ពួកមនុស្សអាក្រក់គេបានរង់ចាំនឹងធ្វើឲ្យទូលបង្គំវិនាស តែទូលបង្គំនឹងពិចារណាសេចក្ដីបន្ទាល់របស់ទ្រង់
អេសាយ 32:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រឿងប្រដាប់របស់មនុស្សទ្រឹស្តិស្មូរសុទ្ធតែអាក្រក់ វាគិតគូរការអាក្រក់ដើម្បីនឹងបំផ្លាញមនុស្សរាបសា ដោយពាក្យកំភូត ទោះទាំងវេលា ដែលមនុស្សកំសត់និយាយ ដោយត្រឹមត្រូវផង ព្រះគម្ពីរខ្មែរសាកល មនុស្សអប្រិយ មធ្យោបាយរបស់គេគឺអាក្រក់ គេគិតគូរគម្រោងអាក្រក់ដើម្បីបំផ្លាញមនុស្សទ័លក្រដោយពាក្យភូតភរ សូម្បីតែនៅពេលមនុស្សខ្វះខាតនិយាយត្រឹមត្រូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រឿងប្រដាប់របស់មនុស្សកំណាចសុទ្ធតែអាក្រក់ គេគិតគូរការអាក្រក់ ដើម្បីនឹងបំផ្លាញមនុស្សរាបសា ដោយពាក្យកំភូត ទោះជាមនុស្សកម្សត់និយាយដោយត្រឹមត្រូវក៏ដោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអប្រិយមានសុទ្ធតែគំនិតអប្រិយក្នុងខ្លួន គេរៀបចំគម្រោងការទុច្ចរិត ដើម្បីចោទប្រកាន់ ដាក់ទោសជនក្រីក្រ នៅពេលជនទុគ៌តនេះទាមទាររកយុត្តិធម៌។ អាល់គីតាប មនុស្សអប្រិយមានសុទ្ធតែគំនិតអប្រិយក្នុងខ្លួន គេរៀបចំគម្រោងការទុច្ចរិត ដើម្បីចោទប្រកាន់ ដាក់ទោសជនក្រីក្រ នៅពេលជនទុគ៌តនេះទាមទាររកយុត្តិធម៌។ |
ពួកមនុស្សអាក្រក់គេបានរង់ចាំនឹងធ្វើឲ្យទូលបង្គំវិនាស តែទូលបង្គំនឹងពិចារណាសេចក្ដីបន្ទាល់របស់ទ្រង់
ពួកមេរបស់ឯងជាពួកអ្នកបះបោរ ហើយជាភឿនមិត្រនឹងពួកចោរ គ្រប់គ្នាចូលចិត្តតែស៊ីសំណូក ហើយក៏ឧស្សាហ៍តាមរករង្វាន់ គេមិនកាត់ក្តីឲ្យពួកកំព្រាឡើយ ហើយរឿងក្តីរបស់ពួកមេម៉ាយក៏មិនដែលមកដល់គេដែរ។
គឺនឹងជំនុំជំរះពួកទ័លក្រ ដោយសេចក្ដីសុចរិត ហើយសំរេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង
បើសិនជាធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្ដីសុចរិតដែរ គេនឹងប្រព្រឹត្តសេចក្ដីកំហុសនៅក្នុងស្រុកទៀងត្រង់ផង ឥតដែលពិចារណាមើលឫទ្ធានុភាពនៃព្រះយេហូវ៉ាឡើយ។
គឺជាពួកអ្នកដែលចាប់ពាក្យមនុស្សឲ្យគេមានទោស ហើយដាក់អន្ទាក់ សំរាប់ចាប់ពួកមនុស្សដែលក្រើនរំឭកនៅត្រង់ទ្វារក្រុង ព្រមទាំងបង្វែរមនុស្សសុចរិតចេញ ដោយរឿងដែលមិនជាហេតុផង។
ជាពួកអ្នកដែលស៊ីសំណូក ដើម្បីរាប់មនុស្សអាក្រក់ថាជាសុចរិតវិញ ហើយដកសេចក្ដីសុចរិតរបស់មនុស្សសុចរិតចេញ។
ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ
អើ សេចក្ដីពិតក៏គ្មានដែរ ហើយអ្នកណាដែលលែងប្រព្រឹត្តអំពើអាក្រក់ នោះសុខចិត្តធ្វើជារំពាដល់គេហើយ។ ព្រះយេហូវ៉ាក៏ទតឃើញហើយ ឯការដែលឥតមានសេចក្ដីយុត្តិធម៌ដូច្នេះក៏អាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង នឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
លំដាប់នោះ គេបបួលគ្នាថា ចូរមក យើងរកបង្កើតឧបាយទាស់នឹងយេរេមាចុះ ដ្បិតក្រឹត្យវិន័យនឹងមិនដែលសូន្យបាត់ពីពួកសង្ឃ ឬសេចក្ដីប្រឹក្សាពីពួកអ្នកប្រាជ្ញ ឬព្រះបន្ទូលពីពួកហោរាឡើយ ចូរមកចុះ យើងនឹងវាយវាដោយអណ្តាត កុំឲ្យយើងស្តាប់តាមពាក្យណារបស់វាទៀតឡើយ។
មនុស្សជាច្រើននឹងសំអាត ហើយជំរះខ្លួនឲ្យសស្គុស រួចនឹងបានសំរងជាស្រេច ឯពួកមនុស្សអាក្រក់ គេនឹងចេះតែប្រព្រឹត្តអំពើអាក្រក់ទៅ តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមានប្រាជ្ញា គេនឹងយល់វិញ
វេទនាដល់ពួកអ្នកដែលគិតគូរអំពើទុច្ចរិត ហើយបង្កើតការអាក្រក់ នៅលើដំណេករបស់ខ្លួន លុះព្រឹកភ្លឺឡើង នោះគេធ្វើការនោះទៅ ពីព្រោះគេមានកំឡាំងដៃនឹងធ្វើបាន
បើមានមនុស្សណាដែលប្រព្រឹត្តដោយនិស្ស័យកំភូត មកកុហកថា ខ្ញុំនឹងទាយប្រាប់អ្នកពីស្រាទំពាំងបាយជូរ ហើយពីគ្រឿងស្រវឹង គឺអ្នកនោះឯងដែលធ្វើជាហោរាដល់ជនជាតិនេះ។