Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 20:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 មាន​ច្បាប់​កាប់​តែ​ដើម​ឈើ​ណា ដែល​ដឹង​ថា​បរិភោគ​ផ្លែ​មិន​បាន​ប៉ុណ្ណោះ ត្រូវ​ឲ្យ​កាប់​ដើម​ឈើ​ទាំង​នោះ យក​ទៅ​ធ្វើ​ជា​របាំង​ទាស់​នឹង​ទី​ក្រុង​ដែល​ច្បាំង​នឹង​ឯង ដរាប​ដល់​គេ​ទទួល​ចុះ​ចាញ់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 អ្នក​អាច​កាប់​បំផ្លាញ​តែ​ដើម​ឈើ​ណា ដែល​ដឹង​ថា​មិន​មែន​ជា​ដើម​ឈើ​ស៊ី​ផ្លែ​ប៉ុណ្ណោះ គឺ​អ្នក​អាច​យក​ដើម​ឈើ​ទាំង​នោះ ទៅ​ធ្វើ​ជា​របាំង ទាស់​នឹង​ក្រុង​ដែល​ច្បាំង​នឹង​អ្នក រហូត​ដល់​អ្នក​ក្រុង​នោះ​ចុះ​ចាញ់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ក៏​ប៉ុន្តែ ដើម​ឈើ​ណា​ដែល​អ្នក​ឃើញ​ថា​មិន​មែន​ជា​ដើម​ឈើ​ស៊ី​ផ្លែ អ្នក​អាច​កាប់​ដើម​ឈើ​នោះ​យក​ទៅ​ធ្វើ​ជា​ប៉ម ដើម្បី​វាយ​លុក​ក្រុង​ដែល​អ្នក​ធ្វើ​សឹក រហូត​ដល់​អ្នក​វាយ​យក​ក្រុង​នោះ​បាន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ក៏​ប៉ុន្តែ ដើម​ឈើ​ណា​ដែល​អ្នក​ឃើញ​ថា​មិន​មែន​ជា​ដើម​ឈើ​ស៊ី​ផ្លែ អ្នក​អាច​កាប់​ដើម​ឈើ​នោះ យក​ទៅ​ធ្វើ​ជា​ជញ្ជាំង ដើម្បី​វាយ​លុក​ក្រុង​ដែល​អ្នក​ធ្វើ​សឹក រហូត​ដល់​អ្នក​វាយ​យក​ក្រុង​នោះ​បាន»។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 20:20
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឲ្យ​វាយ​អស់​ទាំង​ទី​ក្រុង​មាន​កំផែង នឹង​គ្រប់​ទាំង​ទី​ក្រុង​យ៉ាង​វិសេស ព្រម​ទាំង​កាប់​អស់​ទាំង​ឈើ​ល្អ នឹង​ខ្ទប់​អស់​ទាំង​រន្ធ​ទឹក ហើយ​យក​ដុំ​ថ្ម​ទៅ រាយ​បង្ខូច​អស់​ទាំង​ស្រែ​ចំការ​ល្អៗ


ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ទ្រង់​ក៏​ធ្វើ​យន្ត ដែល​មនុស្ស​ប៉ិន‌ប្រសប់​បាន​បង្កើត​ឡើង​ដាក់​លើ​ប៉ម លើ​កំផែង សំរាប់​បាញ់​ព្រួញនឹង​ថ្ម​ធំៗ នោះ​ព្រះ‌នាម​ទ្រង់​ក៏​លាន់​ឮ​ទួទៅ​ឆ្ងាយ ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ជំនួយ​យ៉ាង​អស្ចារ្យ ដរាប​ដល់​ទ្រង់​មាន​កំឡាំង​ខ្លាំង។


គឺ​មាន​ទី​ក្រុង​១​តូច ហើយ​មាន​មនុស្ស​តិច​ណាស់​ផង រួច​មាន​ស្តេច​ធំ​១​មក​ទាស់ ក៏​ឡោម‌ព័ទ្ធ​ហើយ​សង់​បន្ទាយ​យ៉ាង​ធំ​ច្បាំង​នឹង​ទី​ក្រុង​នោះ


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល ពី​ដំណើរ​ស្តេច​អាសស៊ើរ​ដូច្នេះ​ថា គេ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ឡើយ ក៏​មិន​បាញ់​ព្រួញ ឬ​កាន់​ខែល​នៅ​មុខ​ទី​ក្រុង​នេះ ឬ​ជីក​ស្នាម​ភ្លោះ​ច្បាំង​នឹង​ទី​នេះ​ដែរ


ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​អស់​ទាំង​ផ្ទះ​នៅ​ទី​ក្រុង​នេះ នឹង​ពី​ដំណាក់​ស្តេច​យូដា ដែល​ត្រូវ​រំលំ ដោយ‌សារ​ប្រដាប់​ចំបាំង ហើយ​នឹង​ដាវ


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​កាប់​ដើម​ឈើ​ចុះ ហើយ​ជីក​ស្នាម​ភ្លោះ​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ទៅ នេះ​ហើយ​ជា​ទី​ក្រុង​ដែល​ត្រូវ​ទោស ដ្បិត​នៅ​កណ្តាល​នោះ មាន​សុទ្ធ​តែ​ការ​សង្កត់‌សង្កិន


ហើយ​ផារ៉ោន នឹង​ពល‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នឹង​មិន​មក​ជួយ​ក្នុង​ចំបាំង ដោយ​មាន​គ្នា​សន្ធឹក​របស់​ទ្រង់ ក្នុង​កាល​ដែល​គេ​ជីក​ស្នាម​ភ្លោះ ហើយ​ធ្វើ​ប៉ម​បុក​ទំលាយ​កំផែង​ឡើង ដើម្បី​នឹង​កាត់​ជីវិត​មនុស្ស​ជា​ច្រើន​ចេញ​នោះ​ដែរ


តើ​យើង​នឹង​ឡើង​ទៅ​ឯ​ណា ដ្បិត​បង​ប្អូន​យើង​ទាំង​នេះ​បាន​រំលាយ​ចិត្ត​យើង ដោយ​ពាក្យ​ថា សាសន៍​នោះ​គេ​មាន​មាឌ​ធំ​ខ្ពស់​ជាង​យើង​រាល់​គ្នា​ណាស់ ឯ​ទី​ក្រុង​របស់​គេ​ក៏​ធំ​ណាស់ ហើយ​មាន​កំផែង​ខ្ពស់​ដល់​មេឃ​ផង ១​ទៀត យើង​បាន​ឃើញ​ពួក​កូន​ចៅ​អ័ណាក់​នៅ​ស្រុក​នោះ​ដែរ


កាល​ណា​ឯង​ឡោម‌ព័ទ្ធ​ទី​ក្រុង​ណា​ជា​យូរ ដោយ​ច្បាំង​ដណ្តើម​យក នោះ​មិន​ត្រូវ​កាប់​រំលំ​ដើម​ឈើ​ឡើយ ដ្បិត​នឹង​បរិភោគ​ផ្លែ​ឈើ​នោះ​បាន ដូច្នេះ មិន​ត្រូវ​ឲ្យ​កាប់​ឡើយ ដ្បិត​ដើម​ឈើ​នៅ​វាល​ជា​មនុស្ស​ឬ​អី បាន​ជា​ត្រូវ​ឲ្យ​ឯង​ច្បាំង​នឹង​វា​ដែរ​ដូច្នេះ


បើ‌សិន​ជា​ឃើញ​មាន​ខ្មោច​ចង្គ្រាង នៅ​ទី​វាល ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ចាប់​យក ហើយ​គ្មាន​អ្នក​ណា​ដឹង​ជា​អ្នក​ណា​បាន​សំឡាប់​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម