កូនរបស់គូស គឺសេបា ហាវីឡា សាប់តា រ៉ាម៉ា នឹងសាប់តិកា កូនរបស់រ៉ាម៉ា គឺសេបា នឹងដេដាន់
អេសាយ 21:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរស្រុកនៃពួកអារ៉ាប់។ ឱពួកសាសន៍ដេដាន់ ដែលធ្វើដំណើរដង្ហែគ្នាអើយ ពួកឯងនឹងស្នាក់នៅក្នុងដងព្រៃនៅស្រុកអារ៉ាប់ ព្រះគម្ពីរខ្មែរសាកល នេះជាទំនាយស្ដីអំពីអារ៉ាប៊ី: ក្បួនឈ្មួញនៃជនជាតិដេដាន់អើយ អ្នករាល់គ្នានឹងស្នាក់នៅពេលយប់ក្នុងព្រៃនៅអារ៉ាប៊ី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរស្រុកនៃពួកអារ៉ាប់។ ឱពួកសាសន៍ដេដាន់ ដែលធ្វើដំណើរដង្ហែគ្នាអើយ ពួកអ្នកនឹងស្នាក់នៅក្នុងដងព្រៃនៅស្រុកអារ៉ាប់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីប្រកាសស្ដីអំពីស្រុកអារ៉ាប់។ ជនជាតិដេដាន់ដែលធ្វើដំណើរជាក្រុមៗអើយ នៅពេលយប់ ចូរនាំគ្នាស្នាក់នៅតាមគុម្ពោត ក្នុងស្រុកអារ៉ាប់នេះហើយ! អាល់គីតាប សេចក្ដីប្រកាសស្ដីអំពីស្រុកអារ៉ាប់។ ជនជាតិដេដាន់ដែលធ្វើដំណើរជាក្រុមៗអើយ នៅពេលយប់ ចូរនាំគ្នាស្នាក់នៅតាមគុម្ពោត ក្នុងស្រុកអារ៉ាប់នេះហើយ! |
កូនរបស់គូស គឺសេបា ហាវីឡា សាប់តា រ៉ាម៉ា នឹងសាប់តិកា កូនរបស់រ៉ាម៉ា គឺសេបា នឹងដេដាន់
ឯយ៉ុកសានគាត់បង្កើតបានសេបានឹងដេដាន់ ឯកូនចៅដាន់ គឺពួកអាសស៊ើរ ពួកលេទូស នឹងពួកលេវមី
ក្រៅពីនោះ មានមាសដែលមកដោយសារពួកអ្នកលក់ដូរ នឹងការជំនួញ ហើយពីអស់ទាំងស្តេចស្រុកអារ៉ាប់ នឹងពួកចៅហ្វាយស្រុកទាំងប៉ុន្មានថែមទៀត
ឯកូនរបស់កិទូរ៉ា ជាប្រពន្ធចុងរបស់អ័ប្រាហាំនាងបង្កើតបានស៊ីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ នឹងស៊ូអា ឯកូនរបស់យ៉ុកសាន គឺសេបា នឹងដេដាន់
កូនរបស់គូស គឺសេបា ហាវីឡា សាបតា រ៉ាម៉ា នឹងសាប់តិកា កូនរបស់រ៉ាម៉ា គឺសេបា នឹងដេដាន់
ក្រុងនោះនឹងគ្មានអ្នកណានៅតទៅទៀតឡើយ ក៏មិនដែលមានអ្នកណាអាស្រ័យនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ ទោះទាំងសាសន៍អារ៉ាប់ គេក៏មិនដំឡើងត្រសាលនៅទីនោះ ហើយពួកគង្វាលក៏មិននាំហ្វូងសត្វរបស់គេទៅដេកនៅទីនោះដែរ
អ្នកយាមក៏ឆ្លើយតបថា ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ បើឯងចង់ដឹង ចូរសួរចុះ ចូរត្រឡប់មកវិញ ចូរមកចុះ។
ឱពួកអ្នកដែលអាស្រ័យនៅស្រុកដេដាន់អើយ ចូររត់ទៅ ចូរបែរខ្នងចុះ ត្រូវឲ្យទៅជ្រកនៅរអាងយ៉ាងជ្រៅទៅ ដ្បិតអញនឹងនាំសេចក្ដីអន្តរាយរបស់អេសាវមកលើគេ គឺជាវេលាដែលអញនឹងធ្វើទោសដល់គេ
ពួកស្រុកដេដាន់ជាអ្នកជំនួញនឹងឯង ដៃឯងបានលក់ដូរនៅកោះជាច្រើន ហើយគេបានដឹកភ្លុក នឹងឈើគ្រញូងមកឲ្យឯងវិញ
ដ្បិតនាងហាការទុកដូចជាភ្នំស៊ីណាយ នៅស្រុកអារ៉ាប់ ហើយក៏ត្រូវនឹងក្រុងយេរូសាឡិមសព្វថ្ងៃនេះ ជាក្រុងដែលជាប់បំរើជាមួយនឹងកូនចៅផង