Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 21:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រួច​នាំ​មនុស្ស​ខូច​អាក្រក់​២​នាក់​មក ឲ្យ​ឈរ​នៅ​មុខ​វា ដើម្បី​ធ្វើ​បន្ទាល់​ទាស់​នឹង​វា​ថា វា​បាន​ប្រមាថ​ដល់​ព្រះ ហើយ​ដល់​ស្តេច​ផង ស្រេច​ហើយ ចូរ​នាំ​វា​ចេញ​ទៅ​ក្រៅ ចោល​នឹង​ថ្ម​សំឡាប់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 រួច​នាំ​មនុស្ស​ខូច​អាក្រក់​ពីរ​នាក់​មក ឲ្យ​ឈរ​នៅ​មុខ​វា ដើម្បី​ធ្វើ​បន្ទាល់​ទាស់​នឹង​វា​ថា វា​បាន​ប្រមាថ​ដល់​ព្រះ ហើយ​ដល់​ស្តេច​ផង ស្រេច​ហើយ ចូរ​នាំ​វា​ចេញ​ទៅ​ក្រៅ គប់​នឹង​ថ្ម​សម្លាប់​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ត្រូវ​ឲ្យ​មនុស្ស​ខិល‌ខូច​ពីរ​នាក់​មក​អង្គុយ​នៅ​ទល់​មុខ​គាត់ ដើម្បី​ធ្វើ​ជា​សាក្សី​ចោទ​ប្រកាន់​គាត់​ថា“លោក​បាន​ប្រមាថ​ព្រះ‌ជាម្ចាស់ និង​ប្រមាថ​ព្រះ‌មហា‌ក្សត្រ!”។ បន្ទាប់​មក ចូរ​នាំ​គាត់​ទៅ​ក្រៅ រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ត្រូវ​ឲ្យ​មនុស្ស​ខិលខូច​ពីរ​នាក់​មក​អង្គុយ​នៅ​ទល់​មុខ​គាត់ ដើម្បី​ធ្វើ​ជា​សាក្សី​ចោទ​ប្រកាន់​គាត់​ថា“លោក​បាន​ប្រមាថ​អុលឡោះនិង​ប្រមាថ​ស្តេច!”។ បន្ទាប់​មក​ចូរ​នាំ​គាត់​ទៅ​ក្រៅ រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 21:10
18 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​នៅ​ទី​នោះ មាន​មនុស្ស​ចោល‌ម្សៀត​ម្នាក់​ឈ្មោះ​សេបា ជា​កូន​ប៊ីគ្រី ពូជ​បេន‌យ៉ាមីន វា​ក៏​ផ្លុំ​ត្រែ​ឡើង ពោល​ថា យើង​រាល់​គ្នា​គ្មាន​ចំណែក​ខាង​ដាវីឌ ក៏​គ្មាន​មរដក​ខាង​កូន​អ៊ីសាយ​ទេ ឱ​អ៊ីស្រាអែល​អើយ ចូរ​យើង​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​យើង​គ្រប់​គ្នា​ទៅ


ពួក​មនុស្ស​នៅ​ក្រុង​របស់​គាត់ គឺ​ជា​ពួក​ចាស់‌ទុំ នឹង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ដែល​នៅ​ទី​ក្រុង​ជា​មួយ​នឹង​គាត់ គេ​ក៏​ធ្វើ​តាម​សេចក្ដី​ដែល​យេសិ‌បិល​បាន​បង្គាប់ ដូច​ជា​សេចក្ដី​ដែល​ព្រះ‌នាង​បាន​សរសេរ​ចុះ​ក្នុង​សំបុត្រ ផ្ញើ​ទៅ​គេ


ក្នុង​សំបុត្រ​នោះ ព្រះ‌នាង​បង្គាប់​ថា ចូរ​ប្រកាស​ប្រាប់​ឲ្យ​មាន​បុណ្យ​ត្រណម ហើយ​តាំង​ណាបោត ឲ្យ​អង្គុយ​នៅ​លើ​ទី​ដ៏​ប្រសើរ​កណ្តាល​ពួក​ជន


ឯ​អេលី‌សេ លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ផ្ទះ មាន​ពួក​ចាស់‌ទុំ​នៅ​ជា​មួយ ហើយ​ស្តេច​ទ្រង់​ចាត់​មនុស្ស​ម្នាក់​ពី​ចំពោះ​ទ្រង់ ឲ្យ​ទៅ​រក​លោក តែ​មុន​ដែល​អ្នក​នោះ​មក​ដល់ នោះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​ចាស់‌ទុំ​ថា សូម​មើល​បែប​យ៉ាង​ណា ដែល​កូន​របស់​អ្នក​សំឡាប់​គេ​នេះ បាន​ចាត់​មនុស្ស​មក​យក​ក្បាល​ខ្ញុំ​ទៅ សូម​ចាំ​មើល កាល​ណា​អ្នក​នោះ​មក​ដល់ ឲ្យ​បិទ​ទ្វារ​ឲ្យ​ជាប់ កុំ​ឲ្យ​គេ​ចូល​ឡើយ តើ​មិន​ឮ​សូរ​ជើង​របស់​ចៅហ្វាយ​គេ មក​តាម​ក្រោយ​ទេ​ឬ


លុះ​កាល​បាន​ជប់‌លៀង​គ្នា​រួច​ហើយ នោះ​យ៉ូប​ក៏​ចាត់​ទៅ​ញែក​គេ​ចេញ​ជា​បរិសុទ្ធ រួច​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ថ្វាយ​ដង្វាយ​ដុត​តាម​ចំនួន​កូន​ទាំង​ប៉ុន្មាន ដោយ​នឹក​ថា ក្រែង​កូន​អញ​បាន​ធ្វើ​បាប ហើយ​មាន​ចិត្ត​លះ​ចោល​ព្រះ​យ៉ាង​ណា លោក​តែង‌តែ​ធ្វើ​ដូច្នេះ​ជា​ដរាប។


កុំ​ឲ្យ​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ ក៏​កុំ​ឲ្យ​ជេរ​ប្រទេច​ដល់​ចៅហ្វាយ​របស់​សាសន៍​ឯង​ឡើយ។


នឹង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត​១ ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្ដី​ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង​ប្អូន​១​ដែរ។


ឯ​សេចក្ដី​យុត្តិ‌ធម៌ បាន​ត្រឡប់​ថយ​ចេញ​ទៅ ហើយ​សេចក្ដី​សុចរិត​ក៏​ឈរ​នៅ​ទី​ឆ្ងាយ ដ្បិត​សេចក្ដី​ពិត​បាន​ដួល​នៅ​កណ្តាល​ផ្លូវ ហើយ​សេចក្ដី​ទៀង​ត្រង់​ចូល​មក​មិន​បាន


ចូរ​នាំ​អ្នក​ដែល​បាន​ជេរ​ប្រទេច​នោះ ចេញ​ទៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល ហើយ​អស់​អ្នក​ដែល​បាន​ឮ នោះ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​វា រួច​ត្រូវ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ចោល​វា​នឹង​ថ្ម​ទៅ


ពួក​សាសន៍​យូដា​ទូល​ឆ្លើយ​ថា យើង​ចោល​អ្នក​នឹង​ថ្ម មិន​មែន​ដោយ​ព្រោះ​ការ​ល្អ​ណា​ទេ គឺ​ដោយ​ព្រោះ​ពាក្យ​ប្រមាថ​ដល់​ព្រះ ហើយ​ពី​ព្រោះ​អ្នក ដែល​ជា​មនុស្ស បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះ​វិញ​ប៉ុណ្ណោះ


នោះ​គេ​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​បង្កាច់​ថា យើង​បាន​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ដល់​លោក​ម៉ូសេ ហើយ​ដល់​ព្រះ​ផង


គេ​តាំង​ឲ្យ​មាន​សាក្សី​ក្លែង​និយាយ​ថា មនុស្ស​នេះ​ចេះ​តែ​ពោល​ពាក្យ​ប្រមាថ​ដល់​ទី​បរិសុទ្ធ​នឹង​ក្រិត្យ‌វិន័យ


មាន​មនុស្ស​ទមិល​ល្មើស​ខ្លះ បាន​ចេញ​ពី​ពួក​ឯង ទៅ​នាំ​ប្រទាញ​ពួក​អ្នក​ក្រុង​នោះ ដោយ​ពាក្យ​ថា ចូរ​យើង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ជា​ព្រះ​ដែល​ឯង​រាល់​គ្នា​មិន​បាន​ស្គាល់​សោះ


មិន​ត្រូវ​ឲ្យ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់ ឈរ​ឡើង​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទុច្ចរិត ឬ​ពី​អំពើ​បាប​ណា ដែល​មនុស្ស​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ក្តី​នោះ​ឡើយ គឺ​ដោយ​ស្មរ​បន្ទាល់​២​ឬ​៣​នាក់​វិញ ទើប​ដំណើរ​នោះ​នឹង​សំរេច​បាន


រីឯ​កាល​គេ​កំពុង​តែ​តាំង​ចិត្ត ឲ្យ​អរ​សប្បាយ​ឡើង នោះ​មើល មាន​ពួក​មនុស្ស​ទុរជន​ខ្លះ​នៅ​ទី​នោះ គេ​មក​ព័ទ្ធ​ផ្ទះ គោះ​ទ្វារ​ហៅ​តា​ជា​ម្ចាស់​ផ្ទះ​នោះ​ថា ចូរ​នាំ​មនុស្ស​ដែល​បាន​មក​ក្នុង​ផ្ទះ​តា​ចេញ​មក​ឥឡូវ ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​វា


រីឯ​ពួក​សង្ឃ ជា​កូន​របស់​អេលី គេ​ជា​មនុស្ស​គំរក់​អាក្រក់ ឥត​ស្គាល់​ដល់​ព្រះ‌យេហូវ៉ា​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម