ខាងឯមនុស្សមានប្រាជ្ញា នោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើ ដើម្បីឲ្យបានឃ្លាតចេញពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ដែលនៅខាងក្រោម។
អេសាយ 14:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្ថានឃុំព្រលឹងមនុស្សស្លាប់នៅខាងក្រោម មានសេចក្ដីរំជួលដោយព្រោះឯង ដើម្បីនឹងទទួលឯងក្នុងកាលដែលឯងទៅដល់ ក៏ដាស់ពួកមនុស្សស្លាប់ឡើង ដោយព្រោះឯង គឺទាំងពួកអ្នកធំនៅផែនដីផង ក៏បានឲ្យអស់ទាំងស្តេចនៃសាសន៍ទាំងប៉ុន្មាន ក្រោកពីបល្ល័ង្ករបស់គេ ព្រះគម្ពីរខ្មែរសាកល ស្ថានមនុស្សស្លាប់នៅខាងក្រោមក៏រំភើបដោយសារតែអ្នក គឺរំភើបនឹងជួបអ្នកពេលអ្នកមកដល់ វាដាស់ព្រលឹងមនុស្សស្លាប់ជាអ្នកដឹកនាំទាំងអស់នៅលើផែនដីឲ្យភ្ញាក់ឡើងដើម្បីទទួលអ្នក វាឲ្យអស់ទាំងស្ដេចនៃប្រជាជាតិនានាក្រោកឡើងពីបល្ល័ង្ករបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្ថានឃុំព្រលឹងមនុស្សស្លាប់នៅខាងក្រោម មានសេចក្ដីរំជួលដោយព្រោះអ្នក ដើម្បីនឹងទទួលអ្នកក្នុងកាលដែលអ្នកទៅដល់ ក៏ដាស់ពួកមនុស្សស្លាប់ឡើង ដោយព្រោះអ្នក គឺទាំងពួកអ្នកធំនៅផែនដីផង ក៏បានឲ្យអស់ទាំងស្តេចនៃសាសន៍ទាំងប៉ុន្មាន ក្រោកពីបល្ល័ង្ករបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចកំណាចអើយ! ក្នុងស្ថានមច្ចុរាជ ក៏មានភាពជ្រួលជ្រើម រង់ចាំទទួលអ្នកដែរ មច្ចុរាជដាស់វិញ្ញាណក្ខ័ន្ធអ្នកធំទាំងអស់ គឺដាស់វិញ្ញាណក្ខ័ន្ធស្ដេចទាំងប៉ុន្មាន របស់ប្រជាជាតិនានា ឲ្យងើបពីបល្ល័ង្ករបស់ខ្លួនដែរ។ អាល់គីតាប ស្ដេចកំណាចអើយ! ក្នុងនរ៉កា ក៏មានភាពជ្រួលជ្រើម រង់ចាំទទួលអ្នកដែរ មច្ចុរាជដាស់ព្រលឹងអ្នកធំទាំងអស់ គឺដាស់ព្រលឹងស្ដេចទាំងប៉ុន្មាន របស់ប្រជាជាតិនានា ឲ្យងើបពីបល្ល័ង្ករបស់ខ្លួនដែរ។ |
ខាងឯមនុស្សមានប្រាជ្ញា នោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើ ដើម្បីឲ្យបានឃ្លាតចេញពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ដែលនៅខាងក្រោម។
ដូច្នេះ ស្ថានឃុំព្រលឹងមនុស្សស្លាប់បានរីកធំឡើង ព្រមទាំងហាមាត់ជាធំហួសប្រមាណ ឯពួករុងរឿងឧត្តម ពួកណែនណាន់តាន់តាប់ ពួកអ៊ឹកធឹក នឹងពួកអ្នកដែលរីករាយសប្បាយក្នុងពួកគេ ក៏ចុះទៅឯស្ថាននោះ
ចូររត់ពីកណ្តាលក្រុងបាប៊ីឡូនទៅ ហើយចេញពីស្រុករបស់ពួកខាល់ដេឲ្យផុត ឲ្យបានដូចជាពពែឈ្មោលដែលនាំមុខហ្វូងចុះ
នោះអញនឹងទំលាក់ឯងទៅជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដល់ពួកមនុស្សពីបុរាណ ហើយនឹងឲ្យឯងនៅទីជំរៅបំផុតនៃផែនដី ជាកន្លែងស្ងាត់ជ្រងំពីយូរមកហើយ គឺឲ្យនៅជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដើម្បីមិនឲ្យមានអ្នកណានៅក្នុងឯងទៀតឡើយ តែអញនឹងបំរុងទុកសិរីល្អ សំរាប់ស្ថានរបស់មនុស្សរស់វិញ