ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 32:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដរាប​ដល់​ព្រះ‌វិញ្ញាណ​បាន​ចាក់​មក លើ​យើង​រាល់​គ្នា ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ទី​រហោ‌ស្ថាន​បាន​ត្រឡប់​ជា​ចំការ​ដុះ‌ដាល ហើយ​ចំការ​ដុះ‌ដាល​បាន​រាប់​ទុក​ជា​ព្រៃ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រហូតដល់​ព្រះវិញ្ញាណ​ត្រូវបាន​ចាក់បង្ហូរ​មកលើ​ពួកយើង​ពី​ស្ថានដ៏ខ្ពស់ ហើយ​ទីរហោស្ថាន​បាន​ត្រឡប់ជា​ចម្ការសម្បូរផល រីឯ​ចម្ការសម្បូរផល​នឹង​ត្រូវបាន​ចាត់ទុក​ជា​ព្រៃឈើ​វិញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដរាប​ដល់​ព្រះ‌វិញ្ញាណ​បាន​ចាក់​មក លើ​យើង​រាល់​គ្នា ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ទី​រហោ‌ស្ថាន​បាន​ត្រឡប់​ជា​ចម្ការ​ដុះ‌ដាល ហើយ​ចម្ការ​ដុះ‌ដាល​បាន​រាប់​ទុក​ជា​ព្រៃ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ថ្ងៃ​មួយ ព្រះ‌អម្ចាស់​នឹង​ចាក់​បង្ហូរ ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ​មក​លើ​យើង ពេល​នោះ វាល​រហោ‌ស្ថាន នឹង​ប្រែ​ទៅ​ជា​ចម្ការ​ដំណាំ ហើយ​ចម្ការ​ដំណាំ​មាន​ដើម​ឈើ​ដុះ​ដេរ​ដាស ដូច​ជា​ព្រៃ​ព្រឹក្សា​វិញ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ ថ្ងៃ​មួយ អុលឡោះ‌តាអាឡា​នឹង​ចាក់​បង្ហូរ រស​របស់​ទ្រង់​មក​លើ​យើង ពេល​នោះ វាល​រហោ‌ស្ថាន​នឹង​ប្រែ​ទៅ​ជា​ចម្ការ​ដំណាំ ហើយ​ចម្ការ​ដំណាំ​មាន​ដើម​ឈើ​ដុះ​ដេរ​ដាស ដូច​ជា​ព្រៃ​ព្រឹក្សា​វិញ។

សូមមើលជំពូក



អេសាយ 32:15
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ចាត់​ព្រះ‌វិញ្ញាណ​របស់​ទ្រង់​ទៅ នោះ​វា​កើត​ឡើង ទ្រង់​កែ​ប្រែ​ផែនដី​ឡើង​ជា​ថ្មី


៙ ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ត្រឡប់​ទៅ​ជា​ទី​ហួត‌ហែង ហើយ​ឲ្យ​ក្បាល​ទឹក​ប្រែ​ទៅ​ជា​ដី​ខ្សោះ​ទៅ​វិញ


ទ្រង់​ក៏​បំផ្លាស់​ទី​ហួត‌ហែង​ឲ្យ​ទៅ​ជា​ត្រពាំង ហើយ​ដី​ស្ងួត​ធេង ឲ្យ​មាន​ក្បាល​ទឹក​វិញ


កាល​ណា​អញ​បន្ទោស នោះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ខ្លួន​ស្តាប់​តាម​ចុះ នែ អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ឯង​រាល់​គ្នា ហើយ​ឲ្យ​ឯង​រាល់​គ្នា​បាន​យល់​ពាក្យ​អញ


ហើយ​ជា​គំនិត​យុត្តិ‌ធម៌ ដល់​អ្នក ដែល​អង្គុយ​ជំនុំ‌ជំរះ នឹង​ជា​ឫទ្ធិ​កំឡាំង​ដល់​អ្នក ដែល​បណ្តេញ​ពួក​ពល​ខ្មាំង​ឲ្យ​ថយ​ចេញ​ពី​ទ្វារ​ក្រុង។


នៅ​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ទេ នោះ​ព្រៃ​ល្បាណូន នឹង​ត្រឡប់​ទៅ​ជា​ចំការ​ដុះ‌ដាល ហើយ​ចំការ​ដុះ‌ដាល​នឹង​បាន​រាប់​ទុក​ដូច​ជា​ព្រៃ​វិញ


ខ្សាច់​ដែល​ក្តៅ​ព្រោចៗ​នឹង​ត្រឡប់​ជា​ត្រពាំង​ទឹក ហើយ​ដី​ហួត‌ហែង​នឹង​មាន​ក្បាល​ទឹក​ហូរ នៅ​ត្រង់​ទី​លំនៅ​របស់​ចចក ជា​កន្លែង​ដែល​វា​ដេក នោះ​នឹង​មាន​ដុះ​ស្មៅ ព្រម​ទាំង​បបុស នឹង​កក់​ផង


ដ្បិត​អញ​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួត‌ហែង​ផង អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ពូជ‌ពង្ស​របស់​ឯង ហើយ​ពរ​របស់​អញ ទៅ​លើ​កូន​ចៅ​របស់​ឯង


ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ស្រក់​ទឹក​ពី​លើ​មក ហើយ​ឲ្យ​ពពក​ចាក់​សេចក្ដី​សុចរិត​ចុះ​មក ចូរ​ឲ្យ​ផែនដី​ហា​ឡើង ឲ្យ​បាន​បង្កើត​ផល​ជា​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​សេចក្ដី​សុចរិត​ពន្លក​ឡើង​ជា​មួយ​គ្នា ឯ​អញ គឺ​យេហូវ៉ា អញ​បាន​បង្កើត​សេចក្ដី​នោះ​ឡើង។


យ៉ាង​នោះ​គេ​នឹង​កោត‌ខ្លាច ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា​ចាប់​តាំង​ពី​ទិស​ខាង​លិច ហើយ​ដល់​សិរី‌ល្អ​នៃ​ទ្រង់ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ កាល​ណា​ខ្មាំង​នឹង​ចូល​មក​ដូច​ជា​ទឹក​ជន់ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​លើក​ទង់‌ជ័យ​ឡើង​ទាស់​នឹង​វា


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯ​អញ នេះ​ឯង​ជា​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​គេ គឺ​ថា​វិញ្ញាណ​របស់​អញ​ដែល​សណ្ឋិត​នៅ​លើ​ឯង ហើយ​ពាក្យ​អញ​ដែល​អញ​បាន​ដាក់​នៅ​ក្នុង​មាត់​ឯង នោះ​នឹង​មិន​ដែល​ឃ្លាត​ចេញ​ពី​មាត់​ឯង ឬ​ពី​មាត់​នៃ​ពូជ‌ពង្ស​របស់​ឯង ឬ​ពី​មាត់​នៃ​កូន​ចៅ​គេ ចាប់​តាំង​ពី​ឥឡូវ​នេះ​ដរាប​ដល់​អស់‌កល្ប​រៀង​ទៅ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ខណៈ​នោះ រាស្ត្រ​ទ្រង់​បាន​នឹក​ដល់​គ្រា​ជាន់​មុន ហើយ​ពី​ម៉ូសេ​ដោយ​ថា ព្រះ‌អង្គ​ដែល​នាំ​គេ​ឡើង​ពី​សមុទ្រ​ជា​មួយ​នឹង​អ្នក​គង្វាល​នៃ​ហ្វូង​ចៀម​ទ្រង់ តើ​ទ្រង់​នៅ​ឯ​ណា ព្រះ‌អង្គ​ដែល​ដាក់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ឲ្យ​សណ្ឋិត​នៅ​នឹង​គេ នោះ​តើ​នៅ​ឯ​ណា


គ្រា​នោះ អញ​នឹង​ដាក់​វិញ្ញាណ​អញ​នៅ​ក្នុង​ឯង​រាល់​គ្នា ឯង​នឹង​មាន​ជីវិត​រស់​ឡើង ហើយ​អញ​នឹង​តាំង​ឯង ឲ្យ​អាស្រ័យ​នៅ ក្នុង​ស្រុក​ដែល​ជា​របស់​ផង​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា គឺ​អញ ជា​ព្រះ‌យេហូវ៉ា​នេះ បាន​ចេញ​វាចា​ហើយ ក៏​បាន​សំរេច​តាម​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


អញ​ក៏​នឹង​មិន​គេច​មុខ​ពី​គេ​ទៀត​ដែរ ដ្បិត​អញ​បាន​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ពួក​វង្ស​អ៊ីស្រាអែល​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


អញ​នឹង​ចាក់​និស្ស័យ​មក​លើ​ពួក​វង្ស​ដាវីឌ នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​មាន​ចិត្ត​ប្រកប​ដោយ​គុណ នឹង​សេចក្ដី​ទូល‌អង្វរ នោះ​គេ​នឹង​គន់​មើល​អ្នក​ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ គេ​នឹង​យំ​ខ្សឹក‌ខ្សួល​នឹង​អ្នក​នោះ​ដូច​ជា​យំ​នឹង​កូន​ច្បង​របស់​ខ្លួន


ហើយ​មើល ខ្ញុំ​នឹង​ឲ្យ​សេចក្ដី​សន្យា​របស់​ព្រះវរ‌បិតា មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​នៅ​តែ​ក្នុង​ក្រុង​យេរូ‌សាឡិម ដរាប​ដល់​ព្រះ‌ចេស្តា​ពី​ស្ថាន​លើ បាន​មក​គ្រប​ដណ្តប់​លើ​អ្នក​រាល់​គ្នា។


តែ​សេចក្ដី​នេះ គឺ​ទ្រង់​មាន​បន្ទូល​ពី​ព្រះ‌វិញ្ញាណ ដែល​អស់​អ្នក​ជឿ​ដល់​ទ្រង់​នឹង​ត្រូវ​ទទួល ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​មិន​ទាន់​បាន​ដំកើង​ឡើង​នៅ​ឡើយ


ដូច្នេះ ដែល​ទ្រង់​បាន​ដំកើង​ឡើង ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ ហើយ​បាន​ទទួល​សេចក្ដី​សន្យា គឺ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះវរ‌បិតា នោះ​ទ្រង់​បាន​ចាក់​សេចក្ដី​នេះ​មក ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មើល​ហើយ​ស្តាប់


នោះ​ចំណង់​បើ​ការ‌ងារ​ខាង​ឯ​ព្រះ‌វិញ្ញាណ តើ​នឹង​មាន​សិរី‌ល្អ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ