ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យសេចក្ដីប្រឹក្សានៃអស់ទាំងនគរ បានថ្លស់ការ ទ្រង់ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការ
អូបាឌា 1:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះ តើមិនត្រូវឲ្យអញបំផ្លាញពួកអ្នកប្រាជ្ញ ចេញពីស្រុកអេដំមបង់ ហើយទាំងយោបល់ពីស្រុកភ្នំរបស់អេសាវផងទេឬអី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងនឹងបំផ្លាញពួកអ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម ហើយអ្នកចេះដឹងឲ្យអស់ពីស្រុកភ្នំរបស់អេសាវ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពិតមែនហើយ នៅថ្ងៃនោះ យើងនឹងបំបាត់ អ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម ហើយបំបាត់អ្នកឈ្លាសវៃឲ្យអស់ពីភ្នំអេសាវ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អាល់គីតាប ពិតមែនហើយ នៅថ្ងៃនោះ យើងនឹងបំបាត់ អ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម ហើយបំបាត់អ្នកឈ្លាសវៃឲ្យអស់ពីភ្នំអេសាវ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យសេចក្ដីប្រឹក្សានៃអស់ទាំងនគរ បានថ្លស់ការ ទ្រង់ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការ
ពួកចៅហ្វាយនៃក្រុងសូអាន គេសុទ្ធតែជាមនុស្សកំរោលទទេ គំនិតរបស់អ្នកប្រឹក្សាដែលស្រៀវស្រួចជាងគេរបស់ផារ៉ោន នោះបានវង្វេងចេញហើយ ធ្វើដូចម្តេចឲ្យឯងរាល់គ្នានឹងទូលទៅផារ៉ោនបានថា ទូលបង្គំជាកូនរបស់អ្នកប្រាជ្ញ គឺជាពូជពង្សនៃស្តេចពីបុរាណ
ដូច្នេះតើពួកអ្នកប្រាជ្ញរបស់ទ្រង់នៅឯណា ចូរឲ្យគេជំរាបមកទ្រង់ឥឡូវ ឲ្យទ្រង់បានជ្រាបពីការដែលព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានសំរេចពីដំណើរស្រុកអេស៊ីព្ទចុះ
គំនិតរបស់សាសន៍អេស៊ីព្ទ នឹងសូន្យបាត់នៅកណ្តាលគេ ហើយអញនឹងបំផ្លាញសេចក្ដីប្រឹក្សារបស់គេដែរ នោះគេនឹងទៅរករូបព្រះ គ្រូសន្ធាប់ គ្រូខាប នឹងពួកគ្រូគាថារបស់គេ
ហេតុនោះ មើល អញនឹងធ្វើការ១យ៉ាងអស្ចារ្យ នៅកណ្តាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់គេនឹងត្រូវបិទបាំងដែរ។