រីឯយ៉ូអាប់ អ័ប៊ីសាយ នឹងអេសាអែល ទាំង៣នាក់ដែលជាកូនសេរូយ៉ា ក៏នៅទីនោះ ឯអេសាអែលមានជើងលឿនណាស់ ដូចជាប្រើសព្រៃ
ហាបាគុក 3:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ទ្រង់ជាកំឡាំងខ្ញុំ ទ្រង់នឹងធ្វើឲ្យជើងនៃខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ។ នេះលើកសំរាប់មេភ្លេង ឲ្យលេងដោយប្រដាប់មានខ្សែរបស់ខ្ញុំ។:៚ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ ជាកម្លាំងខ្ញុំ ព្រះអង្គនឹងធ្វើឲ្យជើងខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ។ នេះលើកសម្រាប់មេភ្លេង ឲ្យលេងដោយប្រដាប់មានខ្សែរបស់ខ្ញុំ។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់នៃខ្ញុំជាកម្លាំងរបស់ខ្ញុំ ព្រះអង្គប្រទានឲ្យខ្ញុំរត់លឿនដូចឈ្លូស ព្រះអង្គប្រទានឲ្យខ្ញុំដើរនៅលើទីខ្ពស់ៗ។ ទំនុករបស់គ្រូចម្រៀង ប្រគំដោយតន្ត្រីដែលមានខ្សែ។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំជាកម្លាំងរបស់ខ្ញុំ ទ្រង់ប្រទានឲ្យខ្ញុំរត់លឿនដូចឈ្លូស ទ្រង់ប្រទានឲ្យខ្ញុំដើរនៅលើទីខ្ពស់ៗ។ ទំនុករបស់គ្រូចំរៀង ប្រគំដោយតន្ត្រីដែលមានខ្សែ។ |
រីឯយ៉ូអាប់ អ័ប៊ីសាយ នឹងអេសាអែល ទាំង៣នាក់ដែលជាកូនសេរូយ៉ា ក៏នៅទីនោះ ឯអេសាអែលមានជើងលឿនណាស់ ដូចជាប្រើសព្រៃ
ទ្រង់ធ្វើឲ្យជើងទូលបង្គំ បានដូចជាជើងក្តាន់ ហើយក៏ដាក់ឲ្យទូលបង្គំឈរលើទីខ្ពស់របស់ទូលបង្គំ
គឺជាព្រះដែលក្រវាត់ទូលបង្គំដោយកំឡាំង ហើយក៏ធ្វើឲ្យផ្លូវទូលបង្គំបានគ្រប់លក្ខណ៍ដែរ
ទ្រង់ធ្វើឲ្យជើងទូលបង្គំបានដូចជាជើងក្តាន់ ក៏ដាក់ទូលបង្គំឲ្យឈរ នៅកន្លែងខ្ពស់របស់ទូលបង្គំ
ព្រះយេហូវ៉ាទ្រង់ជាពន្លឺ ហើយជាសេចក្ដី សង្គ្រោះរបស់ខ្ញុំ តើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណា ព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំ តើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណា
ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន
ឱព្រះអង្គអើយ សូមជួយសង្គ្រោះទូលបង្គំ ដោយសារព្រះនាមទ្រង់ ហើយវិនិច្ឆ័យទូលបង្គំ ដោយឥទ្ធិឫទ្ធិរបស់ទ្រង់
ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថដោយនូវពួកប្រើស នឹងពួកក្តាន់នៅវាលថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់ របស់ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះទ័យ។
មើល ព្រះទ្រង់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ពីព្រោះព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាបទចំរៀងរបស់ខ្ញុំ គឺទ្រង់ដែលបានសង្គ្រោះខ្ញុំ
សេចក្ដីសុចរិត នឹងអានុភាព នោះមាននៅក្នុងព្រះយេហូវ៉ាតែ១ទេ មនុស្សទាំងឡាយនឹងមកឯទ្រង់ ហើយអស់អ្នកដែលបានក្តៅក្រហាយនឹងទ្រង់ គេនឹងត្រូវខ្មាសវិញ
គ្រានោះឯងនឹងបានចិត្តរីករាយក្នុងព្រះយេហូវ៉ា ហើយអញនឹងបញ្ជិះឯងនៅលើទីខ្ពស់នៃផែនដី ហើយនឹងចិញ្ចឹមឯងដោយមរដករបស់យ៉ាកុប ជាឰយុកោឯង ដ្បិតព្រះឱស្ឋនៃព្រះយេហូវ៉ាបានចេញវាចាហើយ។
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះខ្មាំងសត្រូវបានពោលឡកឲ្យឯងថា ហាសហា ទីខ្ពស់ពីបុរាណទាំងនេះបានត្រឡប់ជារបស់ផងយើងហើយ
អញនឹងចំរើនកំឡាំងគេក្នុងព្រះយេហូវ៉ា ហើយគេនឹងដើរចុះឡើង ដោយនូវព្រះនាមទ្រង់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ដើម្បីឲ្យទ្រង់បានប្រោសប្រទាន ឲ្យអ្នករាល់គ្នាបានព្រះចេស្តា ចំរើនកំឡាំងនៃមនុស្សខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ តាមសិរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែង
ទ្រង់បានបញ្ជិះលោកនៅលើទីខ្ពស់នៃផែនដី លោកបានបរិភោគផលចំរើនពីស្រែចំការ ហើយទ្រង់បានឲ្យលោកជញ្ជក់ទឹកឃ្មុំពីថ្មដា នឹងប្រេងពីថ្មដ៏រឹង
ឱអ៊ីស្រាអែលអើយ ឯងមានពរហើយ តើមានអ្នកឯណាដូចឯង ជាសាសន៍ដែលព្រះយេហូវ៉ាបានសង្គ្រោះ ទ្រង់ជាខែលជួយឯង ហើយជាដាវនៃសិរីល្អរបស់ឯង ពួកខ្មាំងសត្រូវនឹងចុះចូលចំពោះឯង ហើយឯងនឹងជាន់លើទីខ្ពស់ទាំងប៉ុន្មានរបស់គេ។
ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ
ដោយបានគ្រប់ទាំងព្រះចេស្តាចំរើនកំឡាំង តាមឫទ្ធិបារមីដ៏ឧត្តមរបស់ទ្រង់ ដើម្បីឲ្យបានចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ