ដូច្នេះ ដាវីឌក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់មក ចាប់តាំងពីស្ទឹងស៊ីហោររបស់ស្រុកអេស៊ីព្ទ រហូតដល់ទ្វារចូលស្រុកហាម៉ាត ដើម្បីនឹងយកហឹបនៃព្រះ ពីក្រុងគារយ៉ាត់-យារីមមក
អេសាយ 23:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទីក្រុងរបស់ឯងបានកំរៃ ដោយសារស្រូវពីស្រុកស៊ីហោរ ជាចំរូតនៃស្រុកក្បែរទន្លេធំ ដែលគេដឹកមកតាមផ្លូវសមុទ្រ ទីក្រុងនោះក៏ជាផ្សារសំរាប់គ្រប់ទាំងសាសន៍ ព្រះគម្ពីរខ្មែរសាកល ចំណូលរបស់នាងនៅលើទឹកដ៏ច្រើន គឺភោគផលពីស៊ីហោរ ជាចម្រូតនៃទន្លេនីល។ ទីរ៉ុសជាកន្លែងជួញដូរដល់ប្រជាជាតិនានា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងនៅលើមហាសាគរ ហើយកម្រៃរបស់អ្នក គឺជាស្រូវពីស្រុកស៊ីហោរ ជាចម្រូតតាមដងទន្លេនីល អ្នករាល់គ្នាជាឈ្មួញនៃសាសន៍ទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រុកស៊ីដូនបានប្រមូលភោគផលទាំងប៉ុន្មាន ដែលគេដាំនៅតាមដងទន្លេនីល ភោគសម្បត្តិរបស់ប្រជាជាតិទាំងឡាយ សុទ្ធតែនៅប្រមូលផ្ដុំក្នុងក្រុងស៊ីដូនទាំងអស់។ អាល់គីតាប អ្នកស្រុកស៊ីដូនបានប្រមូលភោគផលទាំងប៉ុន្មាន ដែលគេដាំនៅតាមដងទន្លេនីល ភោគសម្បត្តិរបស់ប្រជាជាតិទាំងឡាយ សុទ្ធតែនៅប្រមូលផ្ដុំក្នុងក្រុងស៊ីដូនទាំងអស់។ |
ដូច្នេះ ដាវីឌក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់មក ចាប់តាំងពីស្ទឹងស៊ីហោររបស់ស្រុកអេស៊ីព្ទ រហូតដល់ទ្វារចូលស្រុកហាម៉ាត ដើម្បីនឹងយកហឹបនៃព្រះ ពីក្រុងគារយ៉ាត់-យារីមមក
បណ្តាវាលតាមទន្លេ ហើយនៅមាត់ច្រាំង នឹងស្រែទាំងប៉ុន្មានដែលគេសាបព្រោះតាមមាត់ទន្លេ នោះនឹងក្រៀម ហើយផាត់បាត់ទៅ
តើអ្នកណាបានសំរេចនឹងធ្វើការនេះដល់ក្រុងទីរ៉ុស គឺជាក្រុងដែលធ្លាប់បំពាក់មកុដដល់គេ ហើយដែលពួកជំនួញសុទ្ធតែជាចៅហ្វាយ ហើយអ្នកជួញប្រែជាមនុស្សអ្នកធំនៅផែនដីនោះ
មានពរហើយ អ្នករាល់គ្នាដែលសាបព្រោះក្បែរគ្រប់ទាំងផ្លូវទឹក ហើយលែងគោ នឹងលា ឲ្យដើររកស៊ីតាមចិត្ត។
ចុះឥឡូវនេះ តើឯងមានការអ្វី បានជាទៅតាមផ្លូវទៅឯស្រុកអេស៊ីព្ទ ដោយប្រាថ្នាចង់ផឹកទឹកទន្លេស៊ីហោរដូច្នេះឬមានការអ្វីតាមផ្លូវទៅឯស្រុកអាសស៊ើរ ដើម្បីនឹងផឹកទឹកទន្លេនោះ
កាលទំនិញឯងបានចេញទៅតាមផ្លូវសមុទ្រ នោះឯងបានចំអែតដល់សាសន៍ជាច្រើន ឯងបានធ្វើឲ្យពួកស្តេចនៅផែនដីមានជាច្រើនឡើង ដោយសារទ្រព្យសម្បត្តិ នឹងទំនិញដ៏បរិបូររបស់ឯង
ឯងបានប្រមូលទ្រព្យសម្បត្តិ ហើយបានមាសប្រាក់ដាក់ក្នុងឃ្លាំង ដោយប្រាជ្ញា នឹងយោបល់របស់ឯង
ពីព្រោះឯងរាល់គ្នាបានយកប្រាក់នឹងមាសរបស់អញ ដឹកនាំប្រដាប់វិសេសរបស់អញ ទៅទុកនៅក្នុងវិហាររបស់ឯង
ដ្បិតស្រុកដែលឯងចូលទៅចាប់យកនោះ មិនមែនដូចជាស្រុកអេស៊ីព្ទ ដែលឯងទើបនឹងចេញមក ជាស្រុកដែលឯងបានសាបព្រោះ រួចបើកទំនប់ដោយជើង ឲ្យទឹកហូរស្រោច ដូចជានៅច្បារបន្លែនោះទេ
ចាប់តាំងពីស្ទឹងស៊ីហោ ដែលជាព្រំស្រុកអេស៊ីព្ទ រហូតដល់ព្រំក្រុងអេក្រុននៅខាងជើង ដែលរាប់ជាស្រុករបស់សាសន៍កាណាន មានមេសាសន៍ភីលីស្ទីន៥នាក់ជាអ្នកត្រួតត្រា គឺជាក្រុងកាសា១ ក្រុងអាសដូឌ១ ក្រុងអាសកាឡូន១ ក្រុងកាថ១ ក្រុងអេក្រុន១ ហើយនឹងស្រុករបស់សាសន៍អាវីម ដែលនៅខាងត្បូងនោះដែរ