ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហូសេ 4:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រាស្ត្រ​អញ​គេ​សូម​សេចក្ដី​ប្រឹក្សា​ចំពោះ​ដុំ​ឈើ គឺ​ជា​ឈើ​ផ្សង​របស់​គេ​ដែល​ឲ្យ​គេ​យល់​វិញ ដ្បិត​និស្ស័យ​នៃ​ការ​កំផិត​បាន​ឲ្យ​គេ​ប្រព្រឹត្ត​កន្លង គេ​បាន​ប្រព្រឹត្ត​ការ​កំផិត ដោយ​ក្បត់​ចំពោះ​ព្រះ​របស់​ខ្លួន​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រជា‌រាស្ត្រ​របស់​យើង​ទៅសុំ​យោបល់​ពី​ដុំ​ឈើ ហើយឲ្យ​ដំបង​របស់​គេ​និយាយ​ប្រាប់​គេ ដ្បិត​និស្ស័យ​នៃ​អំពើ​ពេស្យា​ចារ​បាន​នាំ​ឲ្យ​គេ​វង្វេង គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​រក​ព្រះ​ធ្វើ​ពី​ឈើ ឲ្យ​ទស្សន៍‌ទាយ ដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង! គំនិត​ពេស្យា‌ចារ​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​របស់​ខ្លួន។

សូមមើលជំពូក

អាល់គីតាប

ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​រក​ព្រះ​ធ្វើ​ពី​ឈើ ឲ្យ​ទស្សន៍‌ទាយ ដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង! គំនិត​ពេស្យា‌ចារ​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​ងាក​ចេញ​ពី​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន។

សូមមើលជំពូក



ហូសេ 4:12
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​នោះ​កើត​មក ដោយ​ព្រោះ​តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ដែល​ទ្រង់​បាន​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​មក ហើយ​ដោយ​ព្រោះ​គេ​បាន​កោត‌ខ្លាច​ដល់​ព្រះ​ដទៃ


គឺ​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​វិញ ព្រម​ទាំង​បណ្តាល​ឲ្យ​ពួក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ផិត​ព្រះ ដូច​ជា​ពួក​វង្ស​របស់​អ័ហាប់​ដែរ ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​សំឡាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន ជា​ព្រះ‌វង្ស​របស់​ព្រះ‌បិតា​ទ្រង់ ដែល​សុទ្ធ​តែ​ល្អ​ជាង​ទ្រង់​ផង


គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​សៅ‌ហ្មង ដោយ‌សារ​កិរិយា​របស់​គេ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​កំផិត ដោយ​អំពើ​របស់​គេ​ផង។


៙ ដ្បិត​មើល អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ទ្រង់ គេ​នឹង​ត្រូវ​វិនាស ទ្រង់​បំផ្លាញ​អស់​អ្នក​ដែល​ផិត​ចេញ​ពី​ទ្រង់


គឺ​គេ​សុទ្ធ​តែ​ជា​មនុស្ស​កំរោល ហើយ​ល្ងី‌ល្ងើ ឯ​លទ្ធិ​របស់​គេ​ជា​សេចក្ដី​សូន្យ​សោះ គឺ​ជា​ដុំ​ឈើ​ទទេ


ជា​ពួក​អ្នក​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា លោក​ជា​ឪពុក​ខ្ញុំ ហើយ​ដល់​ដុំ​ថ្ម​ថា លោក​បាន​បង្កើត​ខ្ញុំ ពី​ព្រោះ​គេ​បាន​បែរ​ខ្នង​ឲ្យ​អញ មិន​ហ៊ាន​បែរ​មុខ​ឡើយ ប៉ុន្តែដល់​គ្រា​ដែល​គេ​កើត​មាន​សេចក្ដី​វេទនា នោះ​គេ​នឹង​អំពាវ‌នាវ​ដល់​អញ​ថា សូម​ទ្រង់​ក្រោក​ឡើងជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង


អញ​បាន​ឃើញ​សេចក្ដី​ចំកួត​ក្នុង​ពួក​ហោរា នៅ​ក្រុង​សាម៉ារី​ដែរ គេ​ទាយ​ទំនាយ​ដោយ‌សារ​ព្រះ‌បាល ក៏​នាំ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​ឲ្យ​វង្វេង​ដែរ


ហើយ​សេចក្ដី​ដែល​កើត​ក្នុង​គំនិត​ឯង​រាល់​គ្នា នោះ​មិន​បាន​កើត​មក​ឡើយ គឺ​ជា​សេចក្ដី​ដែល​ឯង​ថា យើង​នឹង​ធ្វើ​ដូច​ជា​អស់​ទាំង​សាសន៍​ដទៃ នឹង​ដូច​ជា​អស់​ទាំង​គ្រួសារ នៅ​ស្រុក​ផ្សេងៗ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ទាំង​ឈើនឹង​ថ្ម​ផង។


ដ្បិត​ស្តេច​បាប៊ីឡូន​បាន​ឈរ​ត្រង់​ផ្លូវ​បែក គឺ​នៅ​ត្រង់​ដើម​ផ្លូវ​ទាំង​២​នោះ ដើម្បី​នឹង​ប្រើ​របៀន ក៏​អង្រួន​ព្រួញ សួរ​ដល់​រូប​ព្រះ ហើយ​មើល​ទំនាយ​ក្នុង​ថ្លើម


ស្រុក​អាសស៊ើរ​នឹង​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​មិន​បាន យើង​ខ្ញុំ​មិន​ព្រម​ជិះ​សេះ​ទេ ក៏​មិន​ពោល​ដល់​ស្នាដៃ​របស់​យើង​ខ្ញុំ​ទៀត​ថា លោក​ជា​ព្រះ​នៃ​ខ្ញុំ​ដែរ ដ្បិត​នៅ​ក្នុង​ទ្រង់ ទើប​ពួក​កូន​កំព្រា​រក​បាន​សេចក្ដី​មេត្តា‌ករុណា​វិញ។


ការ​ប្រព្រឹត្ត​របស់​គេ​មិន​បើក​ឲ្យ​គេ​វិល​មក​ឯ​ព្រះ​នៃ​គេ​វិញ​បាន​ទេ ដ្បិត​និស្ស័យ​កំផិត​នៅ​ក្នុង​គេ​ហើយ គេ​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​សោះ


អញ​បាន​ឃើញ​ការ​យ៉ាង​សំបើម នៅ​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល គឺ​មាន​ការ​កំផិត​របស់​ពួក​អេប្រា‌អិម ឯ​អ៊ីស្រាអែល​ក៏​បាន​ស្មោក‌គ្រោក​ដែរ


ឱ​អ៊ីស្រាអែល​អើយ កុំ​ឲ្យ​រីក‌រាយ​ដោយ​ចិត្ត​អំណរ​ដូច​ជា​អស់​ទាំង​សាសន៍​ឡើយ ដ្បិត​ឯង​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​ចាក​ចេញ​ពី​ព្រះ​របស់​ឯង​ហើយ ឯង​ពេញ​ចិត្ត​នឹង​ទទួល​រង្វាន់ នៅ​គ្រប់​ទាំង​ទី​លាន​ស្រូវ


ដូច្នេះ គេ​នឹង​មិន​ថ្វាយ​យញ្ញ‌បូជា​របស់​គេ​ចំពោះ​រូប​សត្វ​ដែល​គេ​ផិត​ទៅ​តាម​នោះ​ទៀត​ឡើយ នេះ​ហើយ​ជា​ច្បាប់​នៅ​អស់‌កល្ប‌ជានិច្ច សំរាប់​គ្រប់​ទាំង​ដំណ​គេ​ត​រៀង​ទៅ


នោះ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ព្រម​ទាំង​គ្រួសារ​គេ​ដែរ ហើយ​នឹង​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ ព្រម​ទាំង​អស់​អ្នក​ដែល​ផិត​ទៅ​តាម ដើម្បី​សហាយ‌ស្មន់​នឹង​ព្រះ​ម៉ូឡុក​នោះ​ផង។


បើ​មាន​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដោយ​និស្ស័យ​កំភូត មក​កុហក​ថា ខ្ញុំ​នឹង​ទាយ​ប្រាប់​អ្នក​ពី​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ពី​គ្រឿង​ស្រវឹង គឺ​អ្នក​នោះ​ឯង​ដែល​ធ្វើ​ជា​ហោរា​ដល់​ជន‌ជាតិ​នេះ។


វេទនា​ដល់​អ្នក​ណា​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា សូម​តើន​ឡើង ហើយ​ដល់​ដុំ​ថ្ម​គ​ថា សូម​ក្រោក​ឡើង​ចុះ តើ​រូប​នោះ​នឹង​បង្រៀន​បាន​ឬ មើល គេ​ស្រោប​វា​ដោយ​មាសនឹង​ប្រាក់ តែ​គ្មាន​ខ្យល់​ដង្ហើម​នៅ​ខាង​ក្នុង​ទេ


នោះ​នឹង​បាន​សំរាប់​ជា​រំយោល ឲ្យ​ឯង​រាល់​គ្នា​មើល ដើម្បី​ឲ្យ​នឹក​ចាំ​ពី​អស់​ទាំង​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង ប្រយោជន៍​កុំ​ឲ្យ​ឯង​រាល់​គ្នា​រក​តាម​តែ​ចិត្ត នឹង​ភ្នែក​ឯង​ដែល​នាំ​ឲ្យ​ឯង​ផិត​ទៅ​តាម​នោះ​ឡើយ


ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា មើល​ឯង​ត្រូវ​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ឯង ឯ​បណ្តាជន​ទាំង​នេះ គេ​នឹង​លើក​គ្នា​ផិត​ទៅ​តាម​ព្រះ​ដទៃ ជា​ព្រះ​របស់​ស្រុក​ដែល​គេ​ចូល​ទៅ​នៅ​កណ្តាល​នោះ គេ​នឹង​បោះ‌បង់​ចោល​អញ ព្រម​ទាំង​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​ចេញ


នោះ​គេ​ប្រាប់​ដល់​គាត់​ថា ដូច្នេះ​សូម​ឲ្យ​អ្នក​ទូល​សួរ​ព្រះ​មើល ដើម្បី​ឲ្យ​យើង​រាល់​គ្នា​ដឹង ជា​ផ្លូវ​ដែល​យើង​ទៅ​នេះ​នឹង​បាន​កើត​ការ​ឬ​ទេ