ឯជនជាតិអ៊ីស្រាអែលទាំងអស់គ្នា ក៏ឮពីបែបដែលស្តេចវិនិច្ឆ័យរឿងនោះ ហើយគេមានចិត្តកោតខ្លាចដល់ទ្រង់ដោយយល់ឃើញថា ប្រាជ្ញានៃព្រះបានសណ្ឋិតនៅក្នុងទ្រង់ សំរាប់នឹងសំរេចសេចក្ដីយុត្តិធម៌។
អេសាយ 28:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយជាគំនិតយុត្តិធម៌ ដល់អ្នក ដែលអង្គុយជំនុំជំរះ នឹងជាឫទ្ធិកំឡាំងដល់អ្នក ដែលបណ្តេញពួកពលខ្មាំងឲ្យថយចេញពីទ្វារក្រុង។ ព្រះគម្ពីរខ្មែរសាកល ជាវិញ្ញាណនៃសេចក្ដីយុត្តិធម៌ដល់អ្នកដែលអង្គុយកាត់ក្ដី ជាកម្លាំងដល់អ្នកដែលបង្វែរចម្បាំងឲ្យទៅវិញនៅខ្លោងទ្វារក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយជាគំនិតយុត្តិធម៌ ដល់អ្នកដែលអង្គុយជំនុំជម្រះ និងជាឫទ្ធិកម្លាំងដល់អ្នក ដែលបណ្តេញពួកពលខ្មាំងឲ្យថយចេញពីទ្វារក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងប្រោសប្រទានឲ្យចៅក្រមកាត់ក្ដីដោយយុត្តិធម៌ ព្រះអង្គនឹងប្រទានឲ្យអស់អ្នកការពារទឹកដីមានកម្លាំងរុញច្រានសត្រូវដែលមកយាយី។ អាល់គីតាប ទ្រង់នឹងប្រោសប្រទានឲ្យចៅក្រមកាត់ក្តីដោយយុត្តិធម៌ ទ្រង់នឹងប្រទានឲ្យអស់អ្នកការពារទឹកដីមានកម្លាំងរុញច្រានសត្រូវដែលមកយាយី។ |
ឯជនជាតិអ៊ីស្រាអែលទាំងអស់គ្នា ក៏ឮពីបែបដែលស្តេចវិនិច្ឆ័យរឿងនោះ ហើយគេមានចិត្តកោតខ្លាចដល់ទ្រង់ដោយយល់ឃើញថា ប្រាជ្ញានៃព្រះបានសណ្ឋិតនៅក្នុងទ្រង់ សំរាប់នឹងសំរេចសេចក្ដីយុត្តិធម៌។
ទ្រង់តាំងឲ្យមានមេក្រសួងសឹកត្រួតលើបណ្តាជន ក៏ប្រមូលជនទាំងឡាយមកឯទ្រង់ នៅទីធ្លាត្រង់មាត់ទ្វារទីក្រុង មានបន្ទូលកំសាន្តចិត្តគេថា
ចំណែកគេ មានតែដៃខាងសាច់ឈាមប៉ុណ្ណោះ តែខាងយើងវិញ មានព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សំរាប់នឹងជួយ ហើយធ្វើចំបាំងជំនួសយើង ពួកបណ្តាជនក៏ផ្អែកចិត្តទៅលើព្រះបន្ទូលនៃហេសេគា ជាស្តេចយូដា។
ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់គង់នៅជាមួយនឹងយើងខ្ញុំ ព្រះនៃយ៉ាកុបជាទីពឹងជ្រកនៃយើងខ្ញុំ។ –បង្អង់
កាលណាស្តេចឡើងគង់នៅទីវិនិច្ឆ័យ នោះទ្រង់កំចាត់អស់ទាំងអំពើអាក្រក់ ដោយសារព្រះនេត្រទ្រង់។
ដ្បិតទ្រង់បានធ្វើជាទីមាំមួនដល់មនុស្សទាល់ក្រ គឺជាទីមាំមួនដល់មនុស្សកំសត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរាជាម្លប់បាំងកំដៅ ក្នុងកាលដែលខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច បានដូចជាមានព្យុះបក់ប៉ះនឹងជញ្ជាំង
ព្រះយេហូវ៉ាបានថ្កើងឡើងហើយ ដ្បិតទ្រង់គង់នៅស្ថានដ៏ខ្ពស់ ទ្រង់បានធ្វើឲ្យក្រុងស៊ីយ៉ូនមានពេញដោយសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត
ក្នុងកាលដែលព្រះអម្ចាស់ទ្រង់បានលាងជំរះគ្រឿងលាមករបស់ពួកស្រីៗក្រុងស៊ីយ៉ូនចេញ ហើយបានចំរាញ់សំអាតឈាមនៃក្រុងយេរូសាឡិមពីកណ្តាលទីក្រុងទៅ ដោយអំណាចនៃសេចក្ដីយុត្តិធម៌ នឹងអំណាចនៃភ្លើងឆេះបន្សុស
ឯពួកចៅហ្វាយនៃសាសន៍យូដា គេនឹងគិតក្នុងចិត្តថា ពួកក្រុងយេរូសាឡិមជាកំឡាំងរបស់គេ ដោយនូវព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃគេ
ដ្បិតព្រះអង្គ ដែលព្រះបានចាត់ឲ្យមក ទ្រង់មានបន្ទូលតាមព្រះបន្ទូលនៃព្រះ ពីព្រោះព្រះទ្រង់មិនប្រទានព្រះវិញ្ញាណមក ដោយមានកំរិតទេ
ខ្ញុំពុំអាចនឹងធ្វើការអ្វី ដោយខ្លួនខ្ញុំបានទេ ខ្ញុំជំនុំជំរះតាមដែលខ្ញុំឮ ហើយសេចក្ដីជំនុំជំរះរបស់ខ្ញុំក៏សុចរិត ពីព្រោះខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក។
ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសំដីនៃប្រាជ្ញាវាងវៃ ដោយសារព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសំដីនៃចំណេះចេះស្ទាត់ តាមព្រះវិញ្ញាណដដែល
ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់យាងទៅជាមួយនឹងឯង ដើម្បីច្បាំងនឹងពួកខ្មាំងសត្រូវជំនួសឯង ហើយនឹងជួយសង្គ្រោះឯងផង
តើអញមិនបានបង្គាប់ឯងទេឬអី ដូច្នេះចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង។