រួចជិះទៅ ដោយឥទ្ធឫទ្ធរបស់ទ្រង់ មានទាំងជ័យជំនះផង ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព នូវសេចក្ដីសុចរិត នោះព្រះហស្តស្តាំនៃទ្រង់នឹងបង្រៀនទ្រង់ ពីការដែលគួរកោតខ្លាច
អេសាយ 48:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញ គឺអញនេះហើយ អញបានពោល អើ អញបានហៅគេ អញបាននាំគេមក ហើយគេនឹងបញ្ជឿនការខ្លួនឲ្យកើតឡើងផង ព្រះគម្ពីរខ្មែរសាកល យើង គឺយើងហ្នឹងហើយ បាននិយាយ មែនហើយ យើងបានហៅគាត់មក; យើងបាននាំគាត់មក ហើយគាត់នឹងចម្រើនឡើងក្នុងផ្លូវរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើង គឺយើងនេះហើយបានពោល អើ យើងបានហៅគេ យើងបាននាំគេមក ហើយគេនឹងសម្រេចកិច្ចការតាមវិធីរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺយើងហើយដែលបានប្រាប់ យើងក៏បានហៅអ្នកនោះថែមទៀត! យើងនាំគាត់មក ហើយអ្វីៗដែលគាត់ធ្វើមុខជាបានសម្រេច។ អាល់គីតាប គឺយើងហើយដែលបានប្រាប់ យើងក៏បានហៅអ្នកនោះថែមទៀត! យើងនាំគាត់មក ហើយអ្វីៗដែលគាត់ធ្វើមុខជាបានសម្រេច។ |
រួចជិះទៅ ដោយឥទ្ធឫទ្ធរបស់ទ្រង់ មានទាំងជ័យជំនះផង ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព នូវសេចក្ដីសុចរិត នោះព្រះហស្តស្តាំនៃទ្រង់នឹងបង្រៀនទ្រង់ ពីការដែលគួរកោតខ្លាច
តើអ្នកណាបានលើកម្នាក់ឡើងពីទិសខាងកើត ទាំងហៅមកដល់ជើងខ្លួនក្នុងសេចក្ដីសុចរិត ព្រមទាំងប្រគល់អស់ទាំងសាសន៍ដល់អ្នកនោះ ហើយលើកឲ្យគ្រប់គ្រងលើអស់ទាំងស្តេចផង ក៏យកគេដូចជាធូលី ប្រគល់ដល់ដាវរបស់អ្នកនោះ ហើយដូចជាជញ្ជ្រាំង ដែលត្រូវផាត់ដោយខ្យល់ ដល់ធ្នូដែរ
អញនិយាយពីស៊ីរូសថាជាអ្នកគង្វាលរបស់អញ ជាអ្នកដែលនឹងសំរេចតាមបំណងចិត្តអញទាំងប៉ុន្មាន ហើយបង្គាប់ឲ្យក្រុងយេរូសាឡិមបានសង់ឡើងវិញ នឹងឲ្យជើងជញ្ជាំងនៃព្រះវិហារបានដាក់ចុះ។
អញបានលើកស៊ីរូសនេះឡើងដោយសេចក្ដីសុចរិត អញនឹងធ្វើឲ្យគ្រប់ទាំងផ្លូវរបស់គេបានត្រង់ គេនឹងសង់ទីក្រុងរបស់អញឡើង ហើយនឹងលែងពួកបំបរបង់របស់អញឲ្យវិលមកវិញ មិនមែនដោយទទួលថ្លៃលោះ ឬរង្វាន់ណាទេ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរឡើងទៅច្បាំងនឹងស្រុកមេរ៉ាថែមចុះ គឺទាស់នឹងគេ ហើយទាស់នឹងពួកអ្នកនៅស្រុកពេកូឌដែរ ចូរសំឡាប់ ហើយបំផ្លាញអស់រលីងតាមក្រោយគេ ត្រូវឲ្យធ្វើតាមគ្រប់ទាំងសេចក្ដី ដែលអញបានបង្គាប់ដល់ឯង
រីឯនៅថ្ងៃ៥ក្នុងខែនោះឯង ដែលជាឆ្នាំទី៥ តាំងពីស្តេចយ៉ូយ៉ាគីននៅជាប់ជាឈ្លើយ
កុំឲ្យគម្ពីរក្រិត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្ដី ដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង