មនុស្សល្ងីល្ងើដែលចេះតែធ្វើអំពើចំកួតរបស់វាច្រំដែលទៀត នោះធៀបដូចជាឆ្កែដែលត្រឡប់ទៅស៊ីកំអួតវាវិញ
អេសាយ 28:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតតុទាំងអស់ប្រឡាក់ពេញដោយកំអួត ហើយកខ្វក់ ឥតមានកន្លែងណាស្អាតឡើយ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតតុទាំងអស់ពេញដោយកម្អួត និងភាពកខ្វក់ គ្មានសល់កន្លែងឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតតុទាំងអស់ប្រឡាក់ពេញដោយកម្អួត ហើយកខ្វក់ ឥតមានកន្លែងណាស្អាតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តុរបស់គេប្រឡាក់ពេញដោយកំអួត គួរឲ្យខ្ពើម គឺរកកន្លែងស្អាតត្រង់ណាគ្មានសោះ។ អាល់គីតាប តុរបស់គេប្រឡាក់ពេញដោយកំអួត គួរឲ្យខ្ពើម គឺរកកន្លែងស្អាតត្រង់ណាគ្មានសោះ។ |
មនុស្សល្ងីល្ងើដែលចេះតែធ្វើអំពើចំកួតរបស់វាច្រំដែលទៀត នោះធៀបដូចជាឆ្កែដែលត្រឡប់ទៅស៊ីកំអួតវាវិញ
តែមើល មានសុទ្ធតែអំណរ ហើយរីករាយវិញ ជាការសំឡាប់គោ នឹងចៀម ស៊ីសាច់ ហើយផឹកស្រាទំពាំងបាយជូរ ដោយពោលថា ចូរយើងស៊ីហើយផឹកទៅ ដ្បិតនៅថ្ងៃស្អែកនេះយើងត្រូវស្លាប់ហើយ
ចូរបង្អកឲ្យគេស្រវឹងចុះ ដ្បិតគេបានដំកើងខ្លួនទាស់នឹងព្រះយេហូវ៉ា ម៉ូអាប់នឹងត្រូវននៀលក្នុងកំអួតរបស់ខ្លួន ហើយនឹងត្រូវគេមើលងាយផង