អស់ទាំងពាក្យដែលចេញពីមាត់គេ សុទ្ធតែជា សេចក្ដីទុច្ចរិត ហើយភូតភរទទេ គេបានលែងមានប្រាជ្ញា ក៏មិនប្រព្រឹត្តល្អដែរ
ហូសេ 8:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ៊ីស្រាអែលបានលះបង់ចោលសេចក្ដីដែលល្អហើយ ពួកខ្មាំងសត្រូវនឹងដេញតាមគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ៊ីស្រាអែលបានបោះបង់ចោលសេចក្ដីល្អ ខ្មាំងសត្រូវនឹងដេញតាមគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ៊ីស្រាអែលបានបោះបង់ការល្អ ហេតុនេះបានជាសត្រូវដេញតាមពួកគេ។ អាល់គីតាប អ៊ីស្រអែលបានបោះបង់ការល្អ ហេតុនេះបានជាសត្រូវដេញតាមពួកគេ។ |
អស់ទាំងពាក្យដែលចេញពីមាត់គេ សុទ្ធតែជា សេចក្ដីទុច្ចរិត ហើយភូតភរទទេ គេបានលែងមានប្រាជ្ញា ក៏មិនប្រព្រឹត្តល្អដែរ
ទ្រង់នឹងដេញតាមគេដោយសេចក្ដីខ្ញាល់ ហើយបំផ្លាញគេឲ្យសូន្យចេញពីក្រោមស្ថានរបស់ព្រះយេហូវ៉ាទៅ។
ពួកអ្នកដែលដេញតាមយើង គេរហ័សជាងឥន្ទ្រីនៅលើអាកាស គេបានដេញយើងឲ្យទៅលើភ្នំ ក៏លបចាំយើងនៅទីរហោស្ថាន
គេបានតាំងស្តេចផ្សេងៗឡើង តែមិនមែនដោយសារអញទេ ក៏បានតាំងចៅហ្វាយឡើង តែអញមិនបានដឹងឡើយ គេបានយកប្រាក់ នឹងមាសរបស់ខ្លួនធ្វើជារូបព្រះ ជាការដែលនាំឲ្យគេត្រូវកាត់ចេញ
ឯពួកឯងដែលសល់នៅ នោះអញនឹងបណ្តាលឲ្យមានចិត្តស្រយុតនៅក្នុងស្រុករបស់ខ្មាំងសត្រូវខ្លួន បើគ្រាន់តែឮសូរស្លឹកឈើដែលត្រូវខ្យល់ផាត់ប៉ុណ្ណោះ នោះនឹងធ្វើឲ្យរត់ទៅ គេនឹងរត់ទៅ ដូចជារត់ឲ្យរួចពីមុខដាវផង ក៏នឹងដួល ដោយឥតមានអ្នកណាដេញតាមឡើយ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់សាសន៍អេដំម អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានកាន់ដាវ ដេញតាមបងប្អូនខ្លួន ព្រមទាំងសង្កត់រំលត់សេចក្ដីមេត្តាប្រណីរបស់ខ្លួនផង ឯសេចក្ដីកំហឹងរបស់គេបានចេះតែហែកហួរជានិច្ច ក៏រក្សាសេចក្ដីក្រោធទុកនៅដរាប
ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យឯងចុះចាញ់នៅមុខពួកខ្មាំងសត្រូវ ឯងនឹងចេញទៅទាស់នឹងគេតាមផ្លូវ១ តែនឹងរត់ទៅតាមផ្លូវ៧វិញ ដើម្បីឲ្យរួចពីមុខគេចេញ ហើយឯងនឹងត្រូវខ្ចាត់ចុះឡើង ក្នុងគ្រប់ទាំងនគរនៅផែនដី