វេទនាដល់មកុដនៃសេចក្ដីអំនួត របស់ពួកប្រមឹកក្នុងពួកអេប្រាអិម ដែលគេយកជាទីអួត ហើយដល់ផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលំអដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល របស់ពួកអ្នកដែលស្រវឹងស្រាទំពាំងបាយជូរហើយ
អេសាយ 28:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលំអដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល នោះនឹងបានដូចជាផ្លែល្វាដែលទុំជាដំបូងមុនរដូវក្តៅ ដែលកាលណាគេក្រឡេកទៅឃើញ នោះក៏បេះមកដល់ដៃពមចូលទៅភ្លាម ព្រះគម្ពីរខ្មែរសាកល រីឯផ្កាដ៏ស្រស់ស្អាតនៃភាពរុងរឿងរបស់ពួកគេ ដែលកំពុងតែស្រពោន ដែលនៅលើកំពូលភ្នំនៃជ្រលងដ៏មានជីជាតិ នឹងបានដូចជាផ្លែល្វាទុំដើមរដូវនៅមុនរដូវក្ដៅ កាលណាគេឃើញវា នោះវាដល់ដៃគេភ្លាម ហើយគេក៏លេបវាបាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលម្អដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល នឹងបានដូចជាផ្លែល្វាដែលទុំដំបូងមុនរដូវក្តៅ កាលណាគេក្រឡេកទៅឃើញ នោះក៏បេះមកដល់ដៃពមចូលទៅភ្លាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯភួងផ្កាស្រពោនជាសម្ផស្សរបស់ក្រុងដែល ស្ថិតនៅពីលើវាលទំនាបដ៏សម្បូណ៌សប្បាយ ក៏ត្រូវវិនាស ដូចក្ដឹបឧទុម្ពរនៅដើមរដូវ ត្រូវគេបេះ ហើយទំពាលេបអស់ទៅ។ អាល់គីតាប រីឯភួងផ្កាស្រពោនជាសម្ផស្សរបស់ក្រុងដែល ស្ថិតនៅពីលើវាលទំនាបដ៏សម្បូណ៌សប្បាយ ក៏ត្រូវវិនាស ដូចក្ដឹបឧទុម្ពរនៅដើមរដូវ ត្រូវគេបេះ ហើយទំពាលេបអស់ទៅ។ |
វេទនាដល់មកុដនៃសេចក្ដីអំនួត របស់ពួកប្រមឹកក្នុងពួកអេប្រាអិម ដែលគេយកជាទីអួត ហើយដល់ផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលំអដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល របស់ពួកអ្នកដែលស្រវឹងស្រាទំពាំងបាយជូរហើយ
ដ្បិតមុនដែលកូននេះចេះហៅថា ឪអើយ ម៉ែអើយ នោះគេនឹងដឹកយកទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយនឹងរបឹបនៅស្រុកសាម៉ារី នាំទៅនៅចំពោះស្តេចស្រុកអាសស៊ើរហើយ។
ពីដើមអេប្រាអិមពោលឡើងកាលណា នោះមនុស្សក៏រន្ធត់ញាប់ញ័រ គេបានដំកើងខ្លួនឡើង ក្នុងពួកអ៊ីស្រាអែល តែកាលគេមានទោសពីដំណើរព្រះបាល នោះគេត្រូវស្លាប់វិញ
ទោះបើគេកើតផលជាបរិបូរ នៅក្នុងពួកបងប្អូនក៏ដោយ គង់តែនឹងមានខ្យល់ពីទិសខាងកើតបក់មក គឺជាខ្យល់នៃព្រះយេហូវ៉ា ដែលបក់មកពីទីរហោស្ថានដែរ នោះក្បាលទឹកគេនឹងរីងស្ងួត ហើយរន្ធទឹករបស់គេនឹងហួតហែងទៅ ខ្យល់នោះនឹងធ្វើទ្រព្យសម្បត្តិ ជាភាជនៈដ៏មានដំឡៃគ្រប់មុខបានទៅជារបឹបទាំងអស់
ឱអេប្រាអិមអើយ តើគួរឲ្យអញប្រោសដល់ឯងជាយ៉ាងណា ឱយូដាអើយ តើគួរឲ្យអញប្រោសដល់ឯងជាយ៉ាងណា ដ្បិតសេចក្ដីសប្បុរសរបស់ឯង នោះប្រៀបដូចជាពពកនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងបន្ទាន់
អេប្រាអិមត្រូវវាយហើយឫសរបស់គេបានក្រៀមទៅ គេនឹងមិនបង្កើតផលទៀតឡើយ អើ ទោះបើគេបង្កើតកូនបានដែរ គង់តែអញនឹងសំឡាប់កូនសំឡាញ់ ដែលចេញពីផ្ទៃគេមក
វរហើយខ្ញុំ ដ្បិតខ្ញុំដូចជានៅវេលាដែលបេះផ្លែរដូវក្តៅរួចហើយ គឺដូចជាបានប្រឡេះផ្លែទំពាំងបាយជូរជាន់ក្រោយអស់ហើយ គ្មានចង្កោមណាសល់ឲ្យបានស៊ីទេ ចិត្តខ្ញុំប្រាថ្នាចង់បានផ្លែល្វា ដែលទុំដើមរដូវ
អស់ទាំងបន្ទាយរបស់ឯងនឹងបានដូចជាដើមល្វា ដែលមានផ្លែទុំជាដំបូង បើអ្នកណាអង្រួន នោះផ្លែក៏ជ្រុះចូលក្នុងមាត់របស់អ្នកដែលស៊ី
ផ្កាយនៅលើមេឃក៏ធ្លាក់មកលើផែនដី ដូចជាដើមល្វាដែលត្រូវខ្យល់ធំ គ្រវាត់បណ្តាច់ផ្លែខ្ចីចោលចេញដែរ