Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ទ្រង់​ធ្វើ​ឲ្យ​ជើង​ទូលបង្គំ​បាន​ដូច​ជា​ជើង​ក្តាន់ ក៏​ដាក់​ទូលបង្គំ​ឲ្យ​ឈរ នៅ​កន្លែង​ខ្ពស់​របស់​ទូលបង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 ដែល​ធ្វើឲ្យ​ជើង​របស់ខ្ញុំ​បាន​ដូច​ជើង​ក្ដាន់ញី ហើយ​ធ្វើឲ្យ​ខ្ញុំ​ឈរ​នៅលើ​កន្លែងខ្ពស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ជើង​ខ្ញុំ​បាន​ដូច​ជា​ជើង​ក្តាន់ ហើយ​ដាក់​ខ្ញុំ​ឲ្យ​ឈរ​យ៉ាង​មាំ​នៅ​ទី​ខ្ពស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ រត់​លឿន​ដូច​សត្វ​ក្ដាន់ ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ រត់​លឿន​ដូច​សត្វ​ក្ដាន់ ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:33
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​យ៉ូអាប់ អ័ប៊ី‌សាយ នឹង​អេសា‌អែល ទាំង​៣​នាក់​ដែល​ជា​កូន​សេរូយ៉ា ក៏​នៅ​ទី​នោះ ឯ​អេសា‌អែល​មាន​ជើង​លឿន​ណាស់ ដូច​ជា​ប្រើស​ព្រៃ


ព្រះ‌យេហូវ៉ា​ទ្រង់​បញ្ចេញ​ជា​ផ្គរ​ពី​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​បន្លឺ​ព្រះ‌សូរ‌សៀង


អញ​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​អញ​ឥត​មាន​ព្រះ​ណា​ទៀត​សោះ អញ​នឹង​ក្រវាត់​ឲ្យ​ឯង ទោះ​បើ​ឯង​មិន​ស្គាល់​អញ​ក៏​ដោយ


ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ‌អម្ចាស់​ទ្រង់​ជា​កំឡាំង​ខ្ញុំ ទ្រង់​នឹង​ធ្វើ​ឲ្យ​ជើង​នៃ​ខ្ញុំ​បាន​លឿន ដូច​ជា​ជើង​ឈ្លូស ហើយ​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់​របស់​ខ្ញុំ។ នេះ​លើក​សំរាប់​មេ​ភ្លេង ឲ្យ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ​របស់​ខ្ញុំ។:៚


ទ្រង់​បាន​បញ្ជិះ​លោក​នៅ​លើ​ទី​ខ្ពស់​នៃ​ផែនដី លោក​បាន​បរិភោគ​ផល​ចំរើន​ពី​ស្រែ​ចំការ ហើយ​ទ្រង់​បាន​ឲ្យ​លោក​ជញ្ជក់​ទឹក​ឃ្មុំ​ពី​ថ្មដា នឹង​ប្រេង​ពី​ថ្ម​ដ៏​រឹង


ឱ​អ៊ីស្រាអែល​អើយ ឯង​មាន​ពរ​ហើយ តើ​មាន​អ្នក​ឯ​ណា​ដូច​ឯង ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​សង្គ្រោះ ទ្រង់​ជា​ខែល​ជួយ​ឯង ហើយ​ជា​ដាវ​នៃ​សិរី‌ល្អ​របស់​ឯង ពួក​ខ្មាំង​សត្រូវ​នឹង​ចុះ​ចូល​ចំពោះ​ឯង ហើយ​ឯង​នឹង​ជាន់​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម