ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហូសេ 1:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហូសេ ជា​កូន​ប្អេរី នៅ​ក្នុង​រាជ្យ​អូសៀស យ៉ូថាម អេហាស នឹង​ហេសេគា ជា​ស្តេច​ស្រុក​យូដា ហើយ​ក្នុង​គ្រា​ដែល​យេរ៉ូ‌បោម ជា​កូន​យ៉ូអាស បាន​ធ្វើ​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រាអែល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហូសេ ជា​កូន​ប្អេរី ក្នុង​រជ្ជ‌កាល​ព្រះ​បាទ​អូសៀស ព្រះ​បាទ​យ៉ូថាម ព្រះ​បាទ​អេហាស និង​ព្រះ​បាទ​ហេ‌សេ‌គា ជា​ស្តេច​ស្រុក​យូដា និង​ក្នុង​គ្រា​ដែល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​បុត្រ​របស់​ព្រះ​បាទ​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​ហូសេ​ជា​កូន​របស់​លោក​បេរី នៅ​រជ្ជកាល​ព្រះ‌បាទ​អូសៀស ព្រះ‌បាទ​យ៉ូថាម ព្រះ‌បាទ​អេហាស និង​ព្រះ‌បាទ​ហេ‌សេគា​ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

សូមមើលជំពូក

អាល់គីតាប

នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​ហូសេ​ជា​កូន​របស់​លោក​បេរី នៅ​រជ្ជកាល​ស្តេច​អូសៀស ស្តេច​យ៉ូថាម ស្តេច​អេហាស និង​ស្តេច​ហេ‌សេគា​ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ស្តេច​យេរ៉ូ‌បោម បុត្រ​របស់​ស្តេច​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រ‌អែល។

សូមមើលជំពូក



ហូសេ 1:1
26 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូអាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ រួច​យេរ៉ូ‌បោម​បាន​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​យ៉ូអាស​នៅ​ក្រុង​សាម៉ារី ជា​មួយ​នឹង​ពួក​ស្តេច​អ៊ីស្រាអែល។


យ៉ូអាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​ទ្រង់ នៅ​ក្រុង​សាម៉ារី ជា​មួយ​នឹង​ពួក​ស្តេច​អ៊ីស្រាអែល​ទៅ រួច​យេរ៉ូ‌បោម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


នៅ​ឆ្នាំ​ទី​១៥ក្នុង​រាជ្យ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​យ៉ូអាស​ស្តេច​យូដា នោះ​យេរ៉ូ‌បោម ជា​បុត្រា​យ៉ូអាស ស្តេច​អ៊ីស្រាអែល ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​៤១​ឆ្នាំ


នៅ​ឆ្នាំ​ទី​២ ក្នុង​រាជ្យ​ពេកា ជា​កូន​រេម៉ាលា ស្តេច​អ៊ីស្រាអែល នោះ​យ៉ូថាម ជា​បុត្រ​អ័សារា ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ ឲ្យ​ស្តេច​កើត​រោគ​ឃ្លង់ ដរាប​ដល់​អស់​ព្រះ‌ជន្ម ហើយ​ទ្រង់​ត្រូវ​គង់​នៅ​ដំណាក់​១​ដោយ​ខ្លួន ឯ​យ៉ូថាម ជា​ព្រះ‌រាជ‌បុត្រា ក៏​ត្រួត‌ត្រា​ការ​ទាំង​អស់​ក្នុង​ព្រះ‌រាជ‌វាំង ព្រម​ទាំង​គ្រប់‌គ្រង​លើ​បណ្តាជន​នៅ​ស្រុក​នោះ​ផង


អ័សារា​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​ទ្រង់​នៅ​ក្រុង​ដាវីឌ ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ រួច​យ៉ូថាម​ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


កាល​យ៉ូថាម​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១៦​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា យេរូសា ជា​បុត្រី​សាដុក


កាល​អ័ហាស​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២០​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១៦​ឆ្នាំ តែ​ទ្រង់​មិន​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ដាវីឌ ជា​ឰយុកោ​ទ្រង់​ទេ


ហើយ​ដង្វាយ​ដែល​ថ្វាយ​ដាច់​ទៅ​ព្រះ នោះ​គឺ​គោ​៦០០ នឹង​ចៀម​៣​ពាន់


នេះ​ជា​ការ​ជាក់‌ស្តែង​ដែល​អេសាយ ជា​កូន​អ័ម៉ូស​បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម ក្នុង​រាជ្យ​អ៊ូសៀស យ៉ូថាម អេហាស ហើយ​នឹង​ហេសេគា ជា​ស្តេច​ស្រុក​យូដា។


រីឯ​នៅ​ក្នុង​រាជ្យ​ស្តេច​អេហាស បុត្រ​យ៉ូថាម ដែល​ជា​បុត្រ​អ៊ូសៀស​ស្តេច​ស្រុក​យូដា នោះ​រេស៊ីន ជា​ស្តេច​ស្រុក​ស៊ីរី ហើយ​ពេកា ជា​បុត្រ​រេម៉ាលា ស្តេច​ស្រុក​អ៊ីស្រាអែល គេ​លើក​ទ័ព​ឡើង ទៅ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម តែ​ឈ្នះ​យក​មិន​បាន​ទេ


ជា​អ្នក​ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្លួន នៅ​ក្នុង​ឆ្នាំ​ទី​១៣​នៃ​រាជ្យ​យ៉ូសៀស ជា​បុត្រ​អាំម៉ូន ស្តេច​ស្រុក​យូដា


រីឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា


នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​អេសេ‌គាល ជា​កូន​ប៊ូស៊ី ដែល​ជា​សង្ឃ នៅ​ស្រុក​ខាល់ដេ​ក្បែរ​ទន្លេ​កេបារ ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ស្ថិត​លើ​លោក​នៅ​ទី​នោះ។


នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​យ៉ូអែល ជា​កូន​ពេធូ‌អែល។


នេះ​ជា​ពាក្យ​របស់​អេម៉ុស ជា​ម្នាក់​ក្នុង​ពួក​គង្វាល​នៅ​ត្កូអា គឺ​ជា​សេចក្ដី​ដែល​គាត់​បាន​ឃើញ ពី​ដំណើរ​ពួក​អ៊ីស្រាអែល​នៅ​ក្នុង​រាជ្យ​នៃ​អូសៀស ជា​ស្តេច​យូដា ហើយ​ក្នុង​រាជ្យ​នៃ​យេរ៉ូ‌បោម ជា​បុត្រ​យ៉ូអាស ស្តេច​អ៊ីស្រាអែល​គឺ​២​ឆ្នាំ​មុន​កក្រើក​ដី។


រីឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​យ៉ូណាស ជា​កូន​អ័មី‌ថាយ​ថា


នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​មីកា​ជា​ពួក​ម៉ូរ៉ាស៊ីត នៅ​ក្នុង​រាជ្យ​នៃ​យ៉ូថាម អេហាស នឹង​ហេសេគា ជា​ស្តេច​យូដា ជា​សេចក្ដី​ដែល​លោក​បាន​ឃើញ​ពី​ដំណើរ​ក្រុង​សាម៉ារី ហើយ​នឹង​ក្រុង​យេរូ‌សាឡិម។


នៅ​ខែ​កត្តិក ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​សាការី ជា​កូន​បេរេគា ដែល​ជា​កូន​អ៊ីដោ ថា


ដូច្នេះ បើ​ទ្រង់​បាន​ហៅ​អ្នក​ទាំង​នោះ​ជា​ព្រះ ដែល​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​បាន​ឮ​ទៅ​ដល់​គេ ហើយ​បើ​លើក​ចោល​បទ​គម្ពីរ​ណា​មិន​បាន


ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ហូសេ សំដែង​មក​ថា «អញ​នឹង​ហៅ​សាសន៍​នោះ ដែល​មិន​មែន​ជា​រាស្ត្រ​អញ ថា​ជា​រាស្ត្រ​អញ​វិញ ហើយ​អ្នក​នោះ​ដែល​មិន​មែន​ជា​ស្ងួន‌ភ្ងា ថា​ជា​ស្ងួន‌ភ្ងា​ដែរ»


ដ្បិត​សេចក្ដី​ទំនាយ​មិន​ដែល​មក ដោយ​បំណង​ចិត្ត​មនុស្ស​ទេ គឺ​ជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ទាយ ដោយ‌សារ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទ្រង់​បណ្តាល​វិញ។