះ ក៏​រង់‌ចាំ​សេចក្ដី​សង្គ្រោះ តែ​សេចក្ដី​នោះ​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទេ


គ្មាន​អ្នក​ណា​មួយ​ហៅ​រក​សេចក្ដី​សុចរិត ឬ​អ្នក​ណា​ដែល​ប្តឹង​ដោយ​សេចក្ដី​ពិត​ឡើយ គេ​ទុក​ចិត្ត​នឹង​សេចក្ដី​សោះ‌សូន្យ ហើយ​ពោល​តែ​សេចក្ដី​ភូត‌ភរ​ទទេ គេ​មាន​ទំងន់​ជា​គំនិត​បៀត‌បៀន ហើយ​សំរាល​ចេញ​ជា​អំពើ​ទុច្ចរិត


ហេតុ​នោះ​បាន​ជា​សេចក្ដី​យុត្តិ‌ធម៌​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ ឯ​សេចក្ដី​សុចរិត​ក៏​មក​តាម​យើង​ខ្ញុំ​មិន​ទាន់​ផង យើង​ខ្ញុំ​រង់‌ចាំ​ពន្លឺ តែ​មើល មាន​សុទ្ធ​តែ​ងងឹត​ទទេ ក៏​ចាំ​ឲ្យ​ស្វាង​ឡើង តែ​យើង​ខ្ញុំ​ដើរ​ក្នុង​សេចក្ដី​សូន្យ‌សុង​វិញ


គឺ​ពួក​ហោរា​បាន​ទាយ​កុហក ពួក​សង្ឃ​ក៏​គ្រប់‌គ្រង​ដោយ​កំឡាំង​ដៃ​ខ្លួន​វិញ ឯ​រាស្ត្រ​អញ​គេ​ក៏​ឃើញ​គួរ​យ៉ាង​នោះ​ដែរ ដូច្នេះ ដល់​ចុង​បំផុត តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច​ទៅ។


ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា នេះ​ហើយ ជា​សាសន៍​ដែល​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ក៏​មិន​បាន​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ឡើយ ឯ​សេចក្ដី​ពិត នោះ​បាន​សូន្យ​បាត់ គឺ​បាន​កាត់​ចេញ​ពី​មាត់​គេ​ហើយ។


ឯ​ពួក​ពល​បរិវារ ក៏​ត្រូវ​ប្រគល់​ទៅ​ព្រម​គ្នា​នឹង​ការ​ថ្វាយ​ដង្វាយ​ដុត​ជានិច្ច ដោយ​ព្រោះ​អំពើ​រំលង វា​បាន​បោះ​ចោល​សេចក្ដី​ពិត​ចុះ​ដល់​ដី ក៏​ធ្វើ​តាម​តែ​អំពើ​ចិត្ត ហើយ​បាន​ចំរើន​ផង


កាល​អញ​ចង់​ប្រោស​ពួក​អ៊ីស្រាអែល​ឲ្យ​ជា នោះ​សេចក្ដី​ទុច្ចរិត​របស់​អេប្រា‌អិម នឹង​អំពើ​អាក្រក់​របស់​សាម៉ារី​បាន​លេច​មក​ឲ្យ​ឃើញ ដ្បិត​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​កំភូត មាន​ចោរ​លួច​ចូល​មក​នៅ​ខាង​ក្នុង ហើយ​មាន​ចោរ​ប្លន់​រឹប​ជាន់​ខាង​ក្រៅ


ដូច្នេះ ដោយ​ព្រោះ​ឯង​រាល់​គ្នា​តែង​ញាំ‌ញី​ពួក​ក្រ ហើយ​រឹប​យក​ស្រូវ​ពី​គេ បាន​ជា​ឯង​រាល់​គ្នា​នឹង​សង់​ផ្ទះ​ដោយ​ថ្ម​ដាប់ តែ​មិន​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ឯង​រាល់​គ្នា​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ​ដ៏​គាប់​ចិត្ត តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​នោះ​ឡើយ


ម្នាល​ឯង​រាល់​គ្នា​ដែល​បំផ្លាស់​បំប្រែ​សេចក្ដី​យុត្តិ‌ធម៌ ឲ្យ​ទៅ​ជា​ស្លែង ហើយ​បោះ​សេចក្ដី​សុចរិត​ចុះ​ដល់​ដី


ម្នាល ឯង​រាល់​គ្នា ដែល​រីក‌រាយ ក្នុង​សេចក្ដី​សោះ​សូន្យ ឯង​ថា យើង​បាន​អំណាច​ឡើង ដោយ‌សារ​កំឡាំង​របស់​ខ្លួន​យើង​ទេ​តើ


ហេតុ​ដូច្នេះ បញ្ញត្ត​ច្បាប់​បាន​អន់‌ថយ​ទៅ ហើយ​សេចក្ដី​យុត្តិ‌ធម៌​មិន​លេច​មក​ឲ្យ​ឃើញ​ឡើយ ដ្បិត​មនុស្ស​អាក្រក់​ឡោម‌ព័ទ្ធ​មនុស្ស​សុចរិត បាន​ជា​សេចក្ដី​យុត្តិ‌ធម៌​ចេញ​មក​ខូច​ហើយ។