វរហើយ មានឮសូរអ៊ឹកធឹករបស់ជនជាតិជាច្រើន ដែលឮសន្ធឹក ដូចជាសន្ធឹកសមុទ្រ នឹងសូររបស់សាសន៍ផ្សេងៗដែលលឿនដូចជាទឹកហូរយ៉ាងខ្លាំង
អេសាយ 37:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់មានបន្ទូល ពីដំណើរស្តេចអាសស៊ើរដូច្នេះថា គេនឹងមិនចូលមកក្នុងក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលនៅមុខទីក្រុងនេះ ឬជីកស្នាមភ្លោះច្បាំងនឹងទីនេះដែរ ព្រះគម្ពីរខ្មែរសាកល “ដោយហេតុនេះ ព្រះយេហូវ៉ាមានបន្ទូលអំពីស្ដេចអាស្ស៊ីរីដូច្នេះថា: ‘គេនឹងមិនចូលមកក្នុងទីក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលមកនៅមុខទីក្រុងនេះ ឬសង់របាំងឡោមព័ទ្ធទាស់នឹងទីនេះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះបានជាព្រះយេហូវ៉ាមានព្រះបន្ទូល ពីដំណើរស្តេចអាសស៊ើរដូច្នេះថា "គេនឹងមិនចូលមកក្នុងក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលនៅមុខទីក្រុងនេះ ឬជីកស្នាមភ្លោះច្បាំងនឹងទីនេះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះស្ដេចស្រុកអាស្ស៊ីរីវិញ ព្រះអម្ចាស់មានព្រះបន្ទូលថា “ស្ដេចនោះនឹងមិនចូលមកក្នុងក្រុងយេរូសាឡឹមទេ ហើយក៏មិនបាញ់ព្រួញចូលមក ឬក៏ប្រើខែល និងលើកដីដើម្បីវាយលុកក្រុងនេះដែរ។ អាល់គីតាប ចំពោះស្ដេចស្រុកអាស្ស៊ីរីវិញ អុលឡោះតាអាឡាមានបន្ទូលថា “ស្ដេចនោះនឹងមិនចូលមកក្នុងក្រុងយេរូសាឡឹមទេ ហើយក៏មិនបាញ់ព្រួញចូលមក ឬក៏ប្រើខែល និងលើកដីដើម្បីវាយលុកក្រុងនេះដែរ។ |
វរហើយ មានឮសូរអ៊ឹកធឹករបស់ជនជាតិជាច្រើន ដែលឮសន្ធឹក ដូចជាសន្ធឹកសមុទ្រ នឹងសូររបស់សាសន៍ផ្សេងៗដែលលឿនដូចជាទឹកហូរយ៉ាងខ្លាំង
នៅពេលល្ងាច គេនឹងមានចិត្តស្លុតស្លាំង ហើយវេលាព្រឹកមិនទាន់ភ្លឺនៅឡើយ នោះគេនឹងបាត់ទៅ នេះហើយជាសំណងសងដល់ពួកអ្នកដែលរឹបជាន់យើង ហើយជាចំណែករបស់ពួកអ្នកដែលប្លន់យើង។
ចូរពិនិត្យមើលក្រុងស៊ីយ៉ូន គឺជាកន្លែងដែលធ្លាប់ធ្វើបុណ្យមុតមាំរបស់យើងរាល់គ្នា នោះភ្នែកឯងនឹងឃើញក្រុងយេរូសាឡិម ជាទីលំនៅដ៏ស្ងប់រំងាប់ ជាត្រសាលដែលមិនត្រូវរើរុះទៅឯណាឡើយ ឯចំរ៉ឹងមិនត្រូវដកចេញ ហើយខ្សែណាមួយក៏មិនត្រូវដាច់ផង
មើល ប្រដាប់ចំបាំងរបស់ពួកខាល់ដេបានមកដល់ ដើម្បីនឹងចាប់យកទីក្រុង ក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ដែលមកតយុទ្ធហើយ គឺត្រូវប្រគល់ទៅដោយចាញ់ដាវ អំណត់អត់ នឹងអាសន្នរោគ ឯអស់ទាំងការដែលទ្រង់បានមានបន្ទូល នោះបានកើតមកហើយ ទ្រង់ក៏ទតឃើញដែរ
ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានបន្ទូលដូច្នេះថា ចូរកាប់ដើមឈើចុះ ហើយជីកស្នាមភ្លោះទាស់នឹងក្រុងយេរូសាឡិមទៅ នេះហើយជាទីក្រុងដែលត្រូវទោស ដ្បិតនៅកណ្តាលនោះ មានសុទ្ធតែការសង្កត់សង្កិន
ឯឆ្នោតដែលកាន់នៅដៃស្តាំ បានសំដៅទៅក្រុងយេរូសាឡិម ដើម្បីនឹងរៀបគ្រឿងបុកទំលាយកំផែង ឲ្យបានចន្លោះចំហចូលទៅដល់ការកាប់សំឡាប់ នឹងបន្លឺសំឡេងហ៊ោ ហើយតាំងគ្រឿងសំរាប់ទំលាយទ្វារកំផែង ព្រមទាំងការជីកស្នាមភ្លោះ ហើយសង់បន្ទាយ
មានច្បាប់កាប់តែដើមឈើណា ដែលដឹងថាបរិភោគផ្លែមិនបានប៉ុណ្ណោះ ត្រូវឲ្យកាប់ដើមឈើទាំងនោះ យកទៅធ្វើជារបាំងទាស់នឹងទីក្រុងដែលច្បាំងនឹងឯង ដរាបដល់គេទទួលចុះចាញ់។