ទ្រង់ក៏នាំគាត់ចេញពីហ្វូងមនុស្សទៅដោយឡែក យកអង្គុលីព្រះហស្តដាក់ក្នុងត្រចៀកគាត់ រួចស្តោះទឹកព្រះឱស្ឋ ហើយពាល់អណ្តាតគាត់
អេសាយ 38:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអេសាយ លោកបានប្រាប់ថា ត្រូវឲ្យគេយកផែនល្វា១មកបិទលើបូស នោះទ្រង់នឹងបានជា ព្រះគម្ពីរខ្មែរសាកល រីឯអេសាយនិយាយថា៖ “ចូរឲ្យគេយកតំណាប់ល្វាមួយដុំមកបិទលើបូស នោះទ្រង់នឹងជាសះស្បើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហោរាអេសាយបានប្រាប់ថា៖ «ត្រូវឲ្យគេយកផែនល្វាមួយមកបិទលើបូស នោះទ្រង់នឹងបានជា» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកអេសាយបង្គាប់ទៅរាជបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមកលាបលើដំបៅរបស់ព្រះករុណាទៅ នោះស្ដេចនឹងបានជាសះស្បើយមិនខាន»។ អាល់គីតាប បន្ទាប់មក អេសាយបង្គាប់ទៅអ្នកបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមកលាបលើដំបៅរបស់ស្តេចទៅ នោះស្ដេចនឹងបានជាសះស្បើយមិនខាន»។ |
ទ្រង់ក៏នាំគាត់ចេញពីហ្វូងមនុស្សទៅដោយឡែក យកអង្គុលីព្រះហស្តដាក់ក្នុងត្រចៀកគាត់ រួចស្តោះទឹកព្រះឱស្ឋ ហើយពាល់អណ្តាតគាត់
លុះមានបន្ទូលសេចក្ដីទាំងនោះរួចហើយ ទ្រង់ក៏ស្តោះដាក់នៅដី ហើយយកទឹកព្រះឱស្ឋទ្រង់ធ្វើជាភក់ ទៅលាបភ្នែកនៃមនុស្សខ្វាក់នោះ