៙ គេបានដើរសាត់អណ្តែត តាមផ្លូវស្ងាត់ឈឹង ក្នុងទីរហោស្ថាន គេរកទីក្រុងណាដែលល្មមអាស្រ័យនៅមិនបានឡើយ
អេសាយ 49:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងធ្វើអស់ទាំងភ្នំរបស់អញឲ្យជាផ្លូវ ឯអស់ទាំងថ្នល់របស់អញ នឹងបានលើកឡើង ព្រះគម្ពីរខ្មែរសាកល យើងនឹងធ្វើឲ្យអស់ទាំងភ្នំរបស់យើងទៅជាផ្លូវ ហើយមហាវិថីរបស់យើងនឹងត្រូវបានលើកឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងធ្វើអស់ទាំងភ្នំរបស់យើងឲ្យជាផ្លូវ ឯអស់ទាំងថ្នល់របស់យើង នឹងបានលើកឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងពង្រាបភ្នំទាំងអស់ឲ្យទៅជាផ្លូវ ហើយលើកថ្នល់ទាំងប៉ុន្មានឲ្យខ្ពស់ឡើង សម្រាប់ប្រជាជនរបស់យើង។ អាល់គីតាប យើងនឹងពង្រាបភ្នំទាំងអស់ឲ្យទៅជាផ្លូវ ហើយលើកថ្នល់ទាំងប៉ុន្មានឲ្យខ្ពស់ឡើង សម្រាប់ប្រជាជនរបស់យើង។ |
៙ គេបានដើរសាត់អណ្តែត តាមផ្លូវស្ងាត់ឈឹង ក្នុងទីរហោស្ថាន គេរកទីក្រុងណាដែលល្មមអាស្រ័យនៅមិនបានឡើយ
ហើយនឹងមានថ្នល់១សំរាប់ពួកសំណល់នៃរាស្ត្រទ្រង់ ដែលរួចពីស្រុកអាសស៊ើរមក ដូចជាមានសំរាប់សាសន៍អ៊ីស្រាអែល នៅគ្រាដែលគេឡើងរួចពីស្រុកអេស៊ីព្ទមកដែរ។
នៅគ្រានោះ នឹងមានថ្នល់១ ចេញពីស្រុកអេស៊ីព្ទទៅដល់ស្រុកអាសស៊ើរ ឯសាសន៍អាសស៊ើរ គេនឹងមកឯស្រុកអេស៊ីព្ទ ហើយសាសន៍អេស៊ីព្ទ នឹងទៅឯស្រុកអាសស៊ើរដែរ ពួកសាសន៍អេស៊ីព្ទនឹងថ្វាយបង្គំជាមួយនឹងពួកសាសន៍អាសស៊ើរ។
មើល អញនឹងធ្វើការ១ថ្មីវិញ ការនោះនឹងលេចឡើងឥឡូវ តើឯងរាល់គ្នានឹងមិនស្គាល់ទេឬ អញនឹងធ្វើផ្លូវ១នៅទីរហោស្ថាន ហើយទន្លេនៅសមុទ្រខ្សាច់
ដ្បិតឯងរាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនត្រូវរត់ចេញឲ្យរួចខ្លួនដែរ ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងយាងនាំមុខឯង ហើយព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់នឹងការពារនៅខាងក្រោយឯងផង។
នោះនឹងមានគេបង្គាប់ថា ចូរលើកដីឡើង ចូរលើកដីឡើង ចូររៀបចំថ្នល់ ហើយយកថ្មចំពប់ចេញពីផ្លូវរបស់រាស្ត្រអញទៅ
ចូរចូលទៅ ចូរចូលទៅតាមទ្វារចុះ ចូររៀបផ្លូវសំរាប់ប្រជាជន ចូរលើក ចូរលើកថ្នល់ឡើង ចូរប្រមូលយកថ្មចេញ ហើយបង្ហូតទង់ជ័យ១សំរាប់ជនជាតិទាំងឡាយ
ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ