អ្នកចាំយាមក៏ស្រែកទូលដល់ស្តេច ទ្រង់មានបន្ទូលថា បើវាមកតែឯង នោះគឺវានាំដំណឹងមកហើយ អ្នកនោះមកកាន់តែជិតដល់
អេសាយ 21:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះអម្ចាស់ទ្រង់បានមានបន្ទូលមកខ្ញុំដូច្នេះថា ចូរទៅដាក់អ្នកល្បាតម្នាក់ឲ្យចាំយាម ឲ្យគេប្រាប់ហេតុការអ្វីដែលគេឃើញ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលនឹងខ្ញុំដូច្នេះថា៖ “ចូរទៅដាក់អ្នកយាមម្នាក់ ឲ្យគេប្រាប់អ្វីដែលគេឃើញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអម្ចាស់បានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ ចូរទៅដាក់អ្នកល្បាតម្នាក់ឲ្យចាំយាម ឲ្យគេប្រាប់ហេតុការណ៍អ្វីដែលគេឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: ចូរដាក់មនុស្សចាំឃ្លាំមើល ដើម្បីផ្ដល់ដំណឹងនូវអ្វីៗដែលគេមើលឃើញ។ អាល់គីតាប ដ្បិតអុលឡោះជាអម្ចាស់មានបន្ទូលមកខ្ញុំថា: ចូរដាក់មនុស្សចាំឃ្លាំមើល ដើម្បីផ្ដល់ដំណឹងនូវអ្វីៗដែលគេមើលឃើញ។ |
អ្នកចាំយាមក៏ស្រែកទូលដល់ស្តេច ទ្រង់មានបន្ទូលថា បើវាមកតែឯង នោះគឺវានាំដំណឹងមកហើយ អ្នកនោះមកកាន់តែជិតដល់
ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង គេប្រទះនឹងខ្ញុំ ហើយខ្ញុំសួរគេថា អ្នករាល់គ្នាបានឃើញព្រះអង្គដែល ដួងចិត្តខ្ញុំស្រឡាញ់ឬទេ
ឱក្រុងយេរូសាឡិមអើយ អញបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ឬថ្ងៃផង ឯងរាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំឲ្យនៅស្ងៀមឡើយ
កូនមនុស្សអើយ អញបានតាំងឯងឲ្យជាអ្នកយាម ដល់ពូជពង្សអ៊ីស្រាអែល ដូច្នេះ ត្រូវឲ្យឯងស្តាប់ពាក្យពីមាត់អញ រួចទៅប្រាមប្រាប់គេឲ្យអញផង