ក៏ចាត់រាជទូតទៅក្នុងទីក្រុង ទូលដល់អ័ហាប់ ជាស្តេចអ៊ីស្រាអែលថា បេន-ហាដាឌ់ទ្រង់មានបន្ទូលដូច្នេះថា
អេសាយ 37:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចបានឮនិយាយពីទារហាកា ជាស្តេចអេធីយ៉ូពី ថាចេញមកច្បាំងនឹងទ្រង់ហើយ លុះទ្រង់បានឮដូច្នោះ ក៏ចាត់សារទៅឯហេសេគាដោយពាក្យថា ព្រះគម្ពីរខ្មែរសាកល រីឯស្ដេចអាស្ស៊ីរីបានឮអំពីទារហាកាស្ដេចនៃអេត្យូពីថា បានចេញមកច្បាំងនឹងទ្រង់។ នៅពេលឮដូច្នេះ ទ្រង់ក៏ចាត់អ្នកនាំសារឲ្យទៅឯហេសេគា ដោយនិយាយថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចបានឮពីដំណើរទារហាកា ជាស្តេចអេធីយ៉ូពី ថា ស្ដេចបានចេញមកច្បាំងនឹងទ្រង់ហើយ។ កាលទ្រង់បានឮដូច្នោះ ក៏ចាត់សារទៅឯព្រះបាទហេសេគាដោយពាក្យថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីបានទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទារហាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី។ ពេលឮដំណឹងនេះហើយ ស្ដេចក៏ចាត់អ្នកនាំសារឲ្យទៅជួបព្រះបាទហេសេគា ដោយផ្ដាំថា៖ អាល់គីតាប ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីបានទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយស្តេចទារហាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី។ ពេលឮដំណឹងនេះហើយ ស្ដេចក៏ចាត់អ្នកនាំសារឲ្យទៅជួបស្តេចហេសេគា ដោយផ្ដាំថា៖ |
ក៏ចាត់រាជទូតទៅក្នុងទីក្រុង ទូលដល់អ័ហាប់ ជាស្តេចអ៊ីស្រាអែលថា បេន-ហាដាឌ់ទ្រង់មានបន្ទូលដូច្នេះថា
ដូច្នេះ តើត្រូវឆ្លើយដល់ពួករាជទូតនៃនគរនោះយ៉ាងណាទៅ គឺត្រូវថា ព្រះយេហូវ៉ាទ្រង់បានតាំងក្រុងស៊ីយ៉ូនឡើង ហើយពួករាស្ត្ររបស់ទ្រង់ដែលមានទុក្ខវេទនា គេនឹងពឹងជ្រកក្នុងក្រុងនោះ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អេសាយជាអ្នកបំរើអញ បានដើរខ្លួនអាក្រាត ហើយជើងទទេគ្រប់៣ឆ្នាំនេះ ទុកជាទីសំគាល់ ហើយជាទីអស្ចារ្យពីដំណើរសាសន៍អេស៊ីព្ទ នឹងសាសន៍អេធីយ៉ូពីយ៉ាងណា
គេនឹងមានសេចក្ដីស្រយុត ហើយស្រងាកចិត្ត ដោយព្រោះស្រុកអេធីយ៉ូពី ដែលជាទីសង្ឃឹមរបស់គេ នឹងស្រុកអេស៊ីព្ទ ជាទីអួតអាងរបស់គេដែរ
មើល អញនឹងបណ្តាលគំនិតវា ឲ្យសំរេចនឹងត្រឡប់ទៅឯស្រុកវាវិញ ដោយវាឮដំណឹង១ រួចអញនឹងឲ្យវាដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់វាទៅ។