ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេម៉ុស 1:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​នឹង​កាត់​ពួក​អ្នក​នៅ​ក្រុង​អាសដូឌ​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​នៃ​ក្រុង​អាស‌កា‌ឡូន​ផង អញ​ក៏​នឹង​បែរ​ដៃ​ទៅ​ទាស់​នឹង​ក្រុង​អេក្រុន​ដែរ នោះ​សំណល់​នៃ​ពួក​ភីលីស្ទីន​នឹង​ត្រូវ​វិនាស​បង់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​កាត់​ពួក​អ្នក​នៅ​ក្រុង​អាសដូឌ​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​នៃ​ក្រុង​អាស‌កាឡូន​ផង យើង​ក៏​នឹង​បែរ​ដៃ​ទៅ​ទាស់​នឹង​ក្រុង​អេក្រុន ហើយ​សំណល់​នៃ​ពួក​ភីលី‌ស្ទីន​នឹង​ត្រូវ​វិនាស នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​ដក​ប្រជា‌ជន​ទាំង​អស់ ចេញ​ពី​ក្រុង​អាស‌ដូឌ ព្រម​ទាំង​ដក​អ្នក​កាន់​កាប់​អំណាច ចេញ​ពី​ក្រុង​អាស្កា‌ឡូន។ យើង​នឹង​ប្រហារ​ក្រុង​អេក្រុន ហើយ​អ្នក​ស្រុក​ភីលីស្ទីន​ដែល​នៅ​សេស‌សល់ នឹង​ត្រូវ​វិនាស» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមមើលជំពូក

អាល់គីតាប

យើង​នឹង​ដក​ប្រជា‌ជន​ទាំង​អស់ ចេញ​ពី​ក្រុង​អាស‌ដូឌ ព្រម​ទាំង​ដក​អ្នក​កាន់​កាប់​អំណាច ចេញ​ពី​ក្រុង​អាស្កា‌ឡូន។ យើង​នឹង​ប្រហារ​ក្រុង​អេក្រុន ហើយ​អ្នក​ស្រុក​ភីលី‌ស្ទីន​ដែល​នៅ​សេស‌សល់ នឹង​ត្រូវ​វិនាស» នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

សូមមើលជំពូក



អេម៉ុស 1:8
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន ហើយ​ទ្រង់​បំបាក់​រំលំ​កំផែង​ក្រុង​កាថ នឹង​កំផែង​ក្រុង​យ៉ាបនេ ហើយ​កំផែង​ក្រុង​អាស‌ដូឌ​ផង រួច​ទ្រង់​សង់​ទី​ក្រុង​ក្នុង​ក្រវល់​របស់​អាស‌ដូឌ នឹង​នៅ​កណ្តាល​ពួក​ភីលីស្ទីន


នោះ​អញ​នឹង​បង្ក្រាប​ខ្មាំង​សត្រូវ​គេ​ជា​យ៉ាង​ឆាប់ ព្រម​ទាំង​បែរ​ដៃ​ទៅ​ទាស់​នឹង​ពួក​ដែល​តតាំង​នឹង​គេ​វិញ


អញ​នឹង​លូក​ដៃ​ទៅ​លើ​ឯង​ទៀត ហើយ​នឹង​សំអាត​មន្ទិល​សៅ‌ហ្មង​របស់​ឯង​ចេញ​ឲ្យ​ស្អាត ព្រម​ទាំង​ដេញ​កំចាត់​គ្រឿង​លាយ​ក្នុង​ចិត្ត​ឯង​ផង


នៅ​ក្នុង​ឆ្នាំ​ដែល​ថើរថាន បាន​មក​ដល់​ក្រុង​អាសដូឌ ជា​ឆ្នាំ​ដែល​សើកុន ស្តេច​សាសន៍​អាសស៊ើរ​បាន​ចាត់​លោក​ឲ្យ​ទៅ ហើយ​លោក​បាន​ច្បាំង​ចាប់​យក​ក្រុង​អាសដូឌ​នោះ


នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ពួក​សាសន៍​ភីលីស្ទីន កាល​មុន​ដែល​ផារ៉ោន​បាន​វាយ​យក​ក្រុង​កាសា


ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​លូក​ដៃ​ទៅ​លើ​សាសន៍​ភីលីស្ទីន អញ​នឹង​កាត់​ពួក​កេរេ‌ធីម​ចេញ ព្រម​ទាំង​បំផ្លាញ​សំណល់​មនុស្ស​ដែល​នៅ​សល់​តាម​ឆ្នេរ​សមុទ្រ​ផង


ម្នាល​ក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន នឹង​ក្រវល់​ស្រុក​ភីលីស្ទីន​អើយ តើ​ឯង​មាន​ការ​អ្វី​នឹង​អញ តើ​ឯង​រាល់​គ្នា​គិត​សង​បំណាច់​ដល់​អញ​ឬ បើ​ឯង​រាល់​គ្នា​សង​អញ នោះ​អញ​នឹង​ទំលាក់​ទៅ​លើ​ក្បាល​ឯង​វិញ​ភ្លាម​១​រំពេច


អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​កំផែង​នៃ​ក្រុង​កាសា ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​គេ​អស់​ទៅ


ចូរ​ប្រកាស​ប្រាប់​នៅ​ក្នុង​ដំណាក់ នៅ​ក្រុង​អាសដូឌ​ហើយ​ក្នុង​ដំណាក់​នៅ​ស្រុក​អេស៊ីព្ទ​ផង​ថា ចូរ​មូល​គ្នា​មក​នៅ​លើ​អស់​ទាំង​ភ្នំ​របស់​ស្រុក​សាម៉ារី ពិចារណា​មើល​ការ​កោលា‌ហល​យ៉ាង​ធំ នឹង​ការ​សង្កត់‌សង្កិន ដែល​កើត​មាន​នៅ​កណ្តាល​ស្រុក​នោះ​ចុះ


នោះ​ពួក​វង្ស​យ៉ាកុប​នឹង​បាន​ដូច​ជា​ភ្លើង ឯ​ពួក​វង្ស​យ៉ូសែប​ជា​អណ្តាត​ភ្លើង ចំណែក​ពួក​វង្ស​អេសាវ គេ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ហើយ​ភ្លើង​នោះ​នឹង​ឆេះ​នៅ​កណ្តាល​គេ ព្រម​ទាំង​បន្សុស​គេ​អស់​រលីង​ទៅ ឥត​មាន​អ្នក​ណា​សល់​នៅ​ក្នុង​ពួក‌វង្ស​អេសាវ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ចេញ​វាចា​ហើយ


ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា ម្នាល​ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ទាស់​នឹង​អ្នក​គង្វាល​របស់​អញ ហើយ​ទាស់​នឹង​មនុស្ស​ដែល​ជា​គូ‌កន​អញ​ចុះ ចូរ​វាយ​អ្នក​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ រួច​អញ​នឹង​ប្រែ​ដៃ​ទៅ​លើ​កូន​តូចៗ​វិញ


ឯ​ក្រុង​អាស‌កា‌ឡូន ក៏​នឹង​ឃើញ​ដែរ ហើយ​នឹង​មាន​សេចក្ដី​ភ័យ ព្រម​ទាំង​ក្រុង​កាសា​ផង នោះ​គេ​នឹង​មាន​សេចក្ដី​ឈឺ‌ចាប់​ជា​ខ្លាំង​នឹង​ក្រុង​អេក្រុន ដ្បិត​ទី​សង្ឃឹម​របស់​គេ​នឹង​ទៅ ជា​ទី​អាម៉ាស់​ខ្មាស​វិញ ឯ​ស្តេច​នឹង​វិនាស​បាត់​ពី​ក្រុង​កាសា ហើយ​ក្រុង​អាស‌កា‌ឡូន នឹង​ឥត​មាន​មនុស្ស​អាស្រ័យ​នៅ​ទៀត


នឹង​មាន​សុទ្ធ​តែ​ពួក​កូន​កាត់​នៅ​ក្នុង​ក្រុង​អាសដូឌ ហើយ​អញ​នឹង​បំផ្លាញ​សេចក្ដី​អំនួត របស់​សាសន៍​ភីលីស្ទីន


ឯ​រូប​ឫស‌ដូង‌បាត​ធ្វើ​ពី​មាស ដែល​ពួក​ភីលីស្ទីន​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង នោះ​គឺ​១​ពី​ក្រុង​អាស‌ដូឌ ១​ពី​ក្រុង​កាសា ១​ពី​ក្រុង​អាស‌កា‌ឡូន ១​ពី​ក្រុង​កាថ ហើយ​១​ពី​ក្រុង​អេក្រុន