ឪពុកយើងបានឲ្យយើងស្បថដោយថា មើល អញត្រូវស្លាប់ ចូរឯងកប់សពអញនៅក្នុងផ្នូររបស់អញ ដែលអញបានជីកសំរាប់អញនៅស្រុកកាណាន ដូច្នេះ សូមទ្រង់អនុញ្ញាតឲ្យយើងបានឡើងទៅ កប់ខ្មោចរបស់ឪពុកយើងឥឡូវ រួចយើងនឹងវិលត្រឡប់មកវិញ
អេសាយ 22:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងមានការអ្វីនៅទីនេះ តើមានញាតិសន្តានណានៅទីនេះ បានជាឯងធ្វើម៉ុងសំរាប់ខ្លួនដូច្នេះដូចជាអ្នកណាដែលធ្វើម៉ុងសំរាប់ខ្លួននៅលើទីខ្ពស់ គឺដាប់ទីលំនៅសំរាប់ខ្លួននៅក្នុងថ្ម ព្រះគម្ពីរខ្មែរសាកល ‘តើអ្នកមានការអ្វីនៅទីនេះ ហើយតើអ្នកមាននរណានៅទីនេះ បានជាអ្នកដាប់លុងផ្នូរសម្រាប់ខ្លួននៅទីនេះដូច្នេះ? អ្នកបានដាប់លុងផ្នូររបស់ខ្លួននៅកន្លែងខ្ពស់ គឺចាំងលំនៅសម្រាប់ខ្លួននៅក្នុងថ្ម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "អ្នកមានការអ្វីនៅទីនេះ? តើមានញាតិសន្តានណានៅទីនេះឬ បានជាអ្នកធ្វើម៉ុងសម្រាប់ខ្លួនដូច្នេះ ដូចជាអ្នកណាដែលធ្វើម៉ុងសម្រាប់ខ្លួននៅលើទីខ្ពស់ គឺដាប់ទីលំនៅសម្រាប់ខ្លួននៅក្នុងថ្ម? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកមានឋានៈអ្វី ជាពូជពង្សស្ដេចណា បានជាអ្នកហ៊ានជីកផ្នូរទុកនៅក្នុងវាំងដូច្នេះ? អ្នកដាប់ថ្មធ្វើផ្នូរទុកសម្រាប់ខ្លួន នៅលើទីខ្ពស់! អាល់គីតាប តើអ្នកមានឋានៈអ្វី ជាពូជពង្សស្ដេចណា បានជាអ្នកហ៊ានជីកផ្នូរទុកនៅក្នុងវាំងដូច្នេះ? អ្នកដាប់ថ្មធ្វើផ្នូរទុកសម្រាប់ខ្លួន នៅលើទីខ្ពស់! |
ឪពុកយើងបានឲ្យយើងស្បថដោយថា មើល អញត្រូវស្លាប់ ចូរឯងកប់សពអញនៅក្នុងផ្នូររបស់អញ ដែលអញបានជីកសំរាប់អញនៅស្រុកកាណាន ដូច្នេះ សូមទ្រង់អនុញ្ញាតឲ្យយើងបានឡើងទៅ កប់ខ្មោចរបស់ឪពុកយើងឥឡូវ រួចយើងនឹងវិលត្រឡប់មកវិញ
រីឯនៅគ្រាដែលអាប់សាឡំមគង់ព្រះជន្មនៅឡើយ នោះទ្រង់ធ្វើបង្គោលថ្ម១ ទុកនៅច្រកភ្នំនៃហ្លួងសំរាប់ជាទីរំឭក ដោយនឹកថា អញគ្មានកូនប្រុសដើម្បីនឹងបន្តឈ្មោះអញទេ ទ្រង់ក៏ដាក់ឈ្មោះថ្មនោះតាមនាមរបស់ទ្រង់ គេក៏ហៅថ្មនោះថា «ថ្មអាប់សាឡំម» ដរាបដល់សព្វថ្ងៃនេះ។
គេបញ្ចុះសព នៅក្នុងផ្នូររបស់ទ្រង់ ដែលបានដាប់ទុកសំរាប់ទ្រង់នៅក្នុងក្រុងដាវីឌ ក៏ដំកល់សពនៅទីដែលបានអប់ ហើយមានពេញដោយគ្រឿងក្រអូបផ្សេងៗ ដែលពួកផ្សំគ្រឿងក្រអូបបានធ្វើ តាមវិជ្ជារបស់គេ ហើយគេថ្វាយព្រះភ្លើងដល់ទ្រង់ ជាការយ៉ាងធំ។
នៅជាមួយពួកស្តេច នឹងពួកអ្នកប្រាជ្ញនៃលោកីយ ជាពួកអ្នកដែលបានសង់ទីសំងាត់សំរាប់ខ្លួន
ឯសពនៃអស់ទាំងស្តេចរបស់សាសន៍ទាំងប៉ុន្មាន សុទ្ធតែដេកនៅក្នុងទីរុងរឿងនាម៉ុងរបស់គេរៀងខ្លួន
តែឯងបានត្រូវបោះចោលចេញឆ្ងាយពីម៉ុងឯងទៅ ដូចជាមែកដែលគួរខ្ពើមវិញ គឺដូចជាអាវរបស់មនុស្សដែលត្រូវគេសំឡាប់ ជាអ្នកដែលត្រូវគេចាក់ទំលុះដោយដាវ ហើយក៏ចុះទៅដល់ថ្មនៅក្នុងរណ្តៅ ដូចជាខ្មោចដែលគេជាន់ឈ្លីដោយជើង
ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើអញធ្វើអ្វីនៅទីនេះឥឡូវ ដែលឃើញថា រាស្ត្រអញបានត្រូវយកចេញទៅ ដោយឥតថ្លៃដូច្នេះ ឯពួកអ្នកដែលឃុំគ្រងលើគេ ក៏ស្រែកគំហក ហើយរាល់តែថ្ងៃ នាមអញត្រូវប្រមាថជានិច្ច នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
ចូរក្រោកឡើង ហើយចេញទៅចុះ ដ្បិតនេះមិនមែនជាទីឲ្យឯងរាល់គ្នាបានសំរាកនៅទេ ដោយព្រោះសេចក្ដីស្មោកគ្រោកដែលបំផ្លាញ ដោយការបំផ្លាញយ៉ាងអាក្រក់
ហើយបញ្ចុះក្នុងផ្នូរថ្មី ដែលគាត់បានដាប់ក្នុងថ្ម កាលគាត់បានប្រមៀលថ្ម១យ៉ាងធំទៅបិទមាត់ផ្នូរហើយ នោះក៏ចេញទៅបាត់