ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 32:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​នឹង​មិន​ហៅ​មនុស្ស​ល្ងី‌ល្ងើ​ថា​ជា​អ្នក​សទ្ធា​ទៀត ក៏​មិន​ហៅ​មនុស្ស​ទ្រឹស្តិ‌ស្មូរ​ថា​ជា​មាន​គុណ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មនុស្ស​ឆោតល្ងង់​នឹង​មិន​ត្រូវគេ​ហៅថា​អភិជន​ទៀត​ឡើយ មនុស្សអប្រិយ​ក៏​មិន​ត្រូវគេ​និយាយថា​ជា​អ្នកគួរឲ្យគោរព​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​នឹង​មិន​ហៅ​មនុស្ស​ល្ងី‌ល្ងើ​ថា​ជា​អ្នក​សទ្ធា​ទៀត ក៏​មិន​ហៅ​មនុស្ស​កំណាច​ថា​ជា​អ្នក​មាន​គុណ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​លែង​គោរព​មនុស្ស​ល្ងី‌ល្ងើ​ទុក​ជា មនុស្ស​ថ្លៃ‌ថ្នូរ​ទៀត​ហើយ ហើយ​ក៏​លែង​គោរព​មនុស្ស​វៀច‌វេរ​ថា ជា​មនុស្ស​មាន​ចិត្ត​ទូលាយ​ទៀត​ដែរ

សូមមើលជំពូក

អាល់គីតាប

គេ​លែង​គោរព​មនុស្ស​ល្ងី‌ល្ងើ​ទុក​ជា មនុស្ស​ថ្លៃ‌ថ្នូរ​ទៀត​ហើយ ហើយ​ក៏​លែង​គោរព​មនុស្ស​វៀច‌វេរ​ថា ជា​មនុស្ស​មាន​ចិត្ត​ទូលាយ​ទៀត​ដែរ

សូមមើលជំពូក



អេសាយ 32:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ណា​មនុស្ស​លើក​ដំកើង​សេចក្ដី​លាមក​អាក្រក់​ឡើង នោះ​មនុស្ស​អាក្រក់​ក៏​ដើរ​តែ‌ពាស​គ្រប់​កន្លែង។


ជា​អ្នក​ដែល​មាន​ភ្នែក​មើល​មនុស្ស​ពាល ដោយ​សេចក្ដី​ស្អប់​ខ្ពើម តែ​លើក​មុខ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ជា​អ្នក​ដែល​ហ៊ាន​ទាំង​ស្បថ​ដល់​បង់​ប្រយោជន៍​ខ្លួន​ផង ឥត​ប្រែ‌ព្រួលឡើយ


គ្រឿង​ប្រដាប់​របស់​មនុស្ស​ទ្រឹស្តិ‌ស្មូរ​សុទ្ធ​តែ​អាក្រក់ វា​គិត‌គូរ​ការ​អាក្រក់​ដើម្បី​នឹង​បំផ្លាញ​មនុស្ស​រាបសា ដោយ​ពាក្យ​កំភូត ទោះ​ទាំង​វេលា ដែល​មនុស្ស​កំសត់​និយាយ ដោយ​ត្រឹម‌ត្រូវ​ផង


វេទនា​ដល់​ពួក​អ្នក ដែល​រាប់​សេចក្ដី​អាក្រក់​ថាជា​ល្អ ហើយ​សេចក្ដី​ល្អ​ថា​ជា​អាក្រក់​វិញ ជា​ពួក​អ្នក​ដែល​យក​សេចក្ដី​ងងឹត​ជា​ពន្លឺ ហើយ​យក​ពន្លឺ​ជា​ងងឹត ក៏​យក​សេចក្ដី​ជូរ​ចត់​ជា​ផ្អែម ហើយ​យក​ផ្អែម​ជា​ជូរ​ចត់​វិញ


គ្រា​នោះ ឯង​រាល់​គ្នា​នឹង​ត្រឡប់​ជា​ចេះ​ញែក​សេចក្ដី​សុចរិត នឹង​សេចក្ដី​អាក្រក់​ចេញ​ពី​គ្នា ហើយ​នឹង​មនុស្ស​ដែល​គោរព​ដល់​ព្រះ នឹង​មនុស្ស​ដែល​មិន​គោរព​ផង។


កុំ​ឲ្យ​លោក​ម្ចាស់​តាំង​ចិត្ត​ចំពោះ​ណាបាល​ជា​មនុស្ស​កំណាច​នោះ​ឡើយ ដ្បិត​គាត់​ដូច​ជា​ឈ្មោះ​របស់​គាត់​ពិត​មែន គឺ​គាត់​ឈ្មោះ​ណាបាល ហើយ​ក៏​មាន​សេចក្ដី​ចំកួត​នោះ​ឯង ឯ​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក ខ្ញុំ​ឥត​បាន​ឃើញ​ពួក​កំឡោះ​របស់​លោក​ម្ចាស់ ដែល​បាន​ចាត់​ទៅ​នោះ​ទេ