ចូរមើលទៅគ្រប់ទាំងមនុស្សឆ្មើងឆ្មៃ ហើយបន្ទាបគេ ចូរជាន់ឈ្លីពួកមនុស្សអាក្រក់នៅកន្លែងដែលគេឈរតែម្តង
អេសាយ 13:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងធ្វើទោសដល់លោកីយ ដោយព្រោះអំពើអាក្រក់របស់គេ ព្រមទាំងមនុស្សដែលប្រព្រឹត្តបទអាក្រក់ ដោយព្រោះអំពើទុច្ចរិតរបស់គេផង អញនឹងបំបាត់សេចក្ដីឆ្មើងឆ្មៃរបស់ពួកអំនួត ហើយនឹងបន្ទាបបន្ថោកឫកខ្ពស់ របស់មនុស្សកាចអាក្រក់ ព្រះគម្ពីរខ្មែរសាកល យើងនឹងដាក់ទោសពិភពលោក ដោយព្រោះការអាក្រក់របស់ពួកគេ យើងនឹងដាក់ទោសមនុស្សអាក្រក់ ដោយព្រោះសេចក្ដីទុច្ចរិតរបស់ពួកគេ; យើងនឹងកម្ចាត់អំនួតរបស់មនុស្សក្អេងក្អាង ហើយបន្ទាបភាពព្រហើនរបស់មនុស្សកាចសាហាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងធ្វើទោសដល់លោកីយ ដោយព្រោះអំពើអាក្រក់របស់គេ ព្រមទាំងមនុស្សដែលប្រព្រឹត្តបទអាក្រក់ ដោយព្រោះអំពើទុច្ចរិតរបស់គេដែរ យើងនឹងបំបាត់សេចក្ដីឆ្មើងឆ្មៃរបស់ពួកអំនួត ហើយនឹងបន្ទាបបន្ថោកឫកខ្ពស់ របស់មនុស្សកាចអាក្រក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងដាក់ទោសមនុស្សលោក ព្រោះតែអំពើអាក្រក់ដែលគេប្រព្រឹត្ត យើងនឹងដាក់ទោសមនុស្សពាល ព្រោះតែកំហុសរបស់គេ យើងនឹងបំបាក់ អំនួតរបស់មនុស្សអួតអាង ហើយបង្ក្រាប ចិត្តព្រហើនរបស់មនុស្សឃោរឃៅ។ អាល់គីតាប យើងនឹងដាក់ទោសមនុស្សលោក ព្រោះតែអំពើអាក្រក់ដែលគេប្រព្រឹត្ត យើងនឹងដាក់ទោសមនុស្សពាល ព្រោះតែកំហុសរបស់គេ យើងនឹងបំបាក់ អំនួតរបស់មនុស្សអួតអាង ហើយបង្ក្រាប ចិត្តព្រហើនរបស់មនុស្សឃោរឃៅ។ |
ចូរមើលទៅគ្រប់ទាំងមនុស្សឆ្មើងឆ្មៃ ហើយបន្ទាបគេ ចូរជាន់ឈ្លីពួកមនុស្សអាក្រក់នៅកន្លែងដែលគេឈរតែម្តង
មើល ពួកមនុស្សសុចរិតនឹងទទួលបានរង្វាន់នៅផែនដីទៅហើយ ចុះឯមនុស្សអាក្រក់ នឹងមនុស្សមានបាប តើនឹងទទួលសំណងលើសជាងអំបាលម៉ានទៅ។
ឯការកោតខ្លាចដល់ព្រះយេហូវ៉ា នោះឈ្មោះថា ស្អប់ដល់សេចក្ដីអាក្រក់ ចំណែកការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ ហើយនឹងមាត់ពោលពាក្យវៀច នោះអញក៏ស្អប់ណាស់
គឺនឹងជំនុំជំរះពួកទ័លក្រ ដោយសេចក្ដីសុចរិត ហើយសំរេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង
ចូរចាត់ចែងការសំឡាប់ពួកកូន ដោយព្រោះអំពើទុច្ចរិតរបស់ឪពុកវា ដើម្បីកុំឲ្យវាតាំងខ្លួនឡើងធ្វើជាម្ចាស់ផែនដីទៀត ហើយសង់ទីក្រុងឲ្យពេញពាសក្នុងលោកីយឡើយ
ព្រះយេហូវ៉ាទ្រង់បានបំបាក់ដំបងរបស់មនុស្សអាក្រក់ នឹងដំបងពេជ្រនៃអ្នកគ្រប់គ្រងហើយ
ឫកខ្ពស់របស់មនុស្សនឹងត្រូវបន្ទាបចុះ ហើយចិត្តឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបង្អោនទាបវិញ នៅគ្រានោះមានតែព្រះយេហូវ៉ា១អង្គប៉ុណ្ណោះទេ ដែលនឹងបានដំកើងឡើង
ដ្បិតនឹងមានថ្ងៃ១របស់ព្រះយេហូវ៉ានៃពួកពលបរិវារមកលើគ្រប់ទាំងឫកខ្ពស់ នឹងចិត្តឆ្មើងឆ្មៃ ព្រមទាំងលើគ្រប់ទាំងអស់ដែលបានលើកឡើងផង ហើយនោះនឹងត្រូវបន្ទាបចុះវិញ
នោះសណ្ឋានខ្ពស់របស់មនុស្ស នឹងត្រូវបង្អោនទាប ឯសេចក្ដីឆ្មើងឆ្មៃរបស់មនុស្សក៏នឹងត្រូវបន្ទាបចុះ នៅគ្រានោះ នឹងមានតែព្រះយេហូវ៉ា១អង្គប៉ុណ្ណោះទេ ដែលនឹងបានដំកើងឡើង
នោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានបើកសំដែងអង្គទ្រង់នៅត្រចៀកខ្ញុំថា ពិតប្រាកដជាសេចក្ដីទុច្ចរិតនេះ នឹងមិនបានអត់ទោសឲ្យឯងរាល់គ្នាឡើយ ដរាបដល់ឯងរាល់គ្នាស្លាប់បង់ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។
គឺព្រះយេហូវ៉ានៃពួកពលបរិវារដែលបានសំរេចនឹងធ្វើការនេះទេ ដើម្បីនឹងបង្អាប់សេចក្ដីអំនួតរបស់គ្រប់ទាំងការរុងរឿងឧត្តម ហើយនឹងបន្ទាបបណ្តាសក្តិទាំងប៉ុន្មានដែលនៅផែនដីផង
នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់នឹងផ្ចាញ់ផ្ចាលនៅលើមេឃ ចំពោះពួកពលបរិវារនៃស្ថានខ្ពស់ ព្រមទាំងពួកស្តេចនៃលោកីយនៅផែនដីដែរ
ហេតុនោះនឹងមានសាសន៍១ដែលមានកំឡាំងខ្លាំង គេនឹងសរសើរដំកើងទ្រង់ ទីក្រុងរបស់នគរគួរស្ញែងខ្លាចទាំងប៉ុន្មាន គេនឹងភ័យញ័រចំពោះទ្រង់
ទ្រង់នឹងបន្ទាបសូររបស់ពួកសាសន៍ដទៃនោះ ដូចជាចំហាយក្តៅនៅកន្លែងហួតហែង ហើយដូចជាកំដៅបានអន់ថយដោយសារម្លប់ពពក នោះបទច្រៀងជ័យរបស់ពួកគួរស្ញែងខ្លាចនឹងត្រូវអន់ទៅដូច្នោះដែរ។
ដ្បិតមើល ព្រះយេហូវ៉ាទ្រង់យាងចេញពីស្ថានរបស់ទ្រង់មក ដើម្បីនឹងសំរេចទោសដល់មនុស្សនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯដី នឹងបើកបង្ហាញឈាមគេឲ្យឃើញ ឥតគ្របបាំងមនុស្សដែលត្រូវគេសំឡាប់ទៀតឡើយ។
ពីព្រោះមនុស្សដែលគួរស្ញែងខ្លាចបានសូន្យបាត់ទៅ ហើយក៏លែងមានមនុស្សចំអកមើលងាយ ឯពួកមនុស្សដែលរកតែឱកាសនឹងធ្វើការទុច្ចរិត គេនឹងត្រូវកាត់ចេញអស់រលីង
ប៉ុន្តែពួកខ្មាំងសត្រូវដ៏មានច្រើនក្រៃលែងរបស់ឯង នឹងដូចជាផង់ធូលីដី ហើយពួកគួរស្ញែងខ្លាចដ៏មានច្រើនក្រៃលែង គេនឹងដូចជាអង្កាមដែលកន្លងបាត់ទៅ អើ ការនោះនឹងកើតមកភ្លាម១រំពេចផង
វេទនាដល់មនុស្សអាក្រក់ គេនឹងត្រូវសេចក្ដីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះនឹងបានសងដល់គេវិញ
មនុស្សជាន់ទាបត្រូវឱនចុះ ហើយមនុស្សជាន់ខ្ពស់ក៏ត្រូវបន្ទាបដែរ ឯភ្នែករបស់អ្នកមានឫកខ្ពស់នឹងត្រូវសំយុងជ្រប់
គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ហើយនឹងអំពើទុច្ចរិតរបស់ពួកឰយុកោឯងផង ជាការដែលឯងរាល់គ្នាបានដុតកំញាននៅលើអស់ទាំងភ្នំធំ ហើយបានប្រមាថអញនៅលើភ្នំតូចទាំងប៉ុន្មាន ដូច្នេះ អញនឹងវាល់អំពើដែលគេបានប្រព្រឹត្តពីដើមទាំងនោះ ដាក់នៅដើមទ្រូងគេជាពិត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
យើងបានឮនិយាយពីសេចក្ដីអំនួតរបស់សាសន៍ម៉ូអាប់ថា គេអួតអាងខ្លាំងណាស់ នឹងពីសេចក្ដីលើកខ្លួន សេចក្ដីអំនួត សេចក្ដីវាយឫក នឹងពីសេចក្ដីឆ្មើងឆ្មៃក្នុងចិត្តគេដែរ
លុះដល់ផុតពេលកំណត់ហើយ នោះនេប៊ូក្នេសា យើងបានងើបភ្នែកឡើងទៅលើមេឃ ហើយសតិស្មារតីក៏ត្រឡប់មកឯយើងវិញ រួចយើងបានក្រាបថ្វាយបង្គំដល់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរ ហើយលើកដំកើងព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចផង ដោយព្រោះអំណាចគ្រប់គ្រងរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យទ្រង់ក៏នៅអស់ទាំងដំណមនុស្សតរៀងទៅ
មើល ចិត្តគេបានប៉ោងឡើង មិនទៀងត្រង់នៅក្នុងខ្លួនគេទេ តែមនុស្សសុចរិតនឹងរស់នៅ ដោយសារសេចក្ដីជំនឿរបស់ខ្លួន