តើមានអ្នកណាហ៊ានតវ៉ានឹងខ្ញុំ បើមាន នោះខ្ញុំនឹងនៅស្ងៀម ហើយព្រមប្រគល់វិញ្ញាណទៅវិញ។
អេសាយ 50:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះដែលតាំងខ្ញុំជាសុចរិត ទ្រង់គង់នៅជិត តើអ្នកណានឹងតវ៉ាចំពោះខ្ញុំទៀត ចូរយើងឈរឡើងជាមួយគ្នា តើអ្នកណាដែលជាទំនាស់នឹងខ្ញុំ ត្រូវឲ្យអ្នកនោះចូលមកជិតខ្ញុំចុះ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដែលបញ្ជាក់ថាខ្ញុំឥតទោស ព្រះអង្គគង់នៅជិត; តើនរណាអាចតតាំងនឹងខ្ញុំបាន? ចូរឲ្យពួកយើងឈរឡើងជាមួយគ្នា! តើនរណាជាអ្នកចោទប្រកាន់ខ្ញុំ? ចូរឲ្យអ្នកនោះចូលមកជិតខ្ញុំ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះដែលតាំងខ្ញុំជាសុចរិត ព្រះអង្គគង់នៅជិត តើអ្នកណានឹងតវ៉ាចំពោះខ្ញុំទៀត? ចូរយើងឈរឡើងជាមួយគ្នា តើអ្នកណាដែលទំនាស់នឹងខ្ញុំ? ត្រូវឲ្យអ្នកនោះចូលមកជិតខ្ញុំចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គដែលរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់គង់នៅក្បែរខ្ញុំ តើនរណាចង់ប្ដឹងខ្ញុំ? សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា! តើនរណាចង់ចោទប្រកាន់ខ្ញុំ សុំអញ្ជើញមកជួបខ្ញុំចុះ! អាល់គីតាប ទ្រង់ដែលរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់នៅក្បែរខ្ញុំ តើនរណាចង់ប្ដឹងខ្ញុំ? សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា! តើនរណាចង់ចោទប្រកាន់ខ្ញុំ សុំអញ្ជើញមកជួបខ្ញុំចុះ! |
តើមានអ្នកណាហ៊ានតវ៉ានឹងខ្ញុំ បើមាន នោះខ្ញុំនឹងនៅស្ងៀម ហើយព្រមប្រគល់វិញ្ញាណទៅវិញ។
ឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់គង់នៅជិតដែរ ហើយគ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ សុទ្ធតែពិតត្រង់
ក្នុងគ្រប់រឿងរំលងច្បាប់អ្វី ទោះពីគោ ពីលា ពីចៀម ពីខោអាវ ឬពីរបស់ណាបាត់ក៏ដោយ ដែលគេនឹងប្រកាន់ថា នេះជារបស់ខ្ញុំ នោះរឿងអ្នកទាំងសងខាងត្រូវនាំទៅឯចៅក្រម បើអ្នកណាដែលចៅក្រមបានកាត់ថាមានទោស អ្នកនោះត្រូវសងគេ១ជា២។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ
ឱកោះទាំងប៉ុន្មានអើយ ចូរនៅស្ងៀមនៅមុខអញចុះ ហើយឲ្យប្រជាជាតិទាំងឡាយបានចំរើនកំឡាំងឡើង ត្រូវឲ្យគេចូលមកជិត រួចសឹមឲ្យគេនិយាយចុះ ចូរឲ្យយើងមូលគ្នាមកវិនិច្ឆ័យសំរេចក្តីយើង
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរសំដែងដើមហេតុនៃរឿងឯងមក មហាក្សត្រនៃពួកយ៉ាកុប ទ្រង់មានបន្ទូលថា ចូររ៉ាយរ៉ាប់តាមលំអានរបស់ឯងទាំងប៉ុន្មានចុះ
ចូររំឭកអញចុះ ឲ្យយើងបានតវ៉ាគ្នា ចូររាប់រៀបប្រាប់ពីហេតុរបស់ឯងមក ដើម្បីឲ្យឯងបានតាំងឡើងជាសុចរិត
ឯអស់ទាំងពូជពង្សនៃអ៊ីស្រាអែល នឹងបានសុចរិតក្នុងព្រះយេហូវ៉ា ហើយគេនឹងអួតសរសើរ។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ ហើយអស់ទាំងអណ្តាតណាដែលកំរើកទាស់នឹងឯងក្នុងរឿងក្តី នោះឯងនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដី ដែលពួកអ្នកបំរើរបស់ព្រះយេហូវ៉ានឹងទទួលជាមរដក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ចូរឲ្យអ្នកជាស្រុះស្រួល នឹងអ្នកដើមចោទវិញជាប្រញាប់ ដែលកំពុងតែដើរតាមផ្លូវជាមួយគ្នា ក្រែងគេបញ្ជូនអ្នកទៅឯចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅនាយភូឃុំ រួចអ្នកត្រូវជាប់គុក
នោះត្រូវឲ្យទាំង២នាក់ដែលកើតទាស់ទែងគ្នា បានឈរនៅចំពោះព្រះយេហូវ៉ា ត្រង់មុខពួកសង្ឃ នឹងចៅក្រមដែលមានក្នុងគ្រានោះ
ពិតប្រាកដជាសេចក្ដីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយនេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ។
នោះខ្ញុំឮសំឡេង១យ៉ាងខ្លាំង នៅលើមេឃថា ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្តា នឹងរាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់ បានមកដល់ហើយ ដ្បិតអានោះដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា ដែលចេះតែចោទពីគេ នៅចំពោះព្រះទាំងយប់ទាំងថ្ងៃ វាត្រូវបោះទំលាក់ទៅហើយ