អេសាយ 32:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ អ្នករាល់គ្នាដែលសាបព្រោះក្បែរគ្រប់ទាំងផ្លូវទឹក ហើយលែងគោ នឹងលា ឲ្យដើររកស៊ីតាមចិត្ត។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែមានពរហើយ! អ្នករាល់គ្នាដែលសាបព្រោះនៅក្បែរអស់ទាំងទឹក ហើយលែងជើងគោ និងលា៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ អ្នករាល់គ្នាដែលសាបព្រោះ ក្បែរគ្រប់ទាំងផ្លូវទឹក ហើយលែងគោ និងលាឲ្យដើររកស៊ីតាមចិត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ អ្នកនឹងសាបព្រោះនៅតាមមាត់ទឹក ព្រមទាំងលែងគោ និងលារបស់ខ្លួន ឲ្យស៊ីស្មៅតាមចិត្ត។ អាល់គីតាប ចំពោះអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ អ្នកនឹងសាបព្រោះនៅតាមមាត់ទឹក ព្រមទាំងលែងគោ និងលារបស់ខ្លួន ឲ្យស៊ីស្មៅតាមចិត្ត។ |
នោះពួកអ្នកដែលទទួលពាក្យរបស់គាត់ដោយអំណរ ក៏បានទទួលបុណ្យជ្រមុជទឹក ហើយនៅថ្ងៃដដែលនោះ មានប្រហែលជា៣ពាន់នាក់ថែមកើនឡើងទៀត។
ប៉ុន្តែ ឯពួកអ្នកដែលឮព្រះបន្ទូល នោះមានគ្នាជាច្រើនបានជឿ ហើយពួកដែលជឿ ក៏បានកើនឡើង មានប្រុសៗ ប្រហែលជា៥ពាន់នាក់។
ហើយពួកអ្នកដែលជឿដល់ព្រះអម្ចាស់ ក៏បានចំរើនកាន់តែច្រើនឡើង មានមនុស្សសន្ធឹក ទាំងប្រុសទាំងស្រី)
រីឯផលនៃសេចក្ដីសុចរិត នោះបានព្រោះចុះដោយសេចក្ដីមេត្រី សំរាប់ពួកអ្នកដែលរកសេចក្ដីមេត្រីនោះឯង។