ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហូសេ 9:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ទី​លាន​ស្រូវ នឹង​ធុង​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​មិន​ចិញ្ចឹម​គេ​ទៀត ហើយ​ទឹក​ទំពាំង‌បាយ‌ជូរ​នឹង​ខាន​មាន​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ទី​លាន​បោក​ស្រូវ និង​ធុង​ស្រា​ទំពាំង‌បាយ‌ជូរ នឹង​មិន​ចិញ្ចឹម​គេ​ទៀតឡើយ ហើយ​ស្រា​ថ្មី​ក៏​នឹង​គ្មាន​ទៀត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ពួក​គេ​នឹង​មិន​ស្គាល់​រស‌ជាតិ​ស្រូវ ដែល​គេ​បោក​បែន ឬ​ប្រេង​ដែល​គេ​គាប ហើយ​ស្រា​ទំពាំង‌បាយជូរ​ថ្មី ក៏​គ្មាន​ទៀត​ដែរ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ ពួក​គេ​នឹង​មិន​ស្គាល់​រស‌ជាតិ​ស្រូវ ដែល​គេ​បោក​បែន ឬ​ប្រេង​ដែល​គេ​គាប ហើយ​ស្រា​ទំពាំង‌បាយជូរ​ថ្មី ក៏​គ្មាន​ទៀត​ដែរ។

សូមមើលជំពូក



ហូសេ 9:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ទៅ​ដល់​លាន​ស្រូវ​របស់​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ នៅ​ទី​នោះ គេ​ទួញ​ទំនួញ​ជា​ខ្លាំង ហើយ​យ៉ូសែប​ក៏​កាន់​ទុក្ខ​នឹង​ឪពុក​អស់​៧​ថ្ងៃ


ក៏​នឹង​បំបាត់​សណ្ឋាន​រីក‌រាយ​របស់​នាង ព្រម​ទាំង​បុណ្យ​សម្ពោទ្យ បុណ្យ​ថ្ងៃ​ចូល​ខែ ថ្ងៃ​ឈប់​សំរាក ហើយ​អស់​ទាំង​ជំនុំ​មុត‌មាំ​របស់​នាង​ផង


អញ​នឹង​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ នឹង​ដើម​ល្វា​របស់​នាង ដែល​នាង​ធ្លាប់​ពោល​ថា របស់​ទាំង​នេះ​ជា​ឈ្នួល​ដែល​សហាយ​នាង​បាន​ឲ្យ តែ​អញ​នឹង​ធ្វើ​ឲ្យ​ត្រឡប់​ទៅ​ជា​ព្រៃ​វិញ ឯ​សត្វ​ព្រៃ​នឹង​ស៊ី​អស់​ទៅ


ដូច្នេះ អញ​នឹង​ដក​យក​ស្រូវ​របស់​អញ​នៅ​រដូវ​ចំរូត នឹង​ទឹក​ទំពាំង‌បាយ‌ជូរ​របស់​អញ​មក​វិញ នៅ​ក្នុង​រដូវ​បេះ​ផ្លែ ហើយ​អញ​នឹង​កញ្ឆក់​យក​រោម​ចៀម នឹង​ខ្លូត‌ទេស​របស់​អញ ដែល​សំរាប់​ហ៊ុំហ​កេរ‌ខ្មាស​នាង​មក​វិញ​ដែរ


ដូច្នេះ ដោយ​ព្រោះ​ឯង​រាល់​គ្នា​តែង​ញាំ‌ញី​ពួក​ក្រ ហើយ​រឹប​យក​ស្រូវ​ពី​គេ បាន​ជា​ឯង​រាល់​គ្នា​នឹង​សង់​ផ្ទះ​ដោយ​ថ្ម​ដាប់ តែ​មិន​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ឯង​រាល់​គ្នា​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ​ដ៏​គាប់​ចិត្ត តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​នោះ​ឡើយ


ឯង​រាល់​គ្នា​បាន​សង្ឃឹម​នឹង​បាន​ច្រើន តែ​មើល​បាន​តែ​តិច​ទេ ហើយ​កាល​ណា​ឯង​បាន​នាំ​យក​ទៅ​ដល់​ផ្ទះ នោះ​អញ​បាន​ផ្លុំ​ផាត់​ទៅ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​សួរ​ថា ហេតុ​អ្វី​បាន​ជា​ដូច្នេះ គឺ​ដោយ​ព្រោះ​វិហារ​របស់​អញ ដែល​នៅ​ខូច​បង់ កំពុង​ដែល​ឯង​រាល់​គ្នា​រត់​ទៅ​ឯ​ផ្ទះ​ឯង​រៀង​ខ្លួន​នោះ


នៅ​រវាង​នោះ កាល​ណា​គេ​មក​ដល់​គំនរ​ស្រូវ​ដែល​ត្រូវ​មាន​២០​ថាំង នោះ​ឃើញ​មាន​តែ​១០​វិញ ហើយ​កាល​ណា​មក​ដល់​ធុង​ឃ្នាប ដើម្បី​ដង​យក​៥០​រង្វាល់ នោះ​បាន​តែ​២០​វិញ