ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 13:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​នឹង​មាន​តែ​សត្វ​ដែល​នៅ​ទី​រហោ‌ស្ថាន​បាន​ដេក​នៅ​ទី​នោះ​វិញ ឯ​ផ្ទះ​គេ​នឹង​មាន​ពេញ​ដោយ​សំឡេង​សត្វ​យំ សត្វ​អូសទ្រីច​នឹង​អាស្រ័យ​នៅ ហើយ​ពពែ​ព្រៃ​នឹង​លោត‌កញ្ឆេង​នៅ​ទី​នោះ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ផ្ទុយទៅវិញ សត្វព្រៃនៅទីរហោស្ថាន​នឹង​ដេក​នៅ​ទីនោះ សត្វព្រៃដែលគ្រហឹម​នឹង​ពេញ​ក្នុង​ផ្ទះ​ពួកគេ អូទ្រីស​នឹង​រស់នៅ​ទីនោះ ពពែព្រៃ​នឹង​លោតកញ្ឆេង​នៅ​ទីនោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​នឹង​មាន​តែ​សត្វ​ដែល​នៅ​ទី​រហោ‌ស្ថាន បាន​ដេក​នៅ​ទី​នោះ​វិញ ឯ​ផ្ទះ​គេ​នឹង​មាន​ពេញ​ដោយ​សំឡេង​សត្វ​យំ សត្វ​អូទ្រុស​នឹង​អាស្រ័យ​នៅ ហើយ​ពពែ​ព្រៃ​នឹង​លោត​កញ្ឆេង​នៅ​ទី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​តែ​សត្វ​ព្រៃ​ប៉ុណ្ណោះ​ដែល​នឹង​នាំ​គ្នា​មក ស្នាក់​អាស្រ័យ​នៅ មាន​សត្វ​ទីទុយ​នាំ​គ្នា​មក​ធ្វើ​សំបុក​នៅ​តាម​ផ្ទះ សត្វ​ត្មាត​នាំ​គ្នា​មក​រស់​នៅ សត្វ​ពពែ​ព្រៃ​នាំ​គ្នា​មក​លោត​លេង។

សូមមើលជំពូក

អាល់គីតាប

មាន​តែ​សត្វ​ព្រៃ​ប៉ុណ្ណោះ​ដែល​នឹង​នាំ​គ្នា​មក ស្នាក់​អាស្រ័យ​នៅ មាន​សត្វ​ទីទុយ​នាំ​គ្នា​មក​ធ្វើ​សំបុក​នៅ​តាម​ផ្ទះ សត្វ​ត្មាត​នាំ​គ្នា​មក​រស់​នៅ សត្វ​ពពែ​ព្រៃ​នាំ​គ្នា​មក​លោត​លេង។

សូមមើលជំពូក



អេសាយ 13:21
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​បំផ្លាស់​ទី​នោះ​ឲ្យ​ទៅ​ជា​លំនៅ​របស់​សត្វ​ប្រមា ហើយ​ជា​ត្រពាំង​ទឹក អញ​ក៏​នឹង​បោស​ដោយ​អំបោស​ជា​ការ​បំផ្លាញ។


មើល​ន៏ ស្រុក​របស់​សាសន៍​ខាល់ដេ ពួក​នោះ​មិន​មែន​ជា​សាសន៍​ណា​ទេ ទាល់​តែ​ពួក​អាសស៊ើរ​បាន​តាំង​នគរ​ឡើង ឲ្យ​ពួក​អ្នក​ដែល​នៅ​ទី​រហោ‌ស្ថាន​នោះ គេ​បាន​ដំឡើង​ប៉ម​របស់​គេ ហើយ​បាន​រំលំ​អស់​ទាំង​ដំណាក់​នៃ​ក្រុង​ទីរ៉ុស ទាំង​បំផ្លាញ​អស់​រលីង​ទៅ


ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​ទៅ​ជា​គំនរ​ថ្ម ឲ្យ​ទី​ក្រុង​មាន​បន្ទាយ​ទៅ​ជា​ធារ​បំណែក ឲ្យ​ទី​មាំ‌មួន​របស់​សាសន៍​ដទៃ​បាន​លែង​ធ្វើ​ជា​ទី​ក្រុង​រៀង​ត​ទៅ ហើយ​ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ


ពី​ព្រោះ​ព្រះ‌រាជ‌វាំង​នឹង​ត្រូវ​ចោល​ស្ងាត់ ហើយ​ទី​ក្រុង​ដែល​មាន​មនុស្ស​ណែន‌ណាន់​នឹង​ត្រូវ​ចោល​ទទេ ឯ​បន្ទាយ នឹង​ប៉ម​ចាំ​យាម នោះ​នឹង​បាន​សំរាប់​ជា​រូង​នៅ​ជា​ដរាប គឺ​ជា​ទី​សប្បាយ​ដល់​លា​ព្រៃ ហើយ​ជា​វាល​ស្មៅ​សំរាប់​ហ្វូង​សត្វ។


ហេតុ​នោះ សត្វ​ព្រៃ​នៅ​ទី​ស្ងាត់ ហើយ​ចចក​នឹង​អាស្រ័យ​នៅ​ទី​នោះ ព្រម​ទាំង​សត្វ​អូសទ្រីច​ផង ឥត​មាន​មនុស្ស​ណា​នៅ​ស្រុក​នោះ​ជា​ដរាប​ត​ទៅ ក៏​នឹង​គ្មាន​អ្នក​ណា​នៅ​គ្រប់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ​ដែរ


អូសទ្រីច​១ ខ្លែង‌ស្រាក​១ រំពេ​១ ហើយ​នឹង​អក​តាម​ពូជ​វា


ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​នឹង​សោយ​សោក ហើយ​ទ្រហោ​យំ ខ្ញុំ​នឹង​ដើរ​ដោយ​ជើង​ទទេ ហើយ​កាយ​អាក្រាត ខ្ញុំ​នឹង​ស្រែក​លូ​ដូច​ជា​ស្វាន ហើយ​នឹង​យំ​រងំ​ដូច​ជា​អូសទ្រីច


អស់​ទាំង​ហ្វូង​សត្វ​នឹង​ដេក​នៅ​កណ្តាល​នោះ ព្រម​ទាំង​សត្វ​គ្រប់​ពូជ​ទាំង​អស់ ទាំង​ស្មោញ នឹង​ខ្វែក នឹង​ទំ​លើ​ក្បាល​សសរ នឹង​ឮ​សំឡេង​វា​យំ​ត្រង់​អស់​ទាំង​បង្អួច ហើយ​នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ខូច​បង់​ទទេ ដ្បិត​ឈើ​តាត្រៅ​ដែល​ស្រោប​ជញ្ជាំង​ត្រូវ​គាស់​បើក​ទាំង​អស់


ទេវតា​នោះ​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ​បាន​រលំ​ហើយ បាន​រលំ​ហើយ ក៏​ត្រឡប់​ជា​លំនៅ​នៃ​ពួក​អារក្ស ជា​កន្លែង​របស់​អស់​ទាំង​វិញ្ញាណ​អសោចិ៍ នឹង​អស់​ទាំង​សត្វ​ស្លាប​អសោចិ៍​គួរ​ខ្ពើម