ដូច្នេះ ទ្រង់ចាត់គេឲ្យមកទូលថា បើមានធូលីក្នុងក្រុងសាម៉ារីល្មម១កំបង់ដៃ ដល់ពួកអ្នកដែលតាមអញមកគ្រប់គ្នា នោះសូមឲ្យអស់ទាំងព្រះធ្វើដល់អញយ៉ាងដូច្នេះ ហើយលើសទៅទៀតផង
អេសាយ 36:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរឯងចុះសន្យានឹងស្តេចស្រុកអាសស៊ើរ ជាចៅហ្វាយរបស់អញឥឡូវចុះ នោះអញនឹងឲ្យសេះ២ពាន់ដល់ឯង បើឯងរកអ្នកជិះបាន ព្រះគម្ពីរខ្មែរសាកល “ឥឡូវនេះ ចូរភ្នាល់គ្នាជាមួយស្ដេចអាស្ស៊ីរីចៅហ្វាយរបស់យើងចុះ! យើងនឹងឲ្យសេះពីរពាន់ក្បាលដល់អ្នក ប្រសិនបើអ្នកអាចដាក់អ្នកជិះរបស់អ្នកលើពួកវាបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរអ្នកចុះសន្យានឹងស្តេចស្រុកអាសស៊ើរ ជាចៅហ្វាយរបស់យើងឥឡូវចុះ នោះយើងនឹងឲ្យសេះពីរពាន់ដល់អ្នក បើអ្នករកអ្នកជិះបាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ សុំព្រះករុណាសាកល្បងភ្នាល់ជាមួយព្រះចៅក្រុងអាស្ស៊ីរី ជាអម្ចាស់របស់ទូលបង្គំទៅ នោះទូលបង្គំនឹងថ្វាយសេះពីរពាន់ក្បាល ប្រសិនបើព្រះករុណារកអ្នកជិះបាន! អាល់គីតាប ឥឡូវនេះ សុំស្តេចសាកល្បងភ្នាល់ជាមួយស្តេចក្រុងអាស្ស៊ីរី ជាចៅហ្វាយរបស់ខ្ញុំទៅ នោះខ្ញុំនឹងជូនសេះពីរពាន់ក្បាល ប្រសិនបើស្តេចរកអ្នកជិះបាន! |
ដូច្នេះ ទ្រង់ចាត់គេឲ្យមកទូលថា បើមានធូលីក្នុងក្រុងសាម៉ារីល្មម១កំបង់ដៃ ដល់ពួកអ្នកដែលតាមអញមកគ្រប់គ្នា នោះសូមឲ្យអស់ទាំងព្រះធ្វើដល់អញយ៉ាងដូច្នេះ ហើយលើសទៅទៀតផង
នោះទ្រង់បង្គាប់ថា ទោះបើគេចេញមកដោយមេត្រី ឬដោយចង់ធ្វើសង្គ្រាមក៏ដោយ គង់តែត្រូវចាប់គេមកទាំងរស់ដែរ
ទ្រង់ក៏យកមាសប្រាក់ទាំងអស់ នឹងគ្រប់គ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលឃើញមាន នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងព្រះរាជទ្រព្យទាំងប៉ុន្មាន ព្រមទាំងចាប់មនុស្សបញ្ចាំទុក រួចនាំទាំងអស់ត្រឡប់ទៅឯក្រុងសាម៉ារីវិញ។
ដល់ឆ្នាំទី១៤ ក្នុងរាជ្យស្តេចហេសេគា នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ក៏ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា
ដូច្នេះ ចូរឯងចុះសន្យានឹងស្តេចអាសស៊ើរ ជាចៅហ្វាយអញឥឡូវចុះ នោះអញនឹងឲ្យសេះ២ពាន់ដល់ឯង បើឯងរកអ្នកជិះបាន
រួចស្តេចអាសស៊ើរទ្រង់ចាត់រ៉ាបសាកេ ឲ្យនាំពលទ័ពយ៉ាងធំពីក្រុងឡាគីស ទៅឯស្តេចហេសេគា នៅក្រុងយេរូសាឡិម លោកក៏ឈរនៅត្រង់ប្រឡាយទឹក នៃស្រះខាងលើ តាមផ្លូវទៅឯចំការជាងប្រមោក
តែបើឯងនិយាយមកអញថា យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃយើងវិញ នោះតើមិនមែនជាព្រះនោះឯង ដែលហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ នឹងអាសនាទ្រង់ចេញទេឬអី ដោយប្រាប់ដល់ពួកសាសន៍យូដា នឹងពួកក្រុងយេរូសាឡិមថា ត្រូវឲ្យឯងរាល់គ្នាថ្វាយបង្គំនៅមុខអាសនា១នេះវិញ
បើយ៉ាងនោះ ធ្វើដូចម្តេចឲ្យឯងឈ្នះមេទ័ព១យ៉ាងតូច ក្នុងពួកអ្នកបំរើរបស់ចៅហ្វាយអញបាន ទាំងទុកចិត្តនឹងស្រុកអេស៊ីព្ទឲ្យបានរទេះចំបាំង នឹងទ័ពសេះទៀត