ដូច្នេះ ចូរអ្នកផ្គាប់ផ្គុនទ្រង់ ហើយមានសេចក្ដីមេត្រីនឹងទ្រង់ចុះ នោះនឹងបានចំរើនប្រយោជន៍ដល់ខ្លួន
អេសាយ 27:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើពុំនោះ ឲ្យគេមកពឹងពាក់កំឡាំងអញវិញ ដើម្បីឲ្យបានជាមេត្រីនឹងអញ ចូរឲ្យគេជាមេត្រីនឹងអញចុះ ព្រះគម្ពីរខ្មែរសាកល បើមិនដូច្នោះទេ ឲ្យគេកាន់ខ្ជាប់នូវការការពាររបស់យើង ដើម្បីឲ្យគេបានបង្កើតសន្តិភាពជាមួយយើង។ ចូរឲ្យគេបង្កើតសន្តិភាពជាមួយយើងចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើពុំនោះ ឲ្យគេមកពឹងពាក់កម្លាំងយើងវិញ ដើម្បីឲ្យបានជាមេត្រីនឹងយើង ចូរឲ្យគេជាមេត្រីនឹងយើងចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើគេចូលមកជ្រកកោននឹងយើង ហើយចុះចូលសុំសេចក្ដីសុខសាន្តពីយើង នោះយើងនឹងផ្ដល់សេចក្ដីសុខសាន្តឲ្យគេ។ អាល់គីតាប បើគេចូលមកជ្រកកោននឹងយើង ហើយចុះចូលសុំសេចក្ដីសុខសាន្តពីយើង នោះយើងនឹងផ្ដល់សេចក្ដីសុខសាន្តឲ្យគេ។ |
ដូច្នេះ ចូរអ្នកផ្គាប់ផ្គុនទ្រង់ ហើយមានសេចក្ដីមេត្រីនឹងទ្រង់ចុះ នោះនឹងបានចំរើនប្រយោជន៍ដល់ខ្លួន
មើល ព្រះទ្រង់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ពីព្រោះព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាបទចំរៀងរបស់ខ្ញុំ គឺទ្រង់ដែលបានសង្គ្រោះខ្ញុំ
ដ្បិតទ្រង់បានធ្វើជាទីមាំមួនដល់មនុស្សទាល់ក្រ គឺជាទីមាំមួនដល់មនុស្សកំសត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរាជាម្លប់បាំងកំដៅ ក្នុងកាលដែលខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច បានដូចជាមានព្យុះបក់ប៉ះនឹងជញ្ជាំង
ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងតាំងឲ្យមានសេចក្ដីសុខសំរាប់យើងខ្ញុំ ដ្បិតអស់ទាំងការដែលយើងខ្ញុំធ្វើ នោះគឺជាទ្រង់ដែលបានសំរេចការនោះឲ្យយើងខ្ញុំ
តើអ្នកណាជាអ្នកខ្វាក់ បើមិនមែនជាអ្នកបំរើរបស់អញ ឬថ្លង់ ដូចជាអ្នកនាំដំណឹងដែលអញចាត់ប្រើ តើអ្នកណាខ្វាក់ភ្នែកដូចជាអ្នកដែលមេត្រីនឹងអញ ហើយខ្វាក់ដូចជាអ្នកបំរើរបស់ព្រះយេហូវ៉ា
សេចក្ដីសុចរិត នឹងអានុភាព នោះមាននៅក្នុងព្រះយេហូវ៉ាតែ១ទេ មនុស្សទាំងឡាយនឹងមកឯទ្រង់ ហើយអស់អ្នកដែលបានក្តៅក្រហាយនឹងទ្រង់ គេនឹងត្រូវខ្មាសវិញ
មានពរហើយ មនុស្សណាដែលប្រព្រឹត្តយ៉ាងនោះ ព្រមទាំងកូនមនុស្សណាដែលកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង គឺជាអ្នកដែលថែរក្សាថ្ងៃឈប់សំរាកឥតបង្អាប់ ហើយរក្សាដៃមិនឲ្យធ្វើការអាក្រក់ណាឡើយ
គឺអញដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង អញនឹងប្រោសគេឲ្យជា
ឥតមានអ្នកណាមួយដែលអំពាវនាវដល់ព្រះនាមទ្រង់ ឬដែលដាស់តឿនខ្លួនឯងឲ្យចាប់តោងទ្រង់ឡើង ដ្បិតទ្រង់បានគេចព្រះភក្ត្រចេញពីយើងខ្ញុំហើយ ក៏បានធ្វើឲ្យយើងខ្ញុំរលាយទៅ ដោយសារអំពើទុច្ចរិតរបស់យើងខ្ញុំផង។
ឱយេរូសាឡិម ក្រុងយេរូសាឡិម ជាទីក្រុងដែលសំឡាប់ពួកហោរា ហើយចោលថ្មទៅអស់អ្នក ដែលបានចាត់មកឯឯងអើយ តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងរាល់គ្នា ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប តែឯងមិនព្រមសោះនោះ
បើឃើញថាមិនបានទេ នោះទ្រង់នឹងចាត់រាជទូត ឲ្យទៅសើុបសួរពីកិច្ច ដែលចងស្ពានមេត្រីនឹងគ្នាជាយ៉ាងណា ក្នុងកាលដែលស្តេចនោះនៅឆ្ងាយនៅឡើយ
ឱឯង ឯងអើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្ដី ដែលសំរាប់ឲ្យឯងបានសុខសាន្តទៅអេះ ប៉ុន្តែឥឡូវនេះ សេចក្ដីទាំងនោះបានកំបាំងនឹងភ្នែកឯងហើយ
ដើម្បីឲ្យយើងរាល់គ្នា ដែលបានរត់មកចាប់កាន់សេចក្ដីសង្ឃឹម ដែលដាក់នៅមុខយើង ទុកជាទីជ្រកកោន បានសេចក្ដីកំឡាចិត្តឡើងជាខ្លាំង ដោយសារសេចក្ដីទាំង២មុខនេះដ៏មិនចេះប្រែប្រួល ដែលខាងឯសេចក្ដីទាំង២នោះ ព្រះទ្រង់កុហកពុំបានទេ
នោះពួកក្រុងគីបៀនក៏ចាត់គេមកឯយ៉ូស្វេ នៅទីដំឡើងត្រសាលត្រង់គីលកាល ជំរាបថា សូមកុំបង្អង់ដល់ពួកអ្នកបំរើរបស់លោកឡើយ សូមឡើងមកជាប្រញាប់ ដើម្បីនឹងជួយសង្គ្រោះយើងខ្ញុំផង ដ្បិតពួកស្ដេចសាសន៍អាម៉ូរីទាំងអស់ដែលនៅស្រុកភ្នំ គេបានប្រមូលគ្នាមកទាស់នឹងយើងខ្ញុំហើយ