រីឯដំណើរឯទៀតពីហេសេគា នឹងពីអំណាចទ្រង់ទាំងប៉ុន្មាន ហើយដែលទ្រង់បានធ្វើស្រះទឹក នឹងប្រឡាយបង្ហូរទឹកចូលមកក្នុងទីក្រុងជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
អេសាយ 22:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នាបានជីកស្រះទឹក នៅកណ្តាលកំផែងទាំង២ សំរាប់ទឹករបស់ស្រះចាស់ ប៉ុន្តែឯងមិនបានពឹងពាក់ដល់ព្រះដែលទ្រង់ធ្វើការទាំងនេះ ឬផ្អែកដល់ទ្រង់ដែលបានសំរេចការនេះជាយូរមកហើយនោះទេ។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាបានធ្វើអាងទឹកនៅចន្លោះកំពែងទាំងពីរ សម្រាប់ទឹករបស់ស្រះចាស់។ យ៉ាងណាមិញ អ្នករាល់គ្នាមិនបានរំពឹងមើលទៅព្រះអង្គដែលធ្វើការទាំងនោះ ក៏មិនបានសម្លឹងមើលទៅព្រះអង្គដែលរៀបគម្រោងការទាំងនោះតាំងពីយូរមកនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាបានជីកស្រះទឹក នៅកណ្ដាលកំផែងទាំងពីរ សម្រាប់ទឹករបស់ស្រះចាស់ ប៉ុន្តែ អ្នកមិនបានពឹងពាក់ដល់ព្រះដែលព្រះអង្គធ្វើការទាំងនេះ ឬផ្អែកដល់ព្រះអង្គដែលបានសម្រេចការនេះជាយូរមកហើយនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាជីកអាងទឹក នៅចន្លោះកំពែងទាំងពីរ ដើម្បីបង្ហូរទឹកពីស្រះចាស់មក។ ប៉ុន្តែ អ្នករាល់គ្នាពុំបាននឹកដល់ព្រះជាម្ចាស់ ដែលបានធ្វើការអស់ទាំងនេះទេ អ្នករាល់គ្នាពុំចាប់អារម្មណ៍នឹងព្រះអង្គ ដែលរៀបចំគម្រោងការនេះ តាំងពីយូរណាស់មកហើយ។ អាល់គីតាប អ្នករាល់គ្នាជីកអាងទឹក នៅចន្លោះកំពែងទាំងពីរ ដើម្បីបង្ហូរទឹកពីស្រះចាស់មក។ ប៉ុន្តែ អ្នករាល់គ្នាពុំបាននឹកដល់អុលឡោះ ដែលបានធ្វើការអស់ទាំងនេះទេ អ្នករាល់គ្នាពុំចាប់អារម្មណ៍នឹងទ្រង់ ដែលរៀបចំគម្រោងការនេះ តាំងពីយូរណាស់មកហើយ។ |
រីឯដំណើរឯទៀតពីហេសេគា នឹងពីអំណាចទ្រង់ទាំងប៉ុន្មាន ហើយដែលទ្រង់បានធ្វើស្រះទឹក នឹងប្រឡាយបង្ហូរទឹកចូលមកក្នុងទីក្រុងជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
វេលានោះពួកខ្មាំង ក៏បំបាក់ទំលាយកំផែងក្រុង១ដុំ រួចពួកទាហានទាំងអស់រត់ចេញទាំងយប់ តាមផ្លូវទ្វារដែលនៅកណ្តាលកំផែងទាំង២ ជិតច្បារស្តេច ទៅតាមផ្លូវស្រុកវាល ឯពួកខាល់ដេគេឡោមព័ទ្ធទីក្រុង
តែឥឡូវនេះវិញ អញបានរើសក្រុងយេរូសាឡិម ដើម្បីឲ្យឈ្មោះអញបាននៅទីនោះ ហើយអញបានរើសដាវីឌឲ្យបានគ្រប់គ្រងលើអ៊ីស្រាអែល ជារាស្ត្រអញ
បន្ទាប់នឹងគាត់មាននេហេមា កូនអាសប៊ូក ជានាយដំរួតឃុំបេត-ស៊ើរមួយចំហៀង គេបានជួសជុលរហូតដល់ទល់មុខនឹងផ្នូរដាវីឌ ហើយដល់ស្រះដែលគេបានជីក នឹងដល់ផ្ទះពួកមនុស្សខ្លាំងពូកែ
នៅគ្រានោះ មនុស្សទាំងពួងនឹងបែរជាមើលទៅ រកព្រះដែលបានបង្កើតខ្លួនមក ហើយភ្នែករបស់គេ នឹងមើលចំទៅឯព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
ក៏បានរាប់ចំនួនផ្ទះនៅក្រុងយេរូសាឡិម ហើយបានរុះផ្ទះយកថ្មទៅប៉ះកំផែងក្រុងឲ្យមាំមួនឡើង
វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ ហើយទុកចិត្តនឹងរទេះចំបាំង ដោយព្រោះគេមានជាច្រើន ហើយនឹងពលសេះផង ដោយព្រោះគេមានកំឡាំងណាស់ ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ឬស្វែងរកព្រះយេហូវ៉ាសោះ
តើឯងមិនបានឮថា អញបានគិតជាស្រេច នឹងធ្វើការទាំងប៉ុន្មាននេះ តាំងពីយូរមកហើយ ព្រមទាំងចាត់ចែងតាំងពីចាស់បុរាណផងទេឬអី ឥឡូវនេះ អញបានសំរេចការនេះហើយ គឺបានឲ្យឯងបំផ្លាញទីក្រុងមានកំផែងឲ្យទៅជាគំនរបំណែក
ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅអេសាយថា ចូរឯង នឹងស្អា-យ៉ាស៊ូប ជាកូនឯង ចេញទៅជួបនឹងអេហាសត្រង់ចុងប្រឡាយបង្ហូរទឹកមកដល់ស្រះខាងលើ តាមផ្លូវទៅឯទីវាលជាងប្រមោក
ឯខ្ញុំៗនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលទ្រង់លាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែទ្រង់
កាលសេដេគា ជាស្តេចយូដា នឹងពួកទាហានទាំងប៉ុន្មានបានឃើញគេ នោះក៏រត់ចេញពីទីក្រុងទៅទាំងយប់ តាមផ្លូវសួនច្បាររបស់ស្តេច ដែលចេញតាមទ្វារនៅកណ្តាលកំផែងទាំង២ ទ្រង់ចេញដំរង់ទៅឯស្រុកវាល
ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ