នោះក្រុងហាសោរនឹងត្រឡប់ជាទីលំនៅរបស់សត្វស្វាន ជាទីខូចបង់ជាដរាបតទៅ នឹងគ្មានមនុស្សណាអាស្រ័យនៅ ឬមនុស្សជាតិណាមួយស្នាក់នៅទីនោះឡើយ។
អេសាយ 34:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងសត្វដែលនៅទីរហោស្ថាន នឹងជួបជុំជាមួយនឹងហ្វូងចចក ហើយពពែព្រៃនឹងស្រែកឆ្លើយគ្នា ឯឪឡ នឹងចុះមកទំនៅទីនោះ ហើយនឹងធ្វើសំបុកនៅដែរ ព្រះគម្ពីរខ្មែរសាកល សត្វព្រៃនៅទីរហោស្ថាននឹងជួបជាមួយសត្វស្វាន ពពែព្រៃនឹងស្រែកហៅគ្នាទៅវិញទៅមក ចំណែកឯសត្វទីទុយនឹងមកទំនៅទីនោះ ហើយរកឃើញទីសម្រាកសម្រាប់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងសត្វដែលនៅទីរហោស្ថាន នឹងជួបជុំជាមួយហ្វូងចចក ហើយពពែព្រៃនឹងស្រែកឆ្លើយគ្នា បក្សីរាត្រីនឹងចុះមកទំនៅទីនោះ ហើយធ្វើសម្បុកនៅដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វដែលរស់នៅតាមវាលរហោស្ថាន មកជួបជុំនឹងសត្វស្វាននៅទីនោះ ពពែព្រៃមកជួបជុំគ្នា ហើយព្រាយបិសាចក៏មកតាំងទីលំនៅ និងសម្រាកនៅទីនោះដែរ។ អាល់គីតាប សត្វដែលរស់នៅតាមវាលរហោស្ថាន មកជួបជុំនឹងសត្វស្វាននៅទីនោះ ពពែព្រៃមកជួបជុំគ្នា ហើយព្រាយបិសាចក៏មកតាំងទីលំនៅ និងសម្រាកនៅទីនោះដែរ។ |
នោះក្រុងហាសោរនឹងត្រឡប់ជាទីលំនៅរបស់សត្វស្វាន ជាទីខូចបង់ជាដរាបតទៅ នឹងគ្មានមនុស្សណាអាស្រ័យនៅ ឬមនុស្សជាតិណាមួយស្នាក់នៅទីនោះឡើយ។
ហេតុនោះ សត្វព្រៃនៅទីស្ងាត់ ហើយចចកនឹងអាស្រ័យនៅទីនោះ ព្រមទាំងសត្វអូសទ្រីចផង ឥតមានមនុស្សណានៅស្រុកនោះជាដរាបតទៅ ក៏នឹងគ្មានអ្នកណានៅគ្រប់ទាំងដំណមនុស្សតរៀងទៅដែរ
ឯក្រុងបាប៊ីឡូននឹងត្រឡប់ជាកងគំនរ ជាទីលំនៅរបស់សត្វស្វាន ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ឥតមានអ្នកណានៅឡើយ
តែចំណែកអេសាវនោះ អញបានស្អប់វិញ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេបានស្ងាត់ច្រៀប ក៏ឲ្យមរដករបស់គេដល់ពួកស្វាន នៅទីរហោស្ថាន