នៅពេលល្ងាច គេនឹងមានចិត្តស្លុតស្លាំង ហើយវេលាព្រឹកមិនទាន់ភ្លឺនៅឡើយ នោះគេនឹងបាត់ទៅ នេះហើយជាសំណងសងដល់ពួកអ្នកដែលរឹបជាន់យើង ហើយជាចំណែករបស់ពួកអ្នកដែលប្លន់យើង។
អេសាយ 21:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកយាមក៏ឆ្លើយតបថា ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ បើឯងចង់ដឹង ចូរសួរចុះ ចូរត្រឡប់មកវិញ ចូរមកចុះ។ ព្រះគម្ពីរខ្មែរសាកល អ្នកយាមឆ្លើយថា៖ “ពេលព្រឹកកំពុងតែមក ហើយពេលយប់ក៏មកទៀតដែរ។ បើអ្នកចង់សួរ ចូរសួរចុះ! ចូរត្រឡប់មកទៀតចុះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកយាមក៏ឆ្លើយតបថា៖ ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ បើអ្នកចង់ដឹង ចូរសួរចុះ ចូរត្រឡប់មកវិញ ចូរមកចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកយាមតបមកវិញថា: ជិតភ្លឺហើយ ប៉ុន្តែ នៅតែយប់ដដែល។ ប្រសិនបើអ្នករាល់គ្នាចង់បានចម្លើយ ចូរវិលមកសួរម្ដងទៀតចុះ។ អាល់គីតាប អ្នកយាមតបមកវិញថា: ជិតភ្លឺហើយ ប៉ុន្តែ នៅតែយប់ដដែល។ ប្រសិនបើអ្នករាល់គ្នាចង់បានចម្លើយ ចូរវិលមកសួរម្ដងទៀតចុះ។ |
នៅពេលល្ងាច គេនឹងមានចិត្តស្លុតស្លាំង ហើយវេលាព្រឹកមិនទាន់ភ្លឺនៅឡើយ នោះគេនឹងបាត់ទៅ នេះហើយជាសំណងសងដល់ពួកអ្នកដែលរឹបជាន់យើង ហើយជាចំណែករបស់ពួកអ្នកដែលប្លន់យើង។
នេះសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។ មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា អ្នកយាមអើយ តើយប់យ៉ាងណាទៅ អ្នកយាមអើយ តើយប់យ៉ាងណាទៅ
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរស្រុកនៃពួកអារ៉ាប់។ ឱពួកសាសន៍ដេដាន់ ដែលធ្វើដំណើរដង្ហែគ្នាអើយ ពួកឯងនឹងស្នាក់នៅក្នុងដងព្រៃនៅស្រុកអារ៉ាប់
ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ
ចូរសំឡាប់អស់ទាំងគោរបស់គេ ឲ្យវាចុះទៅឯទីសំឡាប់ចុះ វរដល់គេ ដ្បិតថ្ងៃកំណត់របស់គេបានមកដល់ហើយ គឺជាវេលាធ្វើទោសដល់គេ
ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញទេតើ ចូរឲ្យឯងរាល់គ្នាបែរមក ចូរបែរមកពីផ្លូវអាក្រក់របស់ខ្លួនចុះ ដ្បិតឱពួកវង្សអ៊ីស្រាអែលអើយ ហេតុអ្វីបានជាចង់ស្លាប់
មើលន៏ ថ្ងៃដល់ហើយ មើល កំពុងតែមកកំណត់បានចេញបំព្រាងមកហើយ ឯដំបង បានបែកផ្កា សេចក្ដីអំនួតបានប៉ិចឡើង
ពេលវេលាបានមកដល់ ថ្ងៃកាន់តែជិតហើយ កុំបីឲ្យអ្នកដែលទទួលបញ្ចាំ បានអរសប្បាយ ឬអ្នកដែលលក់បញ្ចាំឲ្យគេ បានស្តាយឡើយ ដ្បិតសេចក្ដីក្រោធបានមកលើអស់ទាំងពួកកកកុញនេះហើយ
នេះជាការជាក់ស្តែងរបស់អូបាឌា។ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលពីដំណើរសាសន៍អេដំមដូច្នេះ យើងបានឮដំណឹងមកពីព្រះយេហូវ៉ា ហើយមានទូត១បានចាត់ឲ្យមកនៅកណ្តាលសាសន៍ទាំងប៉ុន្មានដោយពាក្យថា ចូរឯងរាល់គ្នាប្រុងប្រៀបឡើង យើងនឹងលើកគ្នាឡើងទៅច្បាំងនឹងគេ